ស្ត្រី​​​​ខ្មែរ​និង​​ស្ត្រី​អាមេរិក​​​ផ្ទុះ​ហិង្សា​ដាក់​គ្នា ខណៈ​​​កំពុង​រាំរែក​​ក្នុង​ភោជនីយដ្ឋាន

ខេត្តកំពត៖ ការិយាល័យអន្តោប្រវេសន៍ខេត្តកំពត សហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការសម្របសម្រួលក្នុងករណីវិវាទមួយ ដោយផ្ទុះអំពើហិង្សារវាងស្ត្រីជនជាតិខ្មែរម្នាក់ និងស្ត្រីម្នាក់ទៀតជាជនបរទេស ខណៈនៅពេលកំពុងរាំក្នុងភោជនីយដ្ឋាន។

ប្រភពពីមន្ត្រីការិយាល័យអន្តោប្រវេសន៍ខេត្តកំពត បានឲ្យដឹងនៅថ្ងៃនេះថា ករណីអំពើហិង្សាខាងលើ បង្កឡើងដោយឈ្មោះ RIGGTO RACHEL THERSA ភេទស្រី ថ្ងៃខែឆ្នាំកំណើត ០៩.០៥.១៩៨៧ សញ្ជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ ៥០៩០៧២៣៣៩ មុខរបរជាគ្រូបង្រៀន ស្នាក់នៅផ្ទះជួល ភូមិព្រៃតុម្ភ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត បានប្រើអំពើហិង្សាលើស្ត្រីខ្មែរឈ្មោះ គិន សុគន្ធធាវី ភេទស្រី អាយុ៣៣ឆ្នាំ នៅពេលកំពុងរាំក្នុងភោជនីយដ្ឋាន ដើមជ្រៃ ស្ថិតក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

ប្រភពដដែល បានឲ្យដឹងទៀតថា ក្រោយការសម្របសម្រួល ភាគីទាំងពីរបានព្រមព្រៀងនិងធ្វើកិច្ចសន្យាឈប់បង្ក ឬប្រើអំពើហិង្សា នៅចំពោះមុខសមត្ថកិច្ច៕
ស្ត្រី​​​​ខ្មែរ​និង​​ស្ត្រី​អាមេរិក​​​ផ្ទុះ​ហិង្សា​ដាក់​គ្នា ខណៈ​​​កំពុង​រាំរែក​​ក្នុង​ភោជនីយដ្ឋាន

ស្ត្រី​​​​ខ្មែរ​និង​​ស្ត្រី​អាមេរិក​​​ផ្ទុះ​ហិង្សា​ដាក់​គ្នា ខណៈ​​​កំពុង​រាំរែក​​ក្នុង​ភោជនីយដ្ឋាន

ប្រភព៖ kqube

  • ស្ត្រី​​​​ខ្មែរ​និង​​ស្ត្រី​អាមេរិក​​​ផ្ទុះ​ហិង្សា​ដាក់​គ្នា ខណៈ​​​កំពុង​រាំរែក​​ក្នុង​ភោជនីយដ្ឋាន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/02  Category:កំសាន្ត
Tags: