នារី​​វ័យ​ក្មេង​ម្នាក់​ត្រូវ​មិត្ត​ប្រុស​ហៅ​​គូកន​​​​​មក​រំលោភ​បូក​ រហូត​ដល់​​សន្លប់

ខេត្តកំពត៖ ខឹងមិត្តស្រីមានសង្សារច្រើន រួចរៀបឧបាយកលណាត់មិត្តស្រីមករួមរក្ស បែរជាណាត់គូកនបន្ថែមទៀតមករំលោភបូកសង្សារ(៥នាក់រំលោភបូកម្នាក់) ប៉ុន្តែទើបបានសម្រេច៣នាក់នារីរងគ្រោះក៏សន្លប់ ជនសង្ស័យភ័យពេកមិនដឹងយកទៅចោល ក៏ជួបសមត្ថកិច្ចកំពុងល្បាត ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកស្អាង ធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមចំនួន៥នាក់។

នារី​​វ័យ​ក្មេង​ម្នាក់​ត្រូវ​មិត្ត​ប្រុស​ហៅ​​គូកន​​​​​មក​រំលោភ​បូក​ រហូត​ដល់​​សន្លប់

‪ប្រភពពីសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកស្អាង បានឲ្យដឹងថា ករណីរំលោភសេពសន្ថវៈ(រំលោភបូក)ខាងលើ បានកើតឡើងកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង២១និង១០នាទី នៅចំណុចចំការស្វាយ ស្ថិតក្នុងភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។

នារីរងគ្រោះមានឈ្មោះ ឡ.ច.ដ ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង។ រីឯជនសង្ស័យមាន០៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ទី១ ឈ្មោះ រ៉េត រដ្ឋា ហៅមោគ ភេទប្រុស អាយុ២០ឆ្នាំ ទី២ ឈ្មោះ សុភាព ឆ្លូញ ភេទប្រុស អាយុ១៨ឆ្នាំ ទី៣ ឈ្មោះ កែវ ឆ្លាត ភេទប្រុស អាយុ១៧ឆ្នាំ ទី៤ ឈ្មោះ យ៉ុង យុត ភេទប្រុស អាយុ១៧ឆ្នាំ និងទី៥ ឈ្មោះ ធី លាង ភេទប្រុស អាយុ១៦ឆ្នាំ អ្នកទាំង៥ខាងលើ មានទីលំនៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។

នារី​​វ័យ​ក្មេង​ម្នាក់​ត្រូវ​មិត្ត​ប្រុស​ហៅ​​គូកន​​​​​មក​រំលោភ​បូក​ រហូត​ដល់​​សន្លប់

សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃកើតហេតុវេលាម៉ោង២០និង០០នាទី ឈ្មោះ រ៉េត រដ្ឋា បានទាក់ទងទូរស័ព្ទទៅមិត្តស្រីរបស់ខ្លួន(ជាស្ត្រីរងគ្រោះ) ដើម្បីមករួមភេទ ពេលនោះជនរងគ្រោះ បានដើរមកឆ្លងដរកោះខែលមកឃុំខ្ពប ដោយមានឈ្មោះ កែវ ឆ្លាត និងឈ្មោះ រ៉េត រដ្ឋា ចាំទទួល។

ពេលទៅដល់ត្រើយម្ខាងឈ្មោះ ឆ្លាត ក៏បានឌុបឈ្មោះ រដ្ឋា និងឈ្មោះ ចាន់ដន ដោយម៉ូតូម៉ាកនិចសំដៅចូលសាលាអនុវិទ្យាល័យខ្ពប ពេលជាមួយគ្នានោះមានភ្លើងពិលគេចុចឆ្វៀលឆ្វាយឈ្មោះ ឆ្លាត ឌុបឈ្មោះ រដ្ឋា និងឈ្មោះ ចាន់ដន ចេញសំដៅទៅចំការស្វាយ ស្ថិតនៅខាងត្បូងព្រែកវត្តខ្ពប ទៅទិសខាងកើតឃ្លាតចម្ងាយប្រហែល៥០០ម៉ែត្រពីផ្លូវលេខ១១០ (ខាងកើតទន្លេបាសាក់) ។

ចំណែកឈ្មោះ សុភាព ឆ្លូញ ក៏បានជិះម៉ូតូគុបមូលឌុបឈ្មោះ យ៉ុង យុត និងឈ្មោះ ធី លាង តាមពីក្រោយ ពេលទៅដល់វេលាម៉ោង២១និង១០នាទីថ្ងៃដដែល ឈ្មោះ រ៉េត រដ្ឋា ឲ្យឈ្មោះ ចាន់ដន ដេកដីរួចស្រាតខោក្រៅនិងខោក្នុងជនរងគ្រោះរំលោភសេពសន្ថវៈមុនគេ បានមួយលើក បន្ទាប់មកឈ្មោះ កែវ ឆ្លាត រំលោភបានមួយលើក និងឈ្មោះ សុភាព ឆ្លូញ កំពុងរំលោភសេពសន្ថវៈក៏ជនរងគ្រោះសន្លប់ រួចឈ្មោះ ឆ្លូញ ក៏បញ្ឈប់សកម្មភាពតែម្ដង (ដោយប្រើស្រោមអនាម័យទាំងអស់គ្នា)។

រីឯឈ្មោះ ធី លាង និងឈ្មោះ យ៉ុង យុត នៅចាំម៉ូតូមិនបានរំលោភសេពសន្ថវៈទេ គឺនៅពេលនោះឈ្មោះ រ៉េត រដ្ឋា បានបីជនរងគ្រោះដោយឈ្មោះ សុភាព ឆ្លូញ ឌុបដោយម៉ូតូគុបសេ៥០ ហើយឈ្មោះ ឆ្លាត ជិះម៉ូតូម៉ាកនិចឌុបឈ្មោះ យុត និងឈ្មោះ លាង សំដៅមកឆ្លងដរចុងកោះ។ ពេលនោះសមត្ថកិច្ចនគរបាលស្រុកស្អាង ក៏ទទួលបានព័ត៌មានខាងលើ ចុះមកអន្តរាគមន៍ និងធ្វើការឃាត់ខ្លួនជនល្មើសខាងលើ ចំណែកជនរងគ្រោះបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យឃុំតាលន់។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

នារី​​វ័យ​ក្មេង​ម្នាក់​ត្រូវ​មិត្ត​ប្រុស​ហៅ​​គូកន​​​​​មក​រំលោភ​បូក​ រហូត​ដល់​​សន្លប់

ប្រភព៖ kqube

  • នារី​​វ័យ​ក្មេង​ម្នាក់​ត្រូវ​មិត្ត​ប្រុស​ហៅ​​គូកន​​​​​មក​រំលោភ​បូក​ រហូត​ដល់​​សន្លប់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/02  Category:កំសាន្ត
Tags: