ចែម ស្រី​ល័​ក្ខ ប្រកាស​ចាប់​ដៃគូ​ជាមួយ ជ័យ សុ​វ៉ាត ក្នុង​ពិភព​សិល្បៈ​

6 Videos


តារាចម្រៀងម្ចាស់ពានរង្វាន់លេខ ១ ក្នុងកម្មវិធី «ផ្កាយរះក្នុងសួន» រដូវកាលទី ២ ប្រចាំស្ថានីយទូរទស្សន៍អប្បរា កញ្ញា ចែម ស្រីល័ក្ខ បានប្រកាសថាខ្លួននឹងចាប់ដៃគូច្រៀងជាមួយលោក ជ័យ សុវ៉ាត ម្ចាស់ជ័យលាភីលេខ ២ ក្នុងកម្មវិធីផ្កាយរះក្នុងសួនរដូវកាលទី ១ ដែលការប្រកាសនេះទទួលបានការគាំទ្រខ្លាំងពីមហាជន ព្រោះតែអ្នកទាំងពីរសុទ្ធតែមានទឹកដមសំឡេងពីរោះក្រអួនក្រអៅចម្រាញ់ចេញពីការប្រកួតយ៉ាងស្វិតស្វាញដូចគ្នា ។

ចែម ស្រី​ល័​ក្ខ ប្រកាស​ចាប់​ដៃគូ​ជាមួយ ជ័យ សុ​វ៉ាត ក្នុង​ពិភព​សិល្បៈ​

P9

ចែម ស្រី​ល័​ក្ខ ប្រកាស​ចាប់​ដៃគូ​ជាមួយ ជ័យ សុ​វ៉ាត ក្នុង​ពិភព​សិល្បៈ​

កញ្ញា ចែម ស្រីល័ក្ខ បានប្រកាសក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីពេលថ្មីៗនេះឱ្យដឹងថា «ចាប់ពីពេលនេះទៅ ពួកយើងទាំងពីរនាក់នឹងចាប់ដៃគ្នាជាដៃគូក្នុងសិល្បៈទាំងការច្រៀង និង សម្ដែងជាមួយគ្នា ហើយពួកខ្ញុំក៏រីករាយនឹងទទួលយកនូវរាល់ការរិះគន់របស់ពុកម៉ែបងប្អូនដើម្បីជាការស្ថាបនាទ្បើងវិញ និង ព្យាយាមធ្វើតាមការសំណូមពរ ទន្ទឹមនឹងគ្នានេះផងដែរ ពួកខ្ញុំទាំងពីរនាក់ក៏ត្រូវការកម្លាំងចិត្តពីសំណាក់ពុកម៉ែបងប្អូន ដោយគ្រាន់តែចុច like,comment និង share ដើម្បីជាការគាំទ្រ…អរគុណ🙏🏻-ជ័យ សុវ៉ាត ft ចែម ស្រីល័ក្ខ » ។

ចែម ស្រី​ល័​ក្ខ ប្រកាស​ចាប់​ដៃគូ​ជាមួយ ជ័យ សុ​វ៉ាត ក្នុង​ពិភព​សិល្បៈ​

មហាជនដែលតែងតែតាមដាន និង គាំទ្រដល់តារាវ័យក្មេងទាំងពីរដួងនេះមានការរំពឹងយ៉ាងមុតមាំថា ការចាប់ដៃគូច្រៀងរួមគ្នាក្នុងកម្មវិធីផ្សេងៗរបស់អ្នកទាំងពីរពិតជាធ្វើឱ្យប្រជាប្រិយភាព និង សន្ទុះនៃការគាំទ្រកើនឡើងជាក់ជាមិនខាន ព្រោះតែអ្នកទាំងពីរសុទ្ធតែមានទឹកដមសំឡេងពីរោះរណ្ដំចិត្ត ជាមួយនឹងការដាក់មនោសញ្ចេតនាបានយ៉ាងល្អឥតខ្ចោះក្នុងបទចម្រៀងនីមួយៗ ៕ ភូមិន្ទ

ចែម ស្រី​ល័​ក្ខ ប្រកាស​ចាប់​ដៃគូ​ជាមួយ ជ័យ សុ​វ៉ាត ក្នុង​ពិភព​សិល្បៈ​ចែម ស្រី​ល័​ក្ខ ប្រកាស​ចាប់​ដៃគូ​ជាមួយ ជ័យ សុ​វ៉ាត ក្នុង​ពិភព​សិល្បៈ​ចែម ស្រី​ល័​ក្ខ ប្រកាស​ចាប់​ដៃគូ​ជាមួយ ជ័យ សុ​វ៉ាត ក្នុង​ពិភព​សិល្បៈ​ចែម ស្រី​ល័​ក្ខ ប្រកាស​ចាប់​ដៃគូ​ជាមួយ ជ័យ សុ​វ៉ាត ក្នុង​ពិភព​សិល្បៈ​