រដ្ឋាភិបាលយោធា៖ កម្មវិធីបោកប្រាស់របស់​លោកស្រី យីងឡាក់ បានធ្វើឲ្យថៃ​​ខាតបង់​លុយ ៨.២ពាន់​លានដុល្លារ​អាមេរិក

(បាងកក)៖ រដ្ឋាភិបាលយោធាថៃ បាននិយាយថា ការបោកប្រាស់ប្រជាកសិករលើកម្មវិធីទិញស្រូវ របស់អតីតរដ្ឋាភិបាលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បានធ្វើឲ្យប្រទេសថៃខាតបង់រហូតដល់ ៨.២ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយអតីតនាយករដ្ឋមន្ត្រីរូបនេះតែម្នាក់ គួរតែទទួលខុសត្រូវទាំងស្រុងលើបញ្ហានេះ។ នេះបើតាមការ Channel News Asia ចេញផ្សាយនៅមុននេះបន្តិច នាយប់ថ្ងៃចន្ទ ទី០១ ខែសីហា ឆ្នាំ២០១៦។

លោក Panda Disakul រដ្ឋមន្ត្រីនៃការិយាល័យនាយករដ្ឋមន្ត្រី បានប្រាប់សារព័ត៌មានក្នុងស្រុកថៃថា «គណកម្មាធិការស្វែងរកការពិត បានរកឃើញថា តម្លៃការខាតបង់ចំពោះកម្មវិធីទិញស្រូវ របស់លោកស្រី យីងឡាក់ បាននាំឲ្យប្រទេសថៃ ខាតបង់ប្រាក់ ២៨៦.៦ពាន់លានបាត ស្មើនឹង ៨.២ពាន់លានដុល្លារអាមេរិក»។

គួរបញ្ជាក់ថា លោកស្រី យីងឡាក់ ត្រូវបានយោធាធ្វើរដ្ឋប្រហារបែបត្រជាក់ ទម្លាក់ចេញពីអំណាចកាលពីអំឡុងខែមេសា ឆ្នាំ២០១៤ ហើយប៉ុន្មានថ្ងៃ ក្រោយមកទើបលោក ប្រាយុទ្ធ ចាន់អូចា ឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រីបន្តក្នុងនាមរដ្ឋាភិបាលយោធាបណ្តោះអាសន្ន។ បន្ទាប់ពីបានធ្លាក់ចេញពីអំណាច លោកស្រី មិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីប្រទេសថៃឡើយ ដោយត្រូវបានតុលាការកោះហៅ ជារឿយៗដើម្បីធ្វើការបកស្រាយចំពោះពាក្យបណ្តឹង លើកម្មវិធីទិញស្រូវដ៏ចម្រូងចម្រាស់ជាច្រើន៕

ប្រភព៖ freshnewsasia


រដ្ឋាភិបាលយោធា៖ កម្មវិធីបោកប្រាស់របស់​លោកស្រី យីងឡាក់ បានធ្វើឲ្យថៃ​​ខាតបង់​លុយ ៨.២ពាន់​លានដុល្លារ​អាមេរិក

ឥណ្ឌូណេស៊ីបើក​យុទ្ធនាការ​ប្រឆាំង​នឹងការ​​នេសាទ​ខុសច្បាប់

រដ្ឋាភិបាលយោធា៖ កម្មវិធីបោកប្រាស់របស់​លោកស្រី យីងឡាក់ បានធ្វើឲ្យថៃ​​ខាតបង់​លុយ ៨.២ពាន់​លានដុល្លារ​អាមេរិក

រដ្ឋាភិបាល​អូស្ដ្រាលី​ដំឡើង​ប្រាក់​លើក​ទឹកចិត្ដ​ដល់​ជន​ស្វែង​សិទ្ធិ​ជ្រក​កោន​២ម៉ឺន​ដុល្លារ​ឲ្យ​ទៅ​ស្រុក​វិញ​