ស្ថាបនិកកាហ្វេ Brown លោក ចាង ប៊ុនលាង ៖ ៥ចំនុច ដើម្បីក្រុមហ៊ុនមាននិរន្តរភាព

លោក ចាង ប៊ុនលាង ម្ចាស់ហាងកាហ្វេ BrownCoffee បានឈ្នះជ័យលាភីសហគ្រិនឆ្នើមវ័យក្មេងប្រចាំឆ្នាំ ២០១៦ ក្នុងកម្មវិធីប្រកួតពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាប្រចាំឆ្នាំ ២០១៦ នៅសណ្ឋាគារសុខា ភ្នំពេញ ក្រោមការរៀបចំដោយ JCI Cambodia។ ក្នុងនាមជាមេដឹកនាំឆ្នើម លោក ចាង ប៊ុនលាង ស្ថាបនិកហាងកាហ្វេដ៏ល្បីក្នុងស្រុកមួយនេះ បានប្រាប់ពីការគ្រប់គ្រងក្រុមហ៊ុនមាននិរន្តរភាពដូចខាងក្រោម៖

. គំនិត+ទុន+ដៃគូ

យុវជនខ្មែរបញ្ចប់ការសិក្សាពីបរទេសរួបនេះ បានសម្លឹងឃើញអ្នកនៅភ្នំពេញ នៅពេលចុងសប្តាហ៍ ឬក៏ពេលល្ងាច និងថ្ងៃទំនេរ ទាំងអ្នកធ្វើអាជីវកម្ម និងកូនសិស្សមិនដឹងទៅណា ដូចនេះទើបមានគំនិតចាប់យករបរនេះ ដោយការសាកល្បង។ ក្រោយមកលោក និងមិត្តភក្ដិ ដែលជាមានជំនាញផ្សេងគ្នា បានរួមគ្នាវិនិយោគបង្កើតហាងកាហ្វេយីហោក្នុងស្រុកនេះឡើង។

. បង្កើតសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំ

ស្ថាបនិកហាងកាហ្វេ Brown ធ្លាក់លើកឡើងថា ក្រុមហ៊ុនរីកចម្រើន សំខាន់អ្នកផលិតការងារ បើគ្មានពួកគេ ក្រុមហ៊ុននឹងមិនអាចដំណើរទៅមុខដោយរលូនបាននោះទេ ដូច្នេះក្រុមហ៊ុនបង្កើតអ្នកផលិត មានរឹងដៃរឹងជើង ទើបអាចផ្គត់ផ្គងនឹងតម្រូវការអតិថិជន។

. វិនិយោគលើវគ្គបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍

ហាងកាហ្វេ Brown តែងតែបង្កើតវគ្គបណ្ដុះបណ្ដាលបុគ្គលិក ឲ្យទទួលបានចំណេះដឹងជំនាញក្នុងការឆុងកាហ្វេតាមបែបស្ដង់ដា ក្នុងនោះ Brown ក៏បានអនុញ្ញាតឲ្យអតិថិជនចូលរួមក្នុងកម្មវិធី “Brewing Show” ដែលជាសិក្ខាសាលាខ្លីមួយ ដែលផ្តោតលើជំនាញ ៣ ពាក់ព័ន្ធនឹងកាហ្វេផងដែរ។

. អភិវឌ្ឍផលិតផល និងក្រុមហ៊ុន

ហាងកាហ្វេ Brown មានគោលដៅថ្មី គឺចង់កែច្នៃកាកសំណល់ ដូចជា ក្រដាសជូតមាត់ បំពង់ទុយោ និងគ្រាប់កាហ្វេ មកច្នៃជារបស់ប្រើប្រាស់ រហូតដល់ប្រើលែងកើត។ គោលដៅថ្មីរបស់Brownនេះ គឺ ចង់ពញ្ញាក់ស្មារតី បុគ្គលិក និងភ្ញៀវ អតិថិជន ចូលរួមប្រើប្រាស់របស់ដែលអាចកែច្នៃបាន និងរួមគ្នាថែរក្សាបរិស្ថាន។

. បង្កើត និងពង្រឹងវប្បធម៌ការងារ

គ្រប់បុគ្គលិករបស់ Brown ត្រូវដឹងច្បាស់ពីវប្បធម៌ការងារ និងត្រូវស្គាល់ផលិតផល សេវាកម្មត្រូវរក្សាឲ្យល្អ នោះទើបអាចបម្រើដល់អតិថិជនដោយមានទំនុកចិត្ត៕

ប្រភព៖ business-cambodia


ស្ថាបនិកកាហ្វេ Brown លោក ចាង ប៊ុនលាង ៖ ៥ចំនុច ដើម្បីក្រុមហ៊ុនមាននិរន្តរភាព

អំពាវនាវឱ្យលុបរូបគំនូរអាសអាភាស របស់លោកស្រី ហ៊ីលឡារី ចេញនៅអូស្ត្រាលី

ស្ថាបនិកកាហ្វេ Brown លោក ចាង ប៊ុនលាង ៖ ៥ចំនុច ដើម្បីក្រុមហ៊ុនមាននិរន្តរភាព

យុវជន​កម្ពុជា​ត្រៀម​សួរ​លោក​អូបាម៉ា​នៅ​ឡាវ