រន្ធត់ចិត្ត! ទារកភ្លោះ កើតមកខ្លួនជាប់គ្នា បេះដូងមានតែមួយ អាចនឹងប្រឈមនឹងការស្លាប់ (មានវីដេអូ)

ឥណ្ឌា៖ កាលពីពេលថ្មីៗកន្លងទៅនេះ ស្រ្តីជនជាតិឥណ្ឌាម្នាក់ បានផ្តល់កំណើតទារកភ្លោះពីរនាក់ ប៉ុន្តែជាអកុសលទារកនោះ កើតមកមានសភាពខុសប្លែកពីទារកភ្លោះដទៃទៀត ដោយសារតែ ដងខ្លួនរបស់ពួកគេទាំងពីរជាប់គ្នា ជាហេតុធ្វើឲ្យអាណាព្យាបាល ខូចចិត្តជាខ្លាំង។

នេះបើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កាលពីព្រឹកថ្ងៃពុធ សប្តាហ៍មុន ស្រ្តីជាម្តាយជនជាតិឥណ្ឌាម្នាក់ ឈ្មោះ Shabin Khan វ័យ ២៦ឆ្នាំ ត្រូវបានបញ្ជូនទៅសម្រាលកូន នៅឯគ្លីនិកសម្ភព Sion ស្ថិតក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា។ ស្រ្តីជាម្តាយរូបនេះ ទើបតែពរពោះបានរយៈតែ៧ខែតែប៉ុណ្ណោះ ក៏ឈឺពោះសម្រាលកូនតែម្តង ដោយទទួលបានកូនភ្លោះប្រុស មានទម្ងន់ដល់ទៅ ៤,៥គីឡូក្រាម។

ប៉ុន្តែជាអកុសល និងជារឿងដែលមិននឹកស្មានដល់​ ទារកភ្លោះទាំងពីរនាក់ កើតមកក្នុងស្ថានភាព ដែលប្រឈមមុខនឹង គ្រោះថ្នាក់ជាទីបំផុត ខណៈដងខ្លួន របស់ពួកគេទាំងពីរជាប់គ្នា ពោលគឺ កើតមកចែករំលែក នូវក្បាលពីរផ្សេងគ្នា ដោយឡែកត្រង់កចុះមកក្រោម គឺជាប់គ្នាតែម្តង ហើយអ្វីដែលងាយនឹងគ្រោះថ្នាក់ បំផុតទៅទៀតនោះ ទារកទាំងពីរមានបេះដូង រួមគ្នាតែមួយតែប៉ុណ្ណោះ ជាហេតុធ្វើឲ្យគ្រូពេទ្យ ពិបាកសម្រេចចិត្ត ក្នុងការវះកាត់ បំបែកពួកគេទាំងពីរចេញពីគ្នា។

បើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត Suleiman Merchant ជាព្រឹទ្ធបុរសនៃមន្ទីរសម្ភព Sion ខាងលើនេះ មានប្រសាសន៍ថា «ទារកភ្លោះទាំងពីរនេះ កើតមកមានសណុំជាប់គ្នា យ៉ាងស្មុគស្មាញបំផុត ព្រោះពួកគេមានក្បាល និង.ក ម្នាក់មួយចែកដាច់ពីគ្នា ដោយឡែកចាប់ពីផ្នែក ទ្រូងចុះមកក្រោមវិញ ពោលគឺចាប់ពី.ក ដល់ពោះគឺជាប់គ្នាតែម្តង»

វេជ្ជបណ្ឌិត Paras Kothari ជាប្រធានផ្នែកវះកាត់ នៅមន្ទីរពេទ្យខាងលើ មានប្រសាសន៍ថា «ដូចដែលយើងដឹងហើយថា ទារកនេះមានបេះដូងតែមួយប៉ុណ្ណោះ ដូច្នេះវាពិតជាពិបាក ក្នុងការសម្រេចចិត្ត ដើម្បីវះកាត់។ ប៉ុន្តែប្រសិនណា បើមិនធ្វើការវះកាត់នោះទេ ទារកទាំងពីរ គ្មានសង្ឃឹមនឹងរស់ឡើយ។ ខាងមន្ទីរពេទ្យ និងធ្វើការពិភ្សាជាមួយនឹង គណៈវេជ្ជបណ្ឌិតជាច្រើនរូបទៀត ទាក់ទងនឹងការវះកាត់នេះមួយនេះ ថាតើលទ្ធផលចេញមកអាច ទទួលយកបាន ឬយ៉ាងណា ជាមុនសិន មុនពេលពិភាក្សាជាមួយនឹង អាណាព្យាបាលរបស់ទារក។ ការសម្រេចចិត្តនឹងធ្វើឡើង ក្រោយពីធ្វើការវិភាគ  សិក្សាបន្ថែមទៅលើទារករួចរាល់សិន ហើយខាងមន្ទីរពេទ្យ និងធ្វើការវះកាត់ ជូនទារកទាំងពីរានក់នេះ ដោយមិនគិតថ្លៃតែម្តង»

ដោយឡែក លោក Irshand Khan ស្វាមីនាង Shahbin វ័យ២៧ឆ្នាំ ជាជាងដេរស្បែកជើងម្នាក់ បានឲ្យដឹងថា ប្រពន្ធរបស់គាត់ មិនដែលទៅថតអេកូ ដើម្បីពិនិត្យមើលស្ថានភាព របស់កូនក្នុងអំឡុងពេលមាន ផ្ទៃពោះឡើយ ព្រោះកាលពីកំណើតកូនបងមុន ពោលគឺ កំណើតកូនស្រី ២នាក់របស់គាត់មុន មិនដែលមានបញ្ហាអ្វីឡើយ ។

គូសបញ្ជាក់ដែរថា កូនភ្លោះដែលជាប់គ្នា ស្ថិតក្នុងលក្ខខណ្ឌបែបនេះ គឺជាករណីកម្រមួយ ដែលអាចកើតមាន ១ក្នុងចំណោម ២ពាន់នាក់ ជាលទ្ធភាពដែលអាចនៅរស់ មានត្រឹមតែ ៤០ ទៅ ៦០ភាគរយប៉ុណ្ណោះ ហើយអាច ៣០ភាគរយ ដែលទារកអាចរស់បាន ក្នុងរយៈពេលតែ ១ថ្ងៃតែប៉ុណ្ណោះ ក្រោយពេលកើត ៕   

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រន្ធត់ចិត្ត! ទារកភ្លោះ កើតមកខ្លួនជាប់គ្នា បេះដូងមានតែមួយ អាចនឹងប្រឈមនឹងការស្លាប់ (មានវីដេអូ)

រន្ធត់ចិត្ត! ទារកភ្លោះ កើតមកខ្លួនជាប់គ្នា បេះដូងមានតែមួយ អាចនឹងប្រឈមនឹងការស្លាប់ (មានវីដេអូ)

រន្ធត់ចិត្ត! ទារកភ្លោះ កើតមកខ្លួនជាប់គ្នា បេះដូងមានតែមួយ អាចនឹងប្រឈមនឹងការស្លាប់ (មានវីដេអូ)

រន្ធត់ចិត្ត! ទារកភ្លោះ កើតមកខ្លួនជាប់គ្នា បេះដូងមានតែមួយ អាចនឹងប្រឈមនឹងការស្លាប់ (មានវីដេអូ)

រន្ធត់ចិត្ត! ទារកភ្លោះ កើតមកខ្លួនជាប់គ្នា បេះដូងមានតែមួយ អាចនឹងប្រឈមនឹងការស្លាប់ (មានវីដេអូ)