ការ​​​ស្លាប់​​​របស់​​​អតីតបវរកញ្ញាកម្ពុជា-អាមេរិក​ត្រូវ​គេ​​​​សង្ស័យ​ថា ជា​រឿង​អត្តឃាត

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា ថូ វណ្ណថា អតីតជនភៀសខ្លួនដែលបានគ្រងមកុដបវរកញ្ញាកម្ពុជា-អាមេរិកក្នុងឆ្នាំ១៩៩៨ ត្រូវបានប្រទះឃើញស្លាប់នៅក្នុងអាផាតមិនរបស់នាងនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ក្នុងអ្វីដែលនគរបាលសង្ស័យថា ជាការធ្វើអត្តឃាត។ បណ្តាញព័ត៌មានNBC ឡូសអែនជឺឡេសបានរាយការណ៍ថា ជនសង្ស័យជាអតីតមិត្តប្រុសដែលត្រូវបានកំណត់អត្តសញ្ញាណថាឈ្មោះ Angel Marquez អាយុ៣២ឆ្នាំ នៅទីក្រុងឡូស អែនជឺឡេស ត្រូវគេគិតថា បានសម្លាប់ ថូ វណ្ណថា អាយុ៣៥ឆ្នាំជាអ្នកអ៊ុតសក់នៅអាផាតមិនរបស់នាងនៅ Hermosa Beach មុនពេលសម្លាប់ខ្លួនឯងនៅព្រឹកថ្ងៃព្រហស្បតិ៍។ សាច់ញាតិ ថូ វណ្ណថា មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ ប៉ុន្តែ លោក កង វិសាល ត្រូវជាពូថ្លៃរបស់នាងបានបញ្ជាក់ពីការស្លាប់នេះនៅក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃសុក្រ។ លោកបានសរសេរថា “ថូ វណ្ណថា (ហៅម៉ុច)។ ក្មួយស្រីរបស់ប្រពន្ធខ្ញុំ”។ លោកបានបន្ថែមថា “អតីតបវរកញ្ញា កម្ពុជា-អាមេរិក រូបនេះត្រូវបានសម្លាប់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦។ គ្មានសុវត្ថិភាពទេនៅក្នុងពិភពលោកនេះ។ កន្លែងណាក៏ដោយ អ្នកណាក៏ដោយ ពេលណាក៏ដោយ។ ពួកយើងស្រឡាញ់នាង”។ ក្នុងឆ្នាំ១៩៩៨ ថូ […]

The post ការ​​​ស្លាប់​​​របស់​​​អតីតបវរកញ្ញាកម្ពុជា-អាមេរិក​ត្រូវ​គេ​​​​សង្ស័យ​ថា ជា​រឿង​អត្តឃាត appeared first on The Cambodia Daily.