មូល​ហេតុ​ត្រូវ​រៀប​ចំ​គ្រែ​ដេក​ឲ្យ​ស្អាត ពេល​ក្រោក​ពី​គេង

រឿងរៀបចំ ភួយ ខ្នាយគេងជារឿងសំខាន់ត្រូវធ្វើជាចាំបាច់ ក្រោយក្រោកពីគេង ដើម្បីទទួលថាមពលនិងលាភសំណាងពីបន្ទប់គេង។

មូល​ហេតុ​ត្រូវ​រៀប​ចំ​គ្រែ​ដេក​ឲ្យ​ស្អាត ពេល​ក្រោក​ពី​គេង

១. អ្វីគ្រប់យ៉ាងលើគ្រែ នឹងស្អាតមានអនាម័យ
ធូលីដីអាចនៅទុំលើភួយឬពូករបស់អ្នក ពេញមួយយប់។ ដូច្នេះ ដើម្បីប្រាកដថា ភួយឬពូកអ្នកគ្មានធូលី ត្រូវរលាស់និងរៀបចំឲ្យបានស្អាត។

២. ធ្វើឲ្យអារម្មណ៍ល្អ

ស្រមៃថា ពេលអ្នកចេញទៅក្រៅទៅធ្វើការ ភួយ ខ្នើយលើគ្រែនៅរញ៉េរញ៉ៃ វាអាចនឹងប៉ះពាល់អារម្មណ៍របស់អ្នក។ ដូច្នេះដើម្បីទទួលអារម្មណ៍ល្អទាំងព្រឹក អ្នកគួររៀបចំគ្រែគេងឲ្យបានស្អាតនិងមានរបៀប។

៣. ធ្វើឲ្យមានទម្លាប់កាន់តែល្អ

រៀបចំគ្រែបានស្អាតនិងមានរបៀបរាល់ព្រឹក ជាទម្លាប់ល្អ ឈានដល់ជំរុញផលិតភាពការងារឲ្យមានប្រសិទ្ធភាពទៀតផង។ នេះដោយសារ អ្នកបានខួរក្បាលអ្នកប្រកាន់ខ្ជាប់ទម្លាប់មានរបៀបរបបល្អនិងឧស្សាហ៍ព្យាយាមគ្រប់ពេល។ នេះបើតាមសៀវភៅ The Power of Habit និពន្ធដោយលោក Charles Duhigg។

៤. ធ្វើឲ្យមូលមានផាសុកភាពនិងជួយបន្ថែមថាមពល

ទោះបីបន្ទប់អ្នកស្អាតយ៉ាងណាក៏ដោយ តែបើភួយ ខ្នើយ ស្រោមពូកនៅពាសវាលពាសកាល បន្ទប់ក៏អួអាប់តាមនោះដែរ។ របស់របរស្មោកគ្រោកអាចនៅទុំនឹងភួយឬខ្នើយ នាំឲ្យសុខភាពអ្នកកាន់តែដុនដាប ទៅតាមនោះ។

៥. អារម្មណ៍ល្អនិងគេងលក់ស្រួល

យប់ឡើង ក្រោយពេលអ្នកមកពីធ្វើការ ហើយចូលដល់ក្នុងបន្ទប់ឃើញគ្រែនៅរាយបាយ អាចនឹងលែងមានអារម្មណ៍ចង់គេង ហើយបើគេងក៏មិនសូវលក់ស្រួលដែរ។

បើតាមការរកឃើញរបស់ National Sleep Foundation អះអាងថា សោភ័ណភាពកន្លែងគេងនិងអនាម័យជះឥទ្ធិពលយ៉ាងខ្លាំងដល់ការគេង៕

ប្រភព ៖ sabay

  • មូល​ហេតុ​ត្រូវ​រៀប​ចំ​គ្រែ​ដេក​ឲ្យ​ស្អាត ពេល​ក្រោក​ពី​គេង已关闭评论
  • 36 views
  • Hide Sidebar
    A+
Publish on:2016/08/02  Category:ចំនេះដឹង
Tags: