ស្រវឹងស្រាបើករថយន្តលឿនដូចហោះ ធ្លាក់ទឹកឈ្លក់ស្លាប់ យ៉ាងអាណោចអាធម

ខេត្តកំពង់ធំ ៖ កាលពីយប់ថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៦ បុរសម្នាក់បើករថយន្ត ក្នុងល្បឿនយ៉ាងលឿន សង្ស័យស្រវឹងធ្លា់ក់ទឹកអូរ ឈ្លក់ស្លាប់ភ្លាមៗ មិនអាច សង្រ្គោះ បានចំណុចផ្លូវកោងអូរព្រែកស្បូវ ស្ថិតក្នុងភូមិព្រែកស្បូវសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែនខេត្តកំពង់ធំ។

មន្ត្រីប៉ូលីសចររាចរណ៍បានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះឈ្មោះ សំ ដុស ភេទប្រុសអាយុ៣៩ឆ្នាំ រស់នៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុក ប្រាសាទបល្ល័ង្កខេត្តកំពង់ធំបើករថយន្តកាមរីឆ្លាមពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 1C-4419 បើកបរក្នុងល្បឿងយ៉ាងលឿន សង្ស័យស្រវឹង ។លុះមកដល់ ចំណុចផ្លូវកោង ក្នុងភូមិឃុំខាងលើ ក៏ជ្រុលចង្កូតធ្លាក់ ចូលទៅក្នុងទឹកអូរព្រែក ស្បូវលិចរថយន្តចូលទៅក្នុងទឹកបាត់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ ដែលរស់នៅជិតទីនោះ។ ប្រជាពលរដ្ឋបាននាំគ្នា ចោមរោមមើល អ្នកខ្លះនាំគ្នា យកខ្សែមុជទឹក ទៅចងរថយន្តអូសឡើងលើគោក។តែទម្រាំតែយករថយន្តបាន ពីក្នុងទឹកមកនោះមក អ្នកបើកបររថយន្តឈ្លក់ទឹកស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ បន្ទាប់ពីសមត្ថកិច្ ចធ្វើការត្រួតពិនិត្យរួច សមត្ថកិច្ចក៍ប្រគល់ សាកសពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ស្រវឹងស្រាបើករថយន្តលឿនដូចហោះ ធ្លាក់ទឹកឈ្លក់ស្លាប់ យ៉ាងអាណោចអាធម

ស្រវឹងស្រាបើករថយន្តលឿនដូចហោះ ធ្លាក់ទឹកឈ្លក់ស្លាប់ យ៉ាងអាណោចអាធម