ឡានដឹករថក្រោះ យោធា បុកស្រីបុគ្គលិកអង្គការទស្សនៈពិភពលោក រងរបួសធ្ងន់

ខេត្តកំពង់ឆ្នាំង ៖ កាលពីវេលាម៉ោង១៨កន្លះយប់ ថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៦ បណ្តោយផ្លូវជាតិលេខ៥ស្ថិតភូមិស្រះកែវឃុំមេលំស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង រថយន្តដឹករថក្រោះរបស់យោធា ឡើងជែងខុសបច្ចេកទេស បានជ្រុលទៅបុក និងកិនម៉ូតូមួយគ្រឿងខ្ទេចទាំងស្រុងបណ្តាលឲ្យនារី ២នាក់រងរបួសធ្ងន់ ហើយ ដោយសារមិនទាន់អស់ល្បឿនរថយន្តបានជ្រុលទៅបុករោងលក់ផ្លែឪឡឹក តាម ផ្លូវខ្ទេច តែម្តង បង្ករឲ្យមានការភ្ញាក់ផ្អើល ពេញភូមិ។

ប្រភពបានអោយដឹងថា នៅមុនពេលកើតេហេតុ ស្ត្រីរងគ្រោះ២នាក់ ជាបុគ្គលិក អង្គការទស្សនៈពិភពលោកប្រចាំស្រុកបរិបូរណ៍បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ ១C-៥៤៦៦ ក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុ មានរថយន្តមួយគ្រឿង ពណ៌ត្រេអ៊ី ជារថយន្ត របស់យោធា សម្រាប់ដឹករថក្រោះ ធ្វើដំណើរច្រាស់ទិសគ្នា និងបានបើកជែង រថយន្តមួយគ្រឿងទៀតនៅខាងមុខក៍ជ្រុលទៅបុកនារីរងគ្រោះប៉ើងខ្ទាត ចេញពី ម៉ូតូ ហើយត្រូវរថយន្ត កិនម៉ូតូខ្ទេចតែម្តង។៕

ឡានដឹករថក្រោះ យោធា បុកស្រីបុគ្គលិកអង្គការទស្សនៈពិភពលោក រងរបួសធ្ងន់

ឡានដឹករថក្រោះ យោធា បុកស្រីបុគ្គលិកអង្គការទស្សនៈពិភពលោក រងរបួសធ្ងន់  ឡានដឹករថក្រោះ យោធា បុកស្រីបុគ្គលិកអង្គការទស្សនៈពិភពលោក រងរបួសធ្ងន់ ឡានដឹករថក្រោះ យោធា បុកស្រីបុគ្គលិកអង្គការទស្សនៈពិភពលោក រងរបួសធ្ងន់