បោះ​ឆ្នោត​សល់ ៤​ថ្ងៃ​ទៀត បេក្ខជន​ផ្នែក​សំឡេង កំពុង​ទទួល​ការ​គាំទ្រ​ដាច់​គេ

ការ​បោះ​ឆ្នោត​គាំទ្រ ​តាម​រយៈ​ការ ​​Like និង Share លើ “ពាន​រង្វាន់​អ្នក​សារ​ព័ត៌មាន​​​ឆ្នើម​​​លើ​​ការ​ជំរុញ​កា​រពាក់​មួក​សុវត្ថិភាព” បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈ​ពេល ៩​ថ្ងៃ​ហើយ។ ពេល​នេះ បេក្ខជន​ផ្នែក​សំឡេង​កំពុង​ទទួល​ការ​គាំទ្រ​ដាច់​គេ បើ​ប្រៀប​ធៀប​ផ្នែក​រូប​ភាព និង​ផ្នែក​អត្ថបទ។

 

បេក្ខជន​នាំ​មុខ​ផ្នែក​សំឡេង គឺ​កញ្ញា អេង គឹមហុង ដែល​ទទួល​​បាន​ការ​ចុច Like និង Share សរុប ៥៥៣។ ចំពោះ​ផ្នែក​រូប​ភាព លោក នៅ វៃ កំពុង​នាំ​មុខ ដោយ​ទទួល​បាន​ការ​ចុច Like និង Share សរុប ២៣៣។ ចំណែក​ផ្នែក​អត្ថបទ កញ្ញា សោភ័ណ លក្ខិណា បាន​ទទួល​ការ​គាំទ្រ​ច្រើន​ជាង​គេ ដោយ​ទទួល​បាន​ការ​ចុច Like និង Share សរុប ២៥១។

 

លទ្ធផល គិត​ត្រឹម​ម៉ោង ៩​ព្រឹក​នេះ៖ ​​​​

 

ផ្នែក​សំឡេង៖
បេក្ខជនទី១: កញ្ញា ជុំ ជោគជាតា (ទទួល​បាន​ការ​ចុច Like និង Share សរុប ១៧៧)
បេក្ខជនទី២: កញ្ញា អេង គឹមហុង (ទទួល​បាន​ការ​ចុច Like និង Share សរុប ៥៥៣)
បេក្ខជនទី៣: កញ្ញា ឆាយ សុភៈនារី (ទទួល​បាន​ការ​ចុច Like និង Share សរុប ២៣៩)

 

បោះ​ឆ្នោត​សល់ ៤​ថ្ងៃ​ទៀត បេក្ខជន​ផ្នែក​សំឡេង កំពុង​ទទួល​ការ​គាំទ្រ​ដាច់​គេ

 

ផ្នែក​រូបភាព៖
បេក្ខជនទី១: លោកស្រី អ៊ុក សាវបូរី (ទទួល​បាន​ការ​ចុច Like និង Share សរុប ៤០)
បេក្ខជនទី២: លោក នៅ វៃ (ទទួល​បាន​ការ​ចុច Like និង Share សរុប ២៣៣)
បេក្ខជនទី៣: លោក អ៊ួន រិទ្ធី (ទទួល​បាន​ការ​ចុច Like និង Share សរុប ១១៣)

 

បោះ​ឆ្នោត​សល់ ៤​ថ្ងៃ​ទៀត បេក្ខជន​ផ្នែក​សំឡេង កំពុង​ទទួល​ការ​គាំទ្រ​ដាច់​គេ

 

ផ្នែក​អត្ថបទ៖
បេក្ខជនទី១: កញ្ញា សោភ័ណ លក្ខិណា (ទទួល​បាន​ការ​ចុច Like និង Share សរុប ២៥១)
បេក្ខជនទី២: លោក វ៉ាង ភក្តី (ទទួល​បាន​ការ​ចុច Like និង Share សរុប ៤៤)
បេក្ខជនទី៣: លោក ឃឹម វិចិត្រី្ត (ទទួល​បាន​ការ​ចុច Like និង Share សរុប ៦៣)
បេក្ខជនទី៤: កញ្ញា ខន ចំប៉ា (ទទួល​បាន​ការ​ចុច Like និង Share សរុប ១៦១)
បេក្ខជនទី៥: កញ្ញា ប៊ិន សុភ័ណ្ឌ (ទទួល​បាន​ការ​ចុច Like និង Share សរុប ៥៤)

 

បោះ​ឆ្នោត​សល់ ៤​ថ្ងៃ​ទៀត បេក្ខជន​ផ្នែក​សំឡេង កំពុង​ទទួល​ការ​គាំទ្រ​ដាច់​គេ

 

កា​បោះ​ឆ្នោត​គាំទ្រ នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី៥ ខែ​សីហា​ខាង​មុខ ហើយ​លោក​អ្នក​អាច​បន្ត​ចុច Like និង Share ៣​ថ្ងៃ​ទៀត តាម​រយៈ ទំព័រ​ហ្វេសប៊ុក Sabay News។ លទ្ធផល​បោះឆ្នោត នឹង​ត្រូវ​យក​ទៅ​បញ្ចូល​ជា​មួយ​ការ​ផ្ដល់​ពិន្ទុ​ផ្សេង​ទៀត ដើម្បី​ស្វែង​រក​ម្ចាស់​ពាន​រង្វាន់​អ្នក​សារ​ព័ត៌មាន​​​ឆ្នើម​​​លើ​​ការ​ជំរុញ​កា​រពាក់​មួក​សុវត្ថិភាព។

 

@លក្ខណៈ​វិនិច្ឆ័យ៖
១/ ដាក់​ពាក្យ (៥%)
២/ ខ្លឹមសារ​នៃ​សារព័ត៌មាន (៤៥%)
-ទម្រង់​អត្ថបទ ( ផ្ដើម តួ បញ្ចប់)
-គុណ​ភាព​រូប អត្ថន័យ
-ប្រភព និង​សម្រង់​ពាក្យ​ត្រឹមត្រូវ-ផ្ញើ​សំណុំ​ឯក​សារ​ទាន់​ពេល​វេលា
-ឯក​សារ​គាំទ្រ : ភ្ជាប់​ជាមួយ​អត្ថបទ​ព័ត៌មាន​ទាក់​ទង​នឹង​មួក​សុវត្ថិភាព​ធ្លាប់​ចេញ​ផ្សាយ​ មុន​ការ​ប្រកួត​ចំនួន​២ និង​អត្ថបទ​ចូល​រួម​ប្រកួត​ចំនួន​១

 

៣/​​ ប្រសិទ្ធភាព​នៃ​អត្ថបទ (៣៥%)
-ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់ និង​លើក​កម្ពស់​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​លើ​ការ​ពាក់​មួក​សុវត្ថិភាព​ ទាំង​អ្នក​បើក​បរ អ្នក​រួម​ដំណើរ ព្រម​ទាំង​កុមារ
-តួលេខ​និង​របាយការណ៍​ថ្មីៗ
-គំនិត​ច្នៃ​ប្រឌិត មាន​ភាព​ចម្រុះ
-អត្ថបទ​ដែល​មាន​អ្នក​ចុច like និង share ច្រើន (១៥%)

 

@ ជយ​លាភី​ទទួល​បាន៖
-ពាន​រង្វាន់ (សម្រាប់​អ្នក​លេខ​១)
-លិខិត​សរសើរ
-ដំណើរ​ទស្សនកិច្ច
-ថវិកា​ពី ៥០០ ០០០រៀល-២ ៦០០ ០០០រៀល
​​
 

អត្ថបទ៖ គង់ វិសាល