ការរំពឹង​លើ​តារា​ដើម្បី​រក​គន្លឹះ​នៃ​ជីវិត​នៅលើ​ភពផែនដី​សម័យ​បុព្វកាល​ និពន្ធដោយ : VOA       August-02-2016, 7:39 am         364

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ការរំពឹង​លើ​តារា​ដើម្បី​រក​គន្លឹះ​នៃ​ជីវិត​នៅលើ​ភពផែនដី​សម័យ​បុព្វកាល​​វ៉ាស៊ីនតោន​៖ ក្រុម​អ្នកវិទ្យាសាស្ត្រ​បានដឹងថា មាន​ផ្កាយ​ធំ​មហិមា​ពីរ​ដែល​បាន​ផ្ទុះ​ក្នុង​រយៈ​ចម្ងាយ​ប្រហែល​៣០០​ឆ្នាំ​ពន្លឺ​ពី​ភពផែនដី កាលពី​ជិត​១០​លាន​ឆ្នាំមុន​។ ការផ្ទុះ​ទាំងពីរ​លើក​នោះ លើកទីមួយ​កើតឡើង​ចន្លោះ​ពី​៨,៧​ទៅ​៦,៥​លាន​ឆ្នាំមុន ហើយ​លើក​ទី​ពីរ​ប្រហែល​កាលពី​៣​លាន​ឆ្នាំមុន​។ ការផ្ទុះ​ទាំងនេះ​កើតមានឡើង​ក្នុង​យុគសម័យ​ដែលមាន​សត្វ​ល្មូ​ន​យក្ស មានដូចជា​ដំរី​យក្ស ប្រភេទ​សត្វ​ជើង​បួន​ឈ្មោះ Ground sloths ខ្លាឃ្មុំ និង​បុព្វបុរស​របស់​មនុស្ស​។ ក្នុងអំឡុង​ពេលនោះ ភពផែនដី​កំពុងស្ថិត​ក្នុងដំណាក់កាល​ផ្លាស់ប្តូរ​ផ្នែក​ភូមិសាស្ត្រ​និង​បរិស្ថាន​សំខាន់ៗ​។ នៅពេលនោះ ក៏មាន​ការ​ផុត​ពូជ​ជីវៈ​តូច​ខ្លះៗ​ដែរ​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​មាន​ចម្ងល់​អស់​រយៈពេល​ជា​យូរ​មកហើយ ថា​តើ​ការផ្ទុះ​ទាំងពីរ​លើក​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​នៃ​ផែនដី​ដែរឬទេ​។ រូប​វិទូ លោក Brian Thomas នៃ​សាកលវិទ្យាល័យ Washburn ក្នុង​រដ្ឋ Kansas បានធ្វើ​សំណាក​បង្ហាញ​ពី​ឥទ្ធិពល​នៃ​ការផ្ទុះ​ភព​ផ្កាយ ឬ​ឈ្មោះ​បច្ចេកទេស​ថា supernova ដើម្បី​សិក្សា​ស្វែងយល់​ពី​ការប្រែប្រួល​នេះ​។​

​ការ​បំបែក​ខ្លួន​កាំរស្មី​លោហធាតុ​
​ការផ្ទុះ​ភព​ផ្កាយ​នេះ​គឺជា​ការផ្ទុះ​បំផ្លាញ​តារា​ដ៏​ធំ​មួយ​។ ផ្កាយ​ដែល​ប្រៀបបាន​នឹង​គ្រាប់បែក​នៅក្នុង​តារាវិថី​មិន​ត្រឹមតែ​បញ្ចេញ​ពន្លឺ​ដ៏​ខ្លាំង​ទៅ​គ្រប់ទិសទី​ប៉ុណ្ណោះ​ទេ ពួកវា​ក៏​បញ្ចេញ​ថាមពល​ពន្លឺ​ខ្ពស់​ដូចជា​កាំរស្មី​វិទ្យុសកម្ម និង​ភាគល្អិតៗ​ដ៏​ច្រើន​ដែល​គេ​ស្គាល់​ថា គន្លង​កាំរស្មី​ចក្រ​វា​ឡ​មកលើ​ភពផែនដី​។ ភាគល្អិតៗ​នៃ​កម្ទេច​លោហធាតុ​ផ្ទុះ​ក្នុង​ចក្រ​វា​ឡ​ទាំងនេះ អាច​បង្ក​ការខូចខាត​ដល់​បរិយាកាស​ភព​ផ្សេងទៀត និង​ជីវៈ​សត្វ រុក្ខជាតិ​នានា​ដែល​ស្ថិតនៅ​ជិត​បំផុត​ទៅនឹង​កន្លែង​ផ្ទុះ​នោះ​។​

​ដោយសារតែ​គ្មានអ្វី​មាន​ល្បឿន​លឿន​ជាង​ល្បឿន​ពន្លឺ​នោះ លោក Thomas និង​សហការី​របស់លោក​បាន​ពិនិត្យ​ជាដំបូង​ទៅលើ​អ្វីដែល​អាច​កើតមាន​នៅពេល​ពន្លឺ​ចេញពី​ការផ្ទុះ​នោះបាន​មកដល់​ភពផែនដី​។ ជា​សំណាងល្អ​ដែរ​សម្រាប់​ជីវៈ​សត្វ​រុក្ខជាតិ​ផ្សេងៗ នៅក្នុង​សម័យកាល​នោះ កាំរស្មី​វិទ្យុសកម្ម​ប្រកបដោយ​គ្រោះថ្នាក់​នោះបាន​ចុះខ្សោយ​។ ប៉ុន្តែ​ប្រសិនបើ​ពន្លឺ​ចេញពី​ការផ្ទុះ​នោះ​មាន​វត្តមាន​វិញ ពន្លឺ​នោះ​នឹង​ភ្លឺ​ដូចគ្នា​នឹង​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី និង​បន្ត​ភ្លឺ​រហូតដល់​រយៈពេល​២​ទៅ​៣​សប្តាហ៍​។ លោក Thomas បាន​ពន្យល់​ប្រាប់ VOA ថា​៖ «​ផ្អែក​តាម​ការស្រាវជ្រាវ​ការបំពុល​ដោយ​ពន្លឺ យើង​រកឃើញថា អនុភាព​ពន្លឺ​នៃ​ការផ្ទុះ​ភព​ផ្កាយ​អាច​នឹងមាន​ឥទ្ធិពល​សមល្មម​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​តិចតួច ប៉ុន្តែ​វា​មិន​ធ្ងន់ធ្ងរ​ដល់​មនុស្សជាតិ​យើង​ទេ​»​។ លោក​បន្ថែមថា បើសិនជា​មានការ​បំពុល​ដោយ​ពន្លឺ​បន្ថែមទៀត វា​នឹង​អាច​រំខាន​ដល់​ដំណេក ឬ​ការរក​ចំណី​របស់​បក្សី​រាត្រីចរ សម្រាប់​រយៈពេល​ខ្លី​ណាមួយ​។​

​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ពន្លឺ​នោះ​មាន​គន្លង​កាំរស្មី​វិទ្យុសកម្ម​។ ដោយសារតែ​បំណែក​តូចៗ​ទាំងនេះ​ស្ថិតក្នុង​កម្រិត​មួយ​ច្រើន​មហិមា ពួកវា​អាច​ជ្រៀតចូល​ទៅក្នុង​ដី​និង​ទឹកបាន​យ៉ាង​ងាយស្រួល​។ ពួកវា​បង្កើតបានជា​ភាគល្អិតៗ​ដែលមាន​ជាតិ​វិទ្យុសកម្ម នៅពេល​ពួកវា​ចូលមកក្នុង​បរិយាកាស​។ កម្រិត​បរិមាណ​នៃ​ជាតិ​វិទ្យុសកម្ម​ចេញពី​ការធ្លាក់​ជាតិ​វិទ្យុសកម្ម​ក្នុង​ចក្រ​វា​ឡ​នេះ​អាច​ស្មើនឹង​កម្រិត​បរិមាណ​នៃ​វិទ្យុសកម្ម​បញ្ចេញ​ពី​ម៉ាស៊ីន​ស្កែ​ន​មួយដង​។ ហេតុ​ដូច្នេះហើយ លោក Thomas និយាយថា បើសិន​មាន​ផលប៉ះពាល់​ផ្នែក​ជីវសាស្ត្រ​ណាមួយ វា​មាន​កម្រិត​តិចតួច​ប៉ុណ្ណោះ​។​

​កាលពី​អតីតកាល ផលប៉ះពាល់​ចម្បងៗ ធ្លាប់​កើតមាន​រូ​ច​ហើយ​នៅក្នុង​បរិយាកាស​។ គន្លង​កាំរស្មី​វិទ្យុសកម្ម​បានធ្វើ​ឲ្យ​មានការ​ចម្លង​ស្រូប​ថាមពល​អគ្គិសនី​កាន់តែច្រើន​នៅ​តំបន់​ដែល​បរិយាកាស​មាន​សម្ពាធ​ទាប​។ វា​ស្រដៀង​នឹង​អ្វីដែល​កើតឡើង​នៅពេល​អ្នក​ដាក់​ជើង​រប​ស់​អ្នក​នៅលើ​កម្រាលព្រំ ហើយ​នៅពេលនោះ​អ្នកនឹង​ដឹងថា មានការ​ចម្លង​ស្រូប​អគ្គិសនី​កាន់តែខ្លាំង​។ ថាមពល​អគ្គិសនី​ដែល​បាន​ចម្លង​ស្រូប​បន្ថែម​នេះ ត្រូវតែ​បញ្ចេញ​ទៅវិញ​នៅ​កន្លែង​ផ្សេងទៀត ដូច្នេះ​នៅពេល​អ្នក​ចាប់ដៃ​ទ្វារ​លោហៈ វា​បង្កើតបានជា​ផ្កាភ្លើង​។ កន្លែង​ដែល​បរិយាកាស​ចរន្តអគ្គិសនី​នេះ​អាច​ថមថយ គឺមាន​តែ​នៅ​លើដី​ផ្ទាល់​ប៉ុណ្ណោះ​។​

​ដូច្នេះ ពន្លឺ​ផ្លេកបន្ទោរ ឬ​ពន្លឺ​រន្ទះបាញ់ អាច​នឹង​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល​២​ម៉ឺន​ឆ្នាំ​ខាងមុខ​។ លោក Thomas មិន​ប្រាកដ​ទេ​ថា ការ​កើន​ពន្លឺ​ផ្លេកបន្ទោរ​នេះ​នឹងមាន​ផលប៉ះពាល់​អ្វីខ្លះ​ទៅលើ​បរិស្ថាន ឬ​លើ​អាកាសធាតុ​។ នេះ​គឺជា​ចំណុច​ដែល​ត្រូវ​ស្រាវជ្រាវ​បន្ថែមទៀត​ក្នុងពេល​ពេលអនាគត​។​

​ផលប៉ះពាល់​លើ​បរិស្ថាន​
​ខណៈពេលដែល​ក្រុមការងារ​លោក Thomas មាន​គម្រោង​សិក្សា​ផលប៉ះពាល់​លើ​បរិស្ថាន VOA បាន​សាកសួរ​អ្នកស្រាវជ្រាវ​ខាង​ជីវៈ​បុរាណ​អំពី​រឿងនេះ​។​

​លោក Edward Davis គឺជា​អ្នក​អភិរក្ស​ផូស៊ីល​នៅ​សាកលវិទ្យាល័យ Oregon​។ លោក​និយាយថា របាយការណ៍​ស្រាវជ្រាវ​នានា​ដែល​ត្រូវបាន​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​តារាសាស្ត្រ បានបង្ហាញ​គំនិត​គួរ​ឲ្យ​ចាប់អារម្មណ៍​។ លោក​បាន​បកស្រាយ​ថា​៖ «​ពួកគេ​កំពុង​ព្យាយាម​ប្រមូលផ្តុំ​របាយការណ៍​ស្រាវជ្រាវ​របស់​ពួកគេ ហើយ​ចាត់ទុក​ការរកឃើញ​ទាំងអស់នោះ​ថា​ជា​មូលហេតុ​ចម្បង​នៃ​ការប្រែប្រួល​បរិស្ថាន​។ ទាំងអស់​នេះហើយ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្ងល់ ថា​តើ​ហេតុ​អី​ចាំបាច់​បង្កើត​ឲ្យ​មាន​ភាពមិនច្បាស់លាស់ និង​ត្រូវ​រក​ហេតុផល​បកស្រាយ​ផ្សេងទៀត​ធ្វើ​អ្វី​»​។​

​កាលពី​អតីតកាល អំឡុង​ពេលដែល​ជាតិ​វិទ្យុសកម្ម និង​ពន្លឺ​កើតចេញពី​ការផ្ទុះ​ភព​ផ្កាយ​បាន​ឈាន​មកដល់​ភពផែនដី ពេលនោះ​គឺមាន​ការប្រែប្រួល​បរិស្ថាន​សាកល​ទាំងមូល​។ ពេលនោះ ភពផែនដី​បានប្រែក្លាយ​ពី​ភព​មួយ​ដែល​គ្របដណ្ដប់​ភាគច្រើន​ដោយ​ទឹកកក ទៅ​ភព​មួយ​ក្នុង​យុគសម័យ​ទឹកកក ដែល​ពេលនោះ​ហើយ​ផ្ទាំង​ទឹកកក​បាន​រសាត់​ចុះឡើង ពង្រីក​ទំហំ​ហើយ​គ្របដណ្តប់​ភពផែនដី​បន្តិច​ម្តងៗ​។ ផ្ទៃដី​គោក​នៃ​ភពផែនដី​ក៏ត្រូវ​តែ​សម្រប​ខ្លួន​វា​ផងដែរ​។ អ្នកស្រាវជ្រាវ​ផ្នែក​ជីវៈ​បុរាណ​យល់ឃើញថា សត្វ​ផុត​ពូជ​តូចៗ​ដែល​រស់នៅក្នុង​ទឹក​កាលពី​យុគសម័យ​នោះ ប្រហែលជា​ផុត​ពូជ​ដោយសារតែ​ចរន្ត​ប្រែប្រួល​បែបនេះ​។​

​លោក Richard Bambach អ្នកស្រាវជ្រាវ​ផ្នែក​ជីវៈ​បុរាណ​នៃ​វិទ្យាស្ថាន Smithsonian បានធ្វើការ​ជាមួយ​រូប​វិទូ​នានា ដើម្បី​បង្កើត​សំណាក​នៃ​ការប្រែប្រួល​ភពផែនដី​កើតចេញពី​បាតុភូត​តារា​រូបសាស្ត្រ​មួយ​។ ក្តី​មន្ទិលសង្ស័យ​ធំ​របស់លោក​គឺថា រយៈពេល​នៃ​ផលប៉ះពាល់​ពី​ការផ្ទុះ​ភព​ផ្កាយ​នេះ គឺ​វា​ខ្លី​ពេក​ដែល​យើង​មិនអាច​ឃើញ​មាន​តាមរយៈ​ផូស៊ីល​ដែល​បាន​កត់ត្រា​។ ដូច្នេះ ក្រុម​អ្នកស្រាវជ្រាវ​ជីវៈ​បុរាណ មិនមាន​វិធី​ដើម្បី​បញ្ជាក់​ពី​ប្រសិទ្ធភាព​លទ្ធផល​ដែល​លោក Thomas បានលើកឡើង​ទេ​។​

​លោក Davis និង​លោក Bambach និយាយថា ផលប៉ះពាល់​បន្ថែម​ដោយ «​ការបំពុល​ដោយ​ពន្លឺ​» មិនមាន​អ្វី​ប៉ះពាល់​ខ្លាំង​លើសពី​ការរំខាន​តិចតួច​ដល់​សត្វពាហនៈ​នោះទេ​។ ហើយ​ការកើនឡើង​នៃ​ពន្លឺ​ផ្លេកបន្ទោរ ក៏ដូចជា​កម្រិត​នៃ​ជាតិ​វិទ្យុសកម្ម នឹងមាន​ផលប៉ះពាល់​អាក្រក់​តិចតួច​ទៅលើ​សត្វមានជីវិត ឬ​លើ​បរិស្ថាន​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅនឹង​ការប្រែប្រួល​ភូមិសាស្ត្រ​ដែល​បានកើត​ឡើង​រូ​ច​ហើយ​។​

​ក្រុម​អ្នកស្រាវជ្រាវ​ជីវៈ​បុរាណ​ដែល​បាន​ស្រាវជ្រាវ​លើ​ជីវៈ​ក្នុងអំឡុងពេល​នោះដែរ មិនត្រូវ​ការ​ភព​ផ្កាយ​ដើម្បី​ពន្យល់​ពី​ការ​ផុត​ពូជ​ជីវៈ សត្វ រុក្ខជាតិ​នានា ឬ​ការប្រែប្រួល​អាកាសធាតុ​ទេ​។ ការស្រាវជ្រាវ​របស់​ពួកគេ​បានបញ្ជាក់​ច្បាស់លាស់​ហើយ​។​

​យើង​បន្ត​ពិភាក្សា​អំពី​ការ​ផុត​ពូជ​
​ទោះបីជា​យ៉ាងណាក៏ដោយ លោក Davis និយាយថា ការងារ​នេះ​មាន​សារៈសំខាន់​ដោយសារ​ហេតុផល​មួយចំនួន​។ ការណ៍​នេះហើយ បានធ្វើ​ឲ្យ​មនុស្ស​បន្ត​ពិភាក្សា​ពី​មូល​ហេតុដែល​បណ្តាល​ឲ្យ​ប្រភេទ​ជីវៈ​សត្វ​រុក្ខជាតិ​នានា​ផុត​ពូជ ហើយ​ករណីនេះ មាន​សារៈសំខាន់​ណាស់​ក្នុងពេល​បច្ចុប្បន្ននេះ​។​

​ទោះបី​ជាមាន ឬ​គ្មាន​ការផ្ទុះ​ភព​ផ្កាយ​ក៏ដោយ លោក Davis បានកត់សម្គាល់​ឃើញថា ការ​ផុត​ពូជ​ជីវៈ​សត្វ​រុក្ខជាតិ​នៅក្នុង​យុគសម័យ​កាលនោះ មាន​តិចតួច​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅនឹង​ការ​ផុត​ពូជ​ជីវៈ​សត្វ​រុក្ខជាតិ​នាពេល​បច្ចុប្បន្ន​ដែល​អ្នកវិទ្យាសាស្ត្រ​បាន​កត់ត្រា​។ ដូច្នេះ ការផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​សម័យ​បច្ចុប្បន្ន និង​ការប្រែប្រួល​អាកាសធាតុ​ដែល​បានកើត​ឡើង នឹងធ្វើ​ឲ្យ​មនុស្ស​យើង​គិត​អំពី​ទំនាក់ទំនង​រវាង​ការប្រែប្រួល​អាកាសធាតុ និង​ការ​ផុត​ពូជ​ជីវៈ​សត្វ​រុក្ខជាតិ​នានា​។​
​លោក Davis បាន​និយាយ​បែប​សុទិដ្ឋិនិយម​ថា​៖ «​បើសិន​យើង​អាចធ្វើ​ឲ្យ​មនុស្ស​គិតគូរ​អំពី​ការ​ផុត​ពូជ​ជីវៈ​សត្វ​រុក្ខជាតិ​បាន នោះ​គឺជា​ការល្អ​»៕