ការចរចាស្វែងរកសន្តិភាពនៅមីយ៉ាន់ម៉ាមានភាពរីកចម្រើនក្រោមការដឹកនាំរបស់លោកស្រីអ៊ុងសាន ស៊ូជី

ក្រោមការដឹកនាំរបស់លោកស្រី អ៊ុង សានស៊ូជី ក្នុងការពិភាក្សាជាមួយក្រុមប្រដាប់អាវុធនៅក្នុងប្រទេសមីយ៉ាន់ម៉ាជាច្រើនលើកកន្លងមកមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់ដែលជាក្តីសង្ឃឹមក្នុងការបញ្ចប់វិវាទរវាងរដ្ឋាភិបាលនឹងក្រុមជនជាតិភាគតិច។ នៅពេលនេះក្រុមឧទ្ទាមប្រដាប់អាវុធដ៏មានអំណាចបំផុតរបស់ភូមាបានអះអាងថា បានជួបសន្ទនាជាមួយលោកស្រីប្រធានដឹកនាំរដ្ឋាភិបាល អ៊ុងសាន ស៊ូជី ប្រកបដោយទស្សនៈជាវិជ្ជមាន បំផុត។ ក្រុមឧទ្ទាមនេះបានបង្ហាញជំហរគាំទ្រសន្និសីទបានលុងស្នើឡើងដោយលោកស្រីជ័យលាភីរង្វាន់ណូបែលសន្តិភាពដើម្បីស្វែងរកសន្តិភាពឱ្យមីយ៉ាន់ម៉ា។ ដំណើរស្វែងរកសន្តិភាពជាអាទិភាពដ៏ចម្បងមួយរបស់រដ្ឋាភិបាល។
ការចរចាស្វែងរកសន្តិភាពនៅមីយ៉ាន់ម៉ាមានភាពរីកចម្រើនក្រោមការដឹកនាំរបស់លោកស្រីអ៊ុងសាន ស៊ូជី
ចាប់តាំងពីឆ្នាំ១៩៤៨មកមីយ៉ាន់ម៉ា ដែលមានជនជាតិភាគតិចរស់នៅចម្រុះគ្នាដល់ទៅជាង១៣០ជាតិពិន្ធុ ត្រូវប្រឈមនឹងការបះបោរទាមទារស្វ័យភាពយ៉ាងតានតឹងបំផុតពីសំណាក់ក្រុមប្រដាប់អាវុធផ្សេងៗ។ នៅតាមតំបន់ព្រំដែនមានការប្រយុទ្ធបង្ហូរឈាមគ្នាឥតឈប់មកទល់បច្ចុប្បន្ននេះរវាងកងកម្លាំងរដ្ឋាភិបាលនឹងក្រុមឧទ្ទាមប៉ះបោរទាំងនោះ។

ក្រុមប្រដាប់អាវុធដ៏មានអំណាចមួយក្រុមឈ្មោះថា “យោធារួមរដ្ឋវ៉ា” បានបញ្ឈប់ការប្រយុទ្ធប្រឆាំងនឹងកងទ័ពរដ្ឋាភិបាល មីយ៉ាន់ម៉ាតាំងពីឆ្នាំ១៩៨៩មកជាថ្នូរនឹងការគ្រប់គ្រងដែនដីមួយភាគនៅតំបន់ ព្រំដែនជាប់ប្រទេសចិនដែលល្បីថា ជា ដែនដីរត់ពន្ធគ្រឿងញៀន។ ក្រុមនេះជាប់ចោទជាអ្នកជួញដូរគ្រឿងញៀនដូចជា អាភៀននិងមេតំហ្វេតាមីនដើម្បីយកលុយ មកទិញអាវុធ ។ ក្រុមនេះមានទាហានជាអចិន្ត្រៃយ៍ប្រមាណពី២ម៉ឺនទៅ២៥.០០០នាក់ និងត្រូវបានចាត់ជាភាគីដ៏សំខាន់មួយនៃដំណើរការចរចាឈប់បាញ់ស្នើឡើងដោយរដ្ឋាភិបាល។

មេដឹកនាំយោធារួមរដ្ឋវ៉ាបានជួបពិភាក្សា ជាមួយលោកស្រី អ៊ុងសាន ស៊ូជី ក្នុងអត្ថ ន័យជាវិជ្ជមានណាស់ព្រោះជាដំណាក់ កាលដំបូងនៃការស្ថាបនាទំនុកចិត្តរវាងគ្នា នេះបើតាមអ្នកនាំពាក្យក្រុមវ៉ា។

លោកស្រី អ៊ុងសាន ស៊ូជី រដ្ឋមន្ត្រីក្រសួងការបរទេសនិងជាទីប្រឹក្សាពិសេសរបស់ រដ្ឋមានកម្មវត្ថុប្រមូលផ្តុំក្រុមឧទ្ទាមប្រដាប់អាវុធនៅមីយ៉ាន់ម៉ាទាំងអស់ឱ្យមកចូល តុចរចាសន្តិភាពក្នុងសន្និសីទបានលុង សតវត្សរ៍ទី២១តាមគំរូចរចាដែលឪពុលោកស្រីធ្លាប់ដឹកនាំធ្វើកាលពីឆ្នាំ១៩៤៧។

លោកស្រី ស៊ូជី មិនទាន់បានកំណត់ កាលបរិច្ឆេទនៃជំនួបប្រជុំនេះទេ ប៉ុន្តែបានបង្កើនកិច្ចពិភាក្សាជាមួយក្រុមប្រដាប់ អាវុធៗជាច្រើននារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដើម្បីធានាអះអាងថា ពិតជាមានក្រុមឧទ្ទាមចូលរួមច្រើន។ ក្រុមយោធាបានបង្ហាញជំហរគាំទ្រសន្និសីទបានលុងនេះ ហើយសន្យាប្រឹងប្រែងចូលរួមប្រជុំទៀតដើម្បីបានសន្តិភាព៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • ការចរចាស្វែងរកសន្តិភាពនៅមីយ៉ាន់ម៉ាមានភាពរីកចម្រើនក្រោមការដឹកនាំរបស់លោកស្រីអ៊ុងសាន ស៊ូជី已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/02  Category:កំសាន្ត
Tags: