រន្ទះបាញ់ឆក់យកអាយុជីវិតយុវជនម្នាក់កំពុងដើរទៅដឹកគោនៅវាលស្រែ

ខេត្តបណ្តាលៈ រន្ទះបាញ់បានឆក់យកអាយុជីវិតយុវជនម្នាក់ កាលពីវេលាម៉ោង១៦ និង៤៥នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ គ្រាដែលយុវជនរងគ្រោះចុះពីលើម៉ូតូដើរសំដៅទៅដឹកគោពីវាលស្រែ ត្រង់ចំណុចវាលស្រែអូរលលៃ ស្ថិតក្នុងភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

រន្ទះបាញ់ឆក់យកអាយុជីវិតយុវជនម្នាក់កំពុងដើរទៅដឹកគោនៅវាលស្រែ

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសាររន្ទះបាញ់នោះមានឈ្មោះសុក ភក្ត្រា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិអង្គ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះជាមួយឈ្មោះ ប៉ោ លីទ្រី សំដៅទៅវាលស្រែ ដើម្បីដឹកសត្វគោលរបស់ខ្លួនចូលក្រោលវិញទាំងមេឃមានសភាពងងឹតលាយឡំទៅដោយផ្លេកបន្ទោនិងផ្គររន្ទះ ។ ពេលទៅជិតដល់ជនរងគ្រោះបានចុះពីលើម៉ូតូដើរសំដៅទៅកន្លែងចងគោ ខណៈនោះក៏ត្រូវរន្ទះបាញ់ចំ បណ្តាលឲ្យដួលទៅលើដីស្លាប់ភ្លាមៗមួយរំពេច ។ ក្រោយពីមានហេតុការណ៍កើតឡើងឈ្មោះ ប៉ោ លីទ្រី បានជិះម៉ូតូមកប្រាប់អ្នកភូមិនិងក្រុមគ្រួសារនាំគ្នាទៅយកសពជនរងគ្រោះត្រឡប់មកផ្ទះវិញ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

រន្ទះបាញ់ឆក់យកអាយុជីវិតយុវជនម្នាក់កំពុងដើរទៅដឹកគោនៅវាលស្រែ រន្ទះបាញ់ឆក់យកអាយុជីវិតយុវជនម្នាក់កំពុងដើរទៅដឹកគោនៅវាលស្រែ

ប្រភព ៖ nokorwatnews

 

  • រន្ទះបាញ់ឆក់យកអាយុជីវិតយុវជនម្នាក់កំពុងដើរទៅដឹកគោនៅវាលស្រែ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/02  Category:កំសាន្ត
Tags: