រដ្ឋប្រហារមិនបានសម្រេចជាឱកាសផ្លាស់ប្តូរជួរកងទ័ពពង្រឹងអំណាចរបស់ប្រធានាធិបតី

រដ្ឋប្រហារមិនបានសម្រេចនៅក្នុងប្រទេសទួរគីគឺជាឱកាសដើម្បីឲ្យប្រធានាធិបតីប្រទេសនេះដកហូតតំណែងមន្ត្រីក្បត់ និងតែងតាំងមេទ័ពថ្មីមានភាពស្មោះត្រង់នឹងប្រធានាធិបតីអ៊ែរដូហ្គាន។ ជិត២សប្តាហ៍ ក្រោយរដ្ឋប្រហារមិនបានសម្រេចទួរគីបានចាប់ផ្តើមរៀបចំកងទ័ពឡើងវិញ ដោយបណ្តេញទាហានរាប់រយនាក់ពីជួរកងទ័ព។
រដ្ឋប្រហារមិនបានសម្រេចជាឱកាសផ្លាស់ប្តូរជួរកងទ័ពពង្រឹងអំណាចរបស់ប្រធានាធិបតី
អាមេរិកកំពុងព្រួយបារម្ភថា ការបោស សម្អាតផ្ទៃក្នុងទួរគីអាចផ្តល់ផលអវិជ្ជមាន ដល់កិច្ចសហការរវាងទួរគីនឹងអាមេរិក ក្នុងការកម្ចាត់ក្រុមជីហាដរដ្ឋអ៊ិស្លាម ។ សកម្ម ជនប្រឆាំងហ្វេទូឡា ហ្គូឡិន បានចោទ លោកអ៊ែរដូហ្គាន ថា ឈ្លក់វង្វេងនឹងអំណាច។

កន្លងមកក្រុមប្រឹក្សាយោធាជាន់ខ្ពស់ទួរគីបានដំឡើងឋានន្តរស័ក្តិដល់វរសេនីយ៍ ឯក៩៩រូប ក្នុងជួរសេនាប្រមុខឬឧត្តមនាវី។ សេនាប្រមុខ៤៨នាក់ត្រូវបានដាក់ឲ្យចូលនិវត្តន៍ ។ ទួរគីសម្រេចរក្សាតំណែងអគ្គមេបញ្ជាការធំៗ។

ក្រោយរដ្ឋប្រហារមិនបានសម្រេចមន្ត្រីទាហានជិត១.៧០០នាក់គ្រប់ជាន់ថ្នាក់ត្រូវបានបណ្តេញចេញពីតំណែង។ ថ្ងៃសុក្រ កន្លងទៅនាយករដ្ឋមន្ត្រី ប៊ីណាល់លីយៀល ឌីរីមបានប្រកាសបិទបន្ទាយទាហានមួយចំនួននិងមូលដ្ឋានទ័ពអាកាសនៅជិតក្រុងអង់ការ៉ា។ រដ្ឋាភិបាលទួរគីចោទលោកហ្វេ ទូឡា ហ្គូឡិន ដែលកំពុងភៀសខ្លួននៅ អាមេរិកថា ជាអ្នកនៅពីក្រោយខ្នងរដ្ឋ ប្រហារថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០១៦។

ក្រសួងការបរទេសទួរគីលើកឡើងថា ពេលទួរគីបោសសម្អាតចលនាក្រុមហ្គូឡិនចប់សព្វគ្រប់កងទ័ពនឹងមានភាពរឹងមាំជាង មុន។ ពេលនេះប្រធានាធិបតីអ៊ែរដូហ្គានចង់ឲ្យកងទ័ពនិងភ្នាក់ងារចារកិច្ចជាតិស្ថិតក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីផ្ទាល់។ តាមធម្មតាគឺនាយករដ្ឋមន្ត្រីជាអ្នកគ្រប់គ្រងកងទ័ពនិងភ្នាក់ងារចារកិច្ច ។ សកម្មភាពបោសសម្អាតផ្ទៃក្នុងទួរគីធ្វើឲ្យអាមេរិកបារម្ភថា អាចប៉ះពាល់កិច្ចសហការ រវាងប្រទេសទាំង២ក្នុងការកម្ចាត់ក្រុមជីហាដ។ មូលហេតុដោយសារតែមន្ត្រីទួរគី មួយចំនួនដែលចរចាកិច្ចការកម្ចាត់ក្រុម ជីហាដជាមួយអាមេរិកត្រូវបានចាប់ខ្លួន៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • រដ្ឋប្រហារមិនបានសម្រេចជាឱកាសផ្លាស់ប្តូរជួរកងទ័ពពង្រឹងអំណាចរបស់ប្រធានាធិបតី已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/02  Category:កំសាន្ត
Tags: