អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់​ខ្លួនជនជាតិវៀតណាម៣២នាក់ នៅក្បែរសណ្ឋាគារផ្កាឈូកទិព្វ

ភ្នំពេញ៖ កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះប្រតិបត្តិការបន្តធ្វើការឆែកឆេរជនជាតិបរទេសដែលចូលមករស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ នៅក្នុងមូលដ្ឋានសង្កាត់ផ្សារដើរគ ខណ្ឌទួលគោក ជាលិទ្ធផលបានឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន៣២នាក់ ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់​ខ្លួនជនជាតិវៀតណាម៣២នាក់ នៅក្បែរសណ្ឋាគារផ្កាឈូកទិព្វ

ករណីចុះប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចប្លុកសណ្ឋាគារផ្កាឈូកទិព្វ ផ្លូវលេខ៣៣៦កែងផ្លូវលេខ២២១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា ក្រោយពីធ្វើការត្រួតពិនិត្យ ដូចជាតាមផ្ទះ និងហាងកាហ្វេ ក្នុងមូលដ្ឋានខណ្ឌទួលគោករួចមកកម្លាំងរបស់លោកបានរកឃើញ មានដូចជាជនជាតិវៀតណាម៣២នាក់ ក្នុងនោះមានស្រី៨នាក់ បញ្ចូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធី ។

ពាក់ព័ន្ធនិងករណីនេះផងដែរលោកក៏បានអំពាវនាវនិងសុំអោយជនបទេសដែលស្នាក់នៅ និងធ្វើការសុំច្បាប់ និង គោរពច្បាប់ ប្រទេសកម្ពុជាផង បើពុំនោះទេ សមត្ថកិច្ច និងចាត់វិធានការដោយពុំលើកលែងឡើយ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់​ខ្លួនជនជាតិវៀតណាម៣២នាក់ នៅក្បែរសណ្ឋាគារផ្កាឈូកទិព្វ

លោកឧត្ដមសេនីយ៍ទោបានបន្តបន្ថែមទៀតថាកន្លងមកលោកបានធ្វើការអំពាវនាវ ដល់ម្ចាស់ រោងចក្រ សហគ្រាស់ និងសិប្បកម្ម ការដ្ឋាន នានា អស់អោយបញ្ឈប់ការជួលកម្មករបរទេសដែលចូលមកដោយ ខុសច្បាប់មកធ្វើការបន្តទៀតនៅក្នុងការរដ្ឋាននិងសិប្បកម្ម របស់ខ្លួន បើពុំនោះទេ សមត្ថកិច្ចនិងចាត់វិធានការ ទៅតាមផ្លូវច្បាប់ចំពោះអ្នករឹងទទឹង ។

យោងតាមមាត្រា២៩ ច្បាប់ស្តីពីអន្តោរប្រវេស បានចែងថា ជនបរទេសណា ដែល គ្មានការអនុញាតិ ហើយចូល មកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលបលួច លាក់បន្លំ ឫ ល្បិចផ្សេង ទៀតដែល ផ្ទុយពីបទបញ្ញាតិ នៃច្បាប់នេះ ត្រូវផ្តន្ទាទោស ដាក់គុកពីបី ខែដល់ ៦ខែ មុននិងបណ្តេញចេញ ត្រូវផ្តន្ទាទោស ដូចគ្នានឹងជនល្មើស ចំពោះជនណាដែលផ្តល់ជំនួយ ឫ ជួយលាក់បាំងក្នុងការបញ្ចូល ជនបរទេស ដែលគ្មានការអនុញាតិ មកក្នុងព្រះរាជាណាចក្រកម្ពុជា មន្ត្រីឯភ្ញាក់ងាររាជការ មានសមត្ថកិច្ច រូបណា ដែលជាអ្នកសមគំនិតឫ ជួយសម្រួលក្នុងការប្រព្រឹត្ត បទល្មើសខាងលើ ត្រូវផ្តន្ទាទោស ដាក់គុកពី ១ខែដល់១ឆ្នាំ ហើយមន្ត្រីរាជការមានសមត្ថកិច្ចរូបណា ដែលធ្វើមានការ ធ្វេសប្រហេស ខ្វះការប្រុងប្រយត្ន័ ឫ មិន គោរពបទបញ្ជា ត្រូវ ទទួល ការផ្តន្ទាទោស ផ្នែករដ្ឋបាល មធ្យោបាយ សម្ភារះប្រើប្រាស់ សម្រាប់ប្រព្រឹត្តបទល្មើស ត្រូវរឹមអូស ទុកជាសម្បត្តិរដ្ឋ ៕ស ដារ៉ា

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់​ខ្លួនជនជាតិវៀតណាម៣២នាក់ នៅក្បែរសណ្ឋាគារផ្កាឈូកទិព្វ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់​ខ្លួនជនជាតិវៀតណាម៣២នាក់ នៅក្បែរសណ្ឋាគារផ្កាឈូកទិព្វ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់​ខ្លួនជនជាតិវៀតណាម៣២នាក់ នៅក្បែរសណ្ឋាគារផ្កាឈូកទិព្វ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់​ខ្លួនជនជាតិវៀតណាម៣២នាក់ នៅក្បែរសណ្ឋាគារផ្កាឈូកទិព្វ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់​ខ្លួនជនជាតិវៀតណាម៣២នាក់ នៅក្បែរសណ្ឋាគារផ្កាឈូកទិព្វ

ប្រភព៖ Nokorwatnews

  • អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់​ខ្លួនជនជាតិវៀតណាម៣២នាក់ នៅក្បែរសណ្ឋាគារផ្កាឈូកទិព្វ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/02  Category:កំសាន្ត
Tags: