ចំណង​ស្នេហ៍ ៥ ឆ្នាំ​រវាង Lady Gaga និង គូ​ដណ្តឹង​ដល់​ផ្លូវបំបែក​

6 Videos


តាមប្រភពបណ្តាញព័ត៌មានអាមេរិក បានរាយការណ៍ឲ្យដឹងថា កំពូលតារាសម្តែង និង ចម្រៀងអាមេរិក នាង Lady Gaga និង គូដណ្តឹងលោក Taylor Kinney បានចែកផ្លូវគ្នាដើររៀងៗខ្លួនហើយ ដោយពួកគេបានបញ្ចប់ចំណងស្នេហ៍ដែលមានរយៈពេល ៥ ឆ្នាំកន្លងមក ។
ចំណង​ស្នេហ៍ ៥ ឆ្នាំ​រវាង Lady Gaga និង គូ​ដណ្តឹង​ដល់​ផ្លូវបំបែក​

P9

ចំណង​ស្នេហ៍ ៥ ឆ្នាំ​រវាង Lady Gaga និង គូ​ដណ្តឹង​ដល់​ផ្លូវបំបែក​

បើតាមអ្នកដែលបានដឹងហេតុការណ៍ម្នាក់បាននិយាយថា ពួកគេទាំង ២ នាក់បានបែកបាក់គ្នាតាំងពីដើម ខែកក្កដា មកម្ល៉េះ ។ ចំពោះថា តើនរណាសុំចែកផ្លូវគ្នាមុននោះ គឺមិនបានដឹងទេ ។ តែគេអាចសន្និដ្ឋានបានថា មូលហេតុអាចផ្តើមចេញពីការរស់នៅឃ្លាតឆ្ងាយពីគ្នាពេក ឬ ជាប់រវល់កិច្ចការងាររៀងខ្លួន ។
ចំណង​ស្នេហ៍ ៥ ឆ្នាំ​រវាង Lady Gaga និង គូ​ដណ្តឹង​ដល់​ផ្លូវបំបែក​តាមព័ត៌មានបានឲ្យដឹងទៀតថា នាង Lady Gaga និង លោក Kinney គឺពិតជាបានបែកបាក់គ្នាមែន ព្រោះបើទោះជានៅពេលចូលរួមក្នុងសកម្មភាពទ្រង់ទ្រាយធំ ឬ កម្មវិធីសង្គម និង ជួបបណ្តាញផ្សព្វផ្សាយក្តី គឺគេមិនដែលបានឃើញអ្នកទាំង ២ មកចូលរួមជាមួយគ្នាយូរហើយ ។ ម្យ៉ាងទៀតចិញ្ចៀនភ្ជាប់ពាក្យដែលនាង Gaga តែងតែពាក់នោះក៏បាត់អត់ដែលឃើញពាក់ទៀតដែរ ។
ចំណង​ស្នេហ៍ ៥ ឆ្នាំ​រវាង Lady Gaga និង គូ​ដណ្តឹង​ដល់​ផ្លូវបំបែក​
ថ្ងៃបុណ្យនៃក្តីស្រឡាញ់កាលពីឆ្នាំ ២០១៥ លោក kinney ធ្លាប់បានសុំនាង Gaga រៀបការម្តងរួចមក ហើយ ហើយបើទោះជាមិនបានប្រកាសប្រាប់ពីកាលបរិច្ឆេទនៃថ្ងៃរៀបការក្តីប៉ុន្តែចំណងស្នេហាពួកគេហាក់ដូច ជានៅរឹងមាំដដែល ហើយដែលមិនមានសញ្ញាណាមួយបង្ហាញពីភាពរង្គោះរង្គើរឡើយ ។ ក្រៅពីនោះពួកគេក៏បាន ចិញ្ចឹមឆ្កែ Bull dog (ពូជឆ្កែក្បាលធំ) ២ក្បាល ។ ដូច្នេះក្រោយពេលចែកផ្លូវគ្នា គឺឆ្កែទាំង ២ ក្បាលនេះនៅមិន ទាន់ដឹង ថា ចាត់ចែងបែបណាឡើយ ៕ គ ឡេង