Huawei បញ្ចេញ​ Honor Note 8 ដើម្បី​កាត់​មុខ​ Galaxy Note 7

ក្រុមហ៊ុន​ Huawei ទើប​ប្រកាស​នូវ​ទូរសព្ទ​ម៉ូដែល​ថ្មី​ Honor Note 8 ដោយ​តាម​ឈ្មោះ​ម៉ូដែល​នេះ​គេ​អាច​សន្និដ្ឋាន​ថា​វា​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​ក្លា​មួយ​របស់​ Galaxy Note 7 ដែល​គ្រោង​ប្រកាស​ផ្លូវ​នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ។

 

Huawei បញ្ចេញ​ Honor Note 8 ដើម្បី​កាត់​មុខ​ Galaxy Note 7

ទូរសព្ទ​ដែល​ទើប​ប្រកាស​នេះ​មាន​ចំណុច​ពិសេសៗ​ដូច​ជា​ អេក្រង់​ទំហំ​ ៦,៦ អ៊ីញ អាច​បង្ហាញ​រូបភាព​ច្បាស់​ល្អ​ក្នុង​កម្រិត​ 2K ដោយ​មាន​ដង់ស៊ីតេ​រូបភាព​ 443ppi, ដំណើរ​ការ​ដោយ​បន្ទះ​ Chip HiSilicon Kirin 955 SoC និង​ RAM ទំហំ​ 4GB។ ចំពោះ​ជម្រើស​អង្គ​ផ្ទុក​ទិន្នន័យ​វិញ​រួម​មាន​ 32GB, 64GB និង​ 128GB។

 

Huawei បញ្ចេញ​ Honor Note 8 ដើម្បី​កាត់​មុខ​ Galaxy Note 7

 

កាមេរ៉ា​ខាង​ក្រោយ​មាន​កម្រិត​ ១៣MP ដោយ​មាន​បំពាក់​មុខងារ​​កាត់​បន្ថយ​រំ​ញ័រ​រូបភាព អាច​ថត​វីដេអូ​ក្នុង​កម្រិត​ 1080p ហើយ​ក៏​មាន​កាមេរ៉ា​មុខ​កម្រិត​ ៨MP ប្រើ​សម្រាប់​ថត​ Selfie បាន​មួយ​គាប់​ចិត្ត​ផង​ដែរ។

 

Huawei បញ្ចេញ​ Honor Note 8 ដើម្បី​កាត់​មុខ​ Galaxy Note 7

 

ប្រព័ន្ធ​ស៊ីម​កាត​របស់​ Honor Note 8 គឺ​ជា​ប្រភេទ​ Hybrid ដែល​អាច​ប្រើ​ជា​ប្រភេទ​ស៊ីម​ពីរ ដោយ​មួយ​អាច​​ប្រើ​ប្រព័ន្ធ​ 4G និង​មួយ​ទៀត​អាច​ប្រើ​ត្រឹម​ 2G​ ឬ​ ប្រើ​ជា​ប្រភេទ​ស៊ីម​មួយ​ បូក​រួម​នឹង​កាត​ microSD មួយ។ សម្រាប់​រន្ធ​ភ្ជាប់​គឺ​ជា​ប្រភេទ​ USB Type-C ហើយ​មាន​ថាមពល​ថ្ម​ទំហំ​ ៤៥០០mAh ដំណើរ​​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Marshmallow 6.0។

 

Huawei បញ្ចេញ​ Honor Note 8 ដើម្បី​កាត់​មុខ​ Galaxy Note 7

 

Huawei បើក​ទទួល​ការ​កុម្ម៉ង់​ទុក​មុន​លើ​ម៉ូដែល​ Honor Note 8 ចាប់​ពី​ថ្ងៃ​នេះ​ ដោយ​ការ​លក់​ផ្លូវ​ការ​ចាប់​ផ្ដើម​ថ្ងៃ​ទី​ ៩ សីហា។ ចំពោះ​តម្លៃ​មាន​ចាប់​ពី​ ៣៤៥ ដុល្លារ, ៣៧៥ ដុល្លារ និង​ ៤២០ ដុល្លារ​ ខុស​គ្នា​ទៅ​តាម​ទំហំ​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន។ ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​លម្អិត​ពី​ការ​ចេញ​លក់​នៅ​​ទីផ្សារ​ក្រៅ​ប្រទេស​ចិន​នៅ​ឡើយ​ទេ៕

 

Huawei បញ្ចេញ​ Honor Note 8 ដើម្បី​កាត់​មុខ​ Galaxy Note 7

 

Huawei បញ្ចេញ​ Honor Note 8 ដើម្បី​កាត់​មុខ​ Galaxy Note 7

 

ចុច​អាន៖ Galaxy Note 7 មិន​ទាន់​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ ​តែ​មាន​អ្នក​ប្រើ​រួច​ទៅ​ហើយ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ GSMArena​​