ដឹង​ថា​ មិត្តស្រី​មាន​សង្សារ​​ច្រើន សង​សឹក​ហៅ​នាង​មក​​ឱ្យគេ​រំលោភ​​បូក​រហូត​សន្លប់​

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍បឋមឱ្យ​ដឹងថា ជនសង្ស័យ​៥នាក់​ត្រូវ​​កម្លាំង​​នគរបាល​ស្រុក​ស្អាងឃាត់ខ្លួន​ ពាក់​ព័ទ្ធ​ករណី​
​​រំ​លោ​ភបូក​​លើ​នារី​ម្នាក់​​រហូតសន្លប់​ កាលពី​​យប់​ថ្ងៃ​ទី​០១ ​សីហា ២០១៦ ​ស្ថិតត្រង់​​ចំណុច​ចំ​​ការ​ស្វាយ ក្នុង​​ភូមិ​រកា​លើ ឃុំ​ខ្ពប ស្រុក​ស្អាង​ ខេត្ត​កណ្តាល ។

​ប្រភពឱ្យ​ដឹងថា ​ជនសង្ស័យ​ទាំង​​៥នាក់​ ១-ឈ្មោះរ៉េ​ត រ​ដ្ឋា ហៅ​មោ​គ ​អាយុ​២០​ឆ្នាំ ​២-ឈ្មោះសុភាព ឆ្លូញ ​អាយុ​១៨​ឆ្នាំ​, ៣-ឈ្មោះ​កែវ ឆ្លាត​ អាយុ​១៧​ឆ្នាំ , ៤-ឈ្មោះយ៉ុ​ង យុ​ត ភេទ​ប្រុស អាយុ១៧​ឆ្នាំ​, ៥-ឈ្មោះធី លាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ​​ទាំង​៥​​នាក់​មាន​ទីលំនៅ​​ក្នុងភូមិ​រកា​លើ ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល ​។ ​ចំណែក​នារី​រងគ្រោះ​​​មាន​អាយុ​២២​ឆ្នាំ ជា​កម្ម​ការិរនីរោងចក្រ ។

​ប្រភពឱ្យ​ដឹងទៀត​​ថា ​កាលពី​​វេលា​ម៉ោង​៨​​​យប់​ថ្ងៃ​ទី​០១ ​សីហា (យប់កើតហេតុ) ជន​​សង្ស័យ​ឈ្មោះ​រ៉េ​​ត រ​ដ្ឋា បាន​ទូរស័ព្ទ​ទៅ​​នារី​​ជា​សង្សារ​ ​​(នារី​រង​គ្រោះ) ដើម្បី​ណាត់គ្នា​​​​រួម​រ័ក ត្រូវ​​នាង​​យល់ព្រម​​ ក៏​ធ្វើដំណើរ​​ ​ស្រាប់តែ​មក​ជួប​​​ជាមួយ​​ក្រុម​ជន​សង្ស័យ​​ទាំងនោះ​​ ដោយ​​​​ឈ្មោះ​​សុភាព ឆ្លូញ ជិះ​ម៉ូតូ​គុប​មូល​​ឌុ​ប​ឈ្មោះ​យ៉ុ​ង យុ​ត និង​ឈ្មោះ​ធី លាង តាម​ពីក្រោយ ។ ហើយ​​នៅ​​វេលា​ម៉ោង​០៩ និង​១០​នាទី​យប់​ថ្ងៃ​ដដែល ឈ្មោះរ៉េ​ត រ​ដ្ឋា ឱ្យ​​ឈ្មោះ​ចាន់​ដ​ន ដេក​ដី​​រួច​ស្រាតខោ​​ក្រៅ និង​ខោ​ក្នុង​​​នារីរងគ្រោះរំលោភ​​សេពសន្ថវៈ​បាន​សម្រេច​មុន​គេ​ (​មួយ​លើក) ។ បន្ទាប់​មក ​ឈ្មោះ​កែវ ឆ្លាត រំលោភ​បាន​​មួយ​​លើក និង​ឈ្មោះ​សុភាព​ ឆ្លូញ កំពុង​​រំលោភ​សេពសន្ថវៈ​ ក៏ត្រូវ​នារីរងគ្រោះ​​សន្លប់ ឈ្មោះ​ឆ្លូញ​ក៏​បញ្ឈប់​សកម្មភាព ចំណែក​ឈ្មោះ​ធី លាង និង​ឈ្មោះ​យ៉ុ​ង យុ​ត នៅ​ចាំ​ម៉ូតូ​​មិន​បាន​រំលោភ​សេពសន្ថវៈ​ទេ​ (អ្នករំលោភ​ប្រើ​ស្រោមអនាម័យ​ទាំងអស់​គ្នា​​) ។

បន្ទាប់​មក ឈ្មោះ​រ៉េ​ត រ​ដ្ឋា បាន​បី​នារី​រងគ្រោះ ដោយ​ឈ្មោះ​សុភាព ឆ្លូញ ជាអ្នក​ឌុ​ប​ដោយ​ម៉ូតូ​គុប​សេ​៥០ ហើយ​ឈ្មោះឆ្លាត ជិះ​ម៉ូតូ​ម៉ា​ក​និ​ច​ឌុ​ប​ឈ្មោះ​យុ​ត និង​ឈ្មោះ​លាង សំដៅ​មក​ឆ្លង​ដរ​ចុង​កោះវិញ​ ​ក៏ជួប​ជាមួយ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង បាន​អន្តរាគមន៍ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ចំណែក​នារី​រងគ្រោះ​ត្រូវបាន​​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឃុំ​តា​លន់​ ។

​លោក​ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​បញ្ជាក់​​ថា ករណី​រំលោភ​បូក​នេះ គឺកើត​ឡើង​​ដោយសារ​​ជនសង្ស័យ​ឈ្មោះ​រ៉េ​ត រ​ដ្ឋា ខឹង​មិត្ត​ស្រីរបស់ខ្លួន​ (នារី​រងគ្រោះ​) ​មាន​សង្សារ​ច្រើនពេក ​ក៏​រៀប​​គម្រោង​​ណាត់​នាង និងណាត់​​​គូកន​​ មកចាប់​​រំលោភ​​នាង​ ។ ​​​​តែ​រំលោភ​​​៣​​នាក់ ​ត្រូវនាង​​សន្លប់​ភ័យ​ពេក ក៏នាំគ្នា​​ដឹក​នាង​យក​ទៅ​ចោល ក៏​ជួប​​សមត្ថកិច្ច​កំពុង​ល្បាតសង្ស័យបាន​​​ឃាត់ខ្លួនទាំង​៥​នាក់ ​។