ឃើញ​​នៅ​គ្រប់​​កន្លែង ដល់ពេល​ចាប់ទើប​ដឹង​…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​០២ សីហា ២០១៦ កម្លាំង​ប៉ូលិស​អន្តោប្រវេសន៍ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​អ្នកសម្របសម្រួល លោក​សៀង សុខ បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ជនជាតិ​វៀតណាម កំពុង​ស្នាក់​នៅ និង​រកស៊ី​ខុសច្បាប់​ចំនួន​៣១​នាក់ ស្ថិត​នៅ​តំបន់​ផ្សារ​នាគ​មាស ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ។

ទីតាំង​ដែល​ចុះ​បង្ក្រាប​នោះ​គឺ​មាន​៣ ក្នុង​នោះ​ផ្ទះ​លេខ​២២៣ និង​ផ្ទះ​លេខ​២៦A (​បើក​លក់​កាហ្វេ​ទាំង​២) និង​មួយ​កន្លែង​ជា​ផ្ទះ​លក់​ទូរស័ព្ទ និង​បើក​កាត់សក់ ស្ថិត​លើ​ផ្លូវ​លេខ​៣១៦ មាន​ស្រី​៨​នាក់​មក​រកស៊ី និង​ស្នាក់​នៅ​មិន​ស្របច្បាប់ គ្មាន​លិខិតឆ្លងដែន និង​ដើរ​លក់​ឆ្នោត លក់​កាហ្វេ កាត់សក់​ជាដើម ។

ជនជាតិ​វៀតណាម​ទាំងអស់​ខាងលើ​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ធ្វើការ​សាកសួរ​តាម និង​អាច​បណ្តេញ​ពី​កម្ពុជា​ផង​ដែរ​។