បទ​ថ្មី​របស់ មាស សុខសោភា កំពុងត្រូវការ Fans ៣០​នាក់ ​ចូលរួម​សម្ដែង

MV បទ​ថ្មី​របស់ មាស សុខសោភា កំពុង​ត្រូវ​ការ Fans ៣០នាក់​ដើម្បី​ចូលរួម​សម្ដែង​ជាមួយ​នាង។ នេះ​បើ​តាម​លោក អ៊ុក រតនា អ្នក​ដឹកនាំ​សម្ដែង​ប្រាប់ Sabay ម្សិលមិញ។

 

បទ​ថ្មី​របស់ មាស សុខសោភា កំពុងត្រូវការ Fans ៣០​នាក់ ​ចូលរួម​សម្ដែង

 

លោក​សុំ​មិន​បង្ហាញ​ចំណង​ជើង​បទ​នេះ​នៅ​ឡើយទេ ដោយ​ព្រួយ​បារម្ភ​ពី​ការ​ថត​ចម្លង នាំ​ឱ្យ​មាន​រឿងរ៉ាវ​វែងឆ្ងាយ​តទៅ​ទៀត។ ប៉ុន្តែ​លោក​បន្ត​ថា Original Song មួយ​បទ​នេះ​ មាន​លក្ខណៈ​ប្លែក​ជាង​ពេល​កន្លង​មក ហើយ​ត្រូវ​ចេញ​ថត​លើ​ទី​កន្លែង​មួយ​ក្នុង​ទី​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១០ និង​១១​ខែ​សីហា​នេះ។

 

“នេះ​ជា​លើក​ដំបូង​ហើយ ដែល មាស សុខសោភា គាត់​ចេញ​សម្ដែង​ជាមួយ Fans ដូច្នេះ ជា​រឿង​កម្រ​មួយ”។ លោក អ៊ុក រតនា ថ្លែង​មក​កាន់ Sabay។ អ្នក​ដឹក​នាំ​សម្ដែង​រូប​នេះ​បន្ថែម​ថា បច្ចុប្បន្ន​លោក​កំពុង​ស្វែង​រក​អ្នក​គាំទ្រ មាស សុខសោភា ណា​ដែល​មាន​បំណង​ចូលរួម​ថតរួម​គ្នា​ជាមួយតារាជា​និមិត្តរូប​របស់​ពួក​គេ​ហើយ​ផ្ដល់​ឱកាស​ចំពោះ Fans ណា​ ដែលចង់​ចូលរួម​បន្ទាប់​ពី​មើល​ឃើញ​ពី​សមត្ថភាពរបស់​ខ្លួន​ហើយ​នោះ។

 

ជាមួយ​គ្នា​នោះ អ្នក​នាំ​សម្ដែង​ដដែល​អះអាង​ថា ដោយ​យោង​លើ​ស្តាយ៍​ថ្មី និង​បទ​ពិសោធន៍​របស់​តារា​ចម្រៀង​ មាស សុខសោភា ផង​នោះ លោក​ជឿជាក់​ចំពោះ​បទ​ចម្រៀង​ជា​ការ​និពន្ធ​ឡើង​របស់​លោក ងួន សុបិន្ត មួយ​បទ​នេះ ពិត​ជា​អាច​មាន​ការ​គាំទ្រ​ពី​មហាជន​មិន​ខាន៕

 

តើ​មាន​អ្នក​គាំទ្រ មាស សុខសោភា ណា​ខ្លះ​ចង់​រួម​សម្ដែង​ជា​មួយ​នាង?

 

អត្ថបទ៖ សំ ជំនាញ