អ្នក​គ្រូ​បង្ហាត់​របាំ​បុរាណ​ ក្លាយ​ជា​តួ​ឯក​រឿង​ភាគ​ថ្មី

កញ្ញា ស៊ិន សក្កដា ដែល​ជា​អ្នក​គ្រូ​បង្ហាត់​របាំ​បុរាណ​បាន​ថ្លែង​មក​កាន់ Sabay ថា ​នាង​ទើប​ក្ដាប់​បាន​តំណែង​តួ​ឯក​រឿង​ភាគ​​ថ្មី​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ដែល​រឿង​ថ្មី​នោះ​មាន​ចំណង​ជើង​ថា “ភ្លើង​ក្នុង​បេះដូង”។

 

អ្នក​គ្រូ​បង្ហាត់​របាំ​បុរាណ​ ក្លាយ​ជា​តួ​ឯក​រឿង​ភាគ​ថ្មី

 

កញ្ញា​និយាយ​ថា កាល​ពី​ដំបូង​ឡើយ​ ក៏​ធ្លាប់​បាន​ចូល​រួម​សម្ដែង​ខ្លះៗ​ដែរ ​តែ​ភាគ​ច្រើន​ជា​រឿង​ព្រះរាជ​និពន្ធ​របស់​អតីត​ព្រះ​មហាវីរៈក្សត្រ ព្រះករុណា ព្រះ​នរោត្តម សីហនុ​ ព្រះបរមរតនៈកោដ្ឋ ។ កញ្ញា​ប្រាប់​ទៀត​ថា​កាល​ដែល​គេ​ទាក់​ទង​នាង​ឲ្យ​ចូល​សម្ដែង​ក្នុង​រឿង​ភាគ​ថ្មី​នេះ​ ដោយ​​សារ​គេ​មើល​ឃើញ​​ពី​សមត្ថភាព​ ជាពិសេស​ គឺ​ទឹក​មុខ​ស្រគត់ស្រគំ​សក្ដិសម​និង​សាច់​រឿង​តែម្ដង។​​​​​ “ដោយ​សារ​ខ្ញុំ​ជា​គ្រូ​នៅ​សាលា​រចនា​ស្រាប់​ ដូច្នេះ​ហើយ​ខាង​ក្រុម​ការងារ​មើល​ឃើញ​ពី​សមត្ថភាព​ និង​បុគ្គលិក​លក្ខណៈ​​របស់​ខ្ញុំ​ ដូច្នេះ​ពួក​គាត់​​ក៏​អនុញ្ញាត​ឲ្យ​ខ្ញុំ​សម្ដែងតែ​ម្ដង”។​​​

 

អ្នក​គ្រូ​បង្ហាត់​របាំ​បុរាណ​ ក្លាយ​ជា​តួ​ឯក​រឿង​ភាគ​ថ្មី

 

តួ​ឯក​​ស្រី​ក្នុង​រឿង​ “ភ្លើង​ក្នុង​បេះ​ដូង​” បាន​បន្ថែម​ថា​ សម្រាប់​បទពិសោធន៍​ផ្នែក​របាំ​នាង​បាន​ចូល​ប្រឡូក​ជិត​២០​ឆ្នាំ​ហើយ​ នេះ​​បើ​សរុប​ទាំង​រយៈពេល​ដែល​រៀន​ខ្លួន​ឯង​ និង​បង្រៀន​គេ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​កញ្ញា ស៊ិន សក្កដា​ ក៏​ជា​នាដការី​មួយ​រូប​ផង​ដែរ៕

 

អត្ថបទ៖ SAMEDY​​​​​​​​​