Fellaini បដិសេធ​​តាម​ Moyes ទៅ Sunderland ព្រោះចង់​នៅ Man Utd

Marouane Fellaini បាន​ត្រៀម​ខ្លួន​បដិសេធ​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​ Sunderland ដែល​មាន​លោក​ David Moyes ជា​អតីត​អ្នក​ចាត់​ការ​ទូទៅ​ថ្មី​នៅ​ទីនោះ​។

 

Fellaini បដិសេធ​​តាម​ Moyes ទៅ Sunderland ព្រោះចង់​នៅ Man Utd Marouane Fellaini និង David Moyes

 

ហេតុ​ផល​​ពី​ក្រោយ​ការ​សម្រេច​ចិត្ត​ដូច្នេះ​ ដោយសារ​ខ្សែ​បម្រើ​សញ្ជាតិ​បែលហ្សិក​ចង់​បន្ត​នៅ​ Manchester United ហើយ​ប្រជែង​ដំណែង​ជម្រើស​ដំបូង​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Jose Mourinho។

 

Moyes អតីត​អ្នក​ចាត់​ការ​ Everton ​នាំ​យក​​ Fellaini ពី Standard Liège ក្នុង​តម្លៃ​១៥​លាន​ផោន។ ​ពេល​បុរស​សញ្ជាតិ​ស្កុតឡែន​ទៅ​ដឹក​នាំ​ Man Utd ក៏​បាន​នាំ​យក​រូប​គេ​ទៅ​ជា​មួយ​។ យ៉ាង​ណា​មិញ​នៅ​ពេល​ Sam Allardyce ចាក​ចេញ​ពី Sunderland ទៅ​ដឹកនាំ​ជម្រើស​ជាតិ​អង់គ្លេស​​ David Moyes ដែល​ជា​អ្នក​ជំនួស​តំណែង​ ក៏​គ្រោង​យក​ Fellaini​ ទៅ​តាម​ជា​លើក​ទី​៣​ តែ​លទ្ធផល​មិន​ដឹង​ថា​ជោគ​ជ័យ​ឬ​អត់​ទេ​ ដោយសារ​​​សាមី​កីឡាករ​ថា​ចង់​នៅ​ Old trafford​ ជាង​៕

 

Fellaini បដិសេធ​​តាម​ Moyes ទៅ Sunderland ព្រោះចង់​នៅ Man Utd

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Skysport