Balotelli ​ស្វែង​រក​ក្លឹប​ថ្មី​មិន​ទាន់​បាន​​ ​តែ​​ធ្លាយ​រូបភាព​ជក់​បារី

Mario Balotelli ​ខ្សែ​ប្រយុទ្ធ​ក្រុម​ Liverpool ​​កំពុង​បន្ត​ស្វែង​រក​ក្លឹប​ថ្មី មុន​រដូវ​កាល​ថ្មី​ចាប់​ផ្ដើម​ខាង​មុខ​នេះ​ ប៉ុន្តែ​បែរ​​ជា​លេច​ធ្លាយ​រូបភាព​ជក់​បារី ពេល​រូប​គេ​ទៅ​លំហែ​កាយ​នៅ​​ប្រទេស​អ៊ីតាលី​ទៅ​វិញ។

 

Balotelli ​ស្វែង​រក​ក្លឹប​ថ្មី​មិន​ទាន់​បាន​​ ​តែ​​ធ្លាយ​រូបភាព​ជក់​បារី

Mario Balotelli ​ខ្សែ​ប្រយុទ្ធ​ក្រុម​ Liverpool (ស្តាំ) ជក់​បារី

 

ខ្សែ​ប្រយុទ្ធ​វ័យ​២៥​ឆ្នាំ​រូប​នេះ​ ​បាន​ទៅ​លំហែ​កាយ​នៅ​ឆ្នេរ​ Italian Riviera ​ជាមួយ​មិត្តភ័ក្ដិ ​កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយ​មាន​ពាក់​មួក​​​បាល់​បោះ​ DJ និង​ពាក់​អាវ​យឺត​ពណ៌​ខ្មៅ។ អំឡុង​ពេល​ញាំ​អាហារ​នៅ​ភោជនីយដ្ឋាន​គ្រឿង​សមុទ្រ​ Strainer ​អតីត​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ីតាលី​រូប​នេះ​ ត្រូវ​គេ​ថត​ជាប់​​ឃើញ​សកម្មភាព​ជក់​បារី​ទៀត​ផង។

 

Balotelli ​ស្វែង​រក​ក្លឹប​ថ្មី​មិន​ទាន់​បាន​​ ​តែ​​ធ្លាយ​រូបភាព​ជក់​បារី

Balotelli ជក់​បារី កាល​ឆ្នាំ​២០១៤

 

នេះ​​មិន​មែន​លើក​ទី​១ ដែល​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ Manchester City រូប​នេះ​ ​លេច​ធ្លាយ​រូប​​ភាព​ជក់​បារី ពោល​គឺ​កាល​ឆ្នាំ​២០១៤ ​រូប​គេ​ក៏​ធ្លាប់​​មាន​រូបភាព​ជក់​បារី​ ពេល​ទៅ​លំហែ​កាយ​នៅ​ Miami ​ដែរ។ រីឯ​នៅ​រដូវ​កាល​មុន​ ក្លឹប​ AC Milan ​ក៏​បារម្ភ​ចំពោះ​ឥរិយាបថ​កីឡាករ​រូប​នេះ​ ពេល​ពួកគេ​ខ្ចី​ជើង​១​រដូវ​កាល​ពី​ Liverpool ខណៈ​ដែល​ក្នុង​កុងត្រា ក្លឹប​អ៊ីតាលី​មួយ​នេះ​ បាន​ហាម​មិន​ឲ្យ​ Balotelli បង្ហោះ​រូបភាព​​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្លឹប នៅ​លើ​បណ្ដាញ​សង្គម​ឡើយ និង​​ដាក់​​បម្រាម​ចំពោះ​ការ​លេង​ម៉ូដ​សក់ ការ​ស្លៀក​ពាក់​ ការ​ជក់​បារី និង​ចូល​ក្លឹប​ពេល​យប់​ផង​ដែរ។

 

Balotelli ​ស្វែង​រក​ក្លឹប​ថ្មី​មិន​ទាន់​បាន​​ ​តែ​​ធ្លាយ​រូបភាព​ជក់​បារី

 

Balotelli ​ត្រូវ​អ្នកចាត់ការ​ក្រុម​ Liverpool លោក​ Jurgen Klopp ​​​ឲ្យ​ទៅ​ហ្វឹកហាត់​ជាមួយ​ក្រុម​ Reserve​ និង​ប្រាប់​ថា​​ រូប​គេ​គ្មាន​ក្នុង​គម្រោង​របស់​ក្រុម​ហង្ស​ក្រហម​រដូវ​កាល​ថ្មី​ទេ ហើយ​​ក្លឹប​អនុញ្ញាត​ឲ្យ​ស្វែង​រក​ក្រុម​ថ្មី ហើយ​រហូត​មក​ទល់​​ពេល​នេះ​​កីឡាករ​រហស្សនាម “Super Mario” នៅ​មិន​ទាន់​ស្វែង​រក​ក្រុម​ថ្មី​បាន​នៅ​ឡើយ​ទេ ​ប៉ុន្តែ​មាន​ក្លឹប​ទួរគី Besiktas ​និង​ក្លឹប​ហូឡង់​ Ajax ​កំពុង​ចាប់​អារម្មណ៍៕

 

Balotelli ​ស្វែង​រក​ក្លឹប​ថ្មី​មិន​ទាន់​បាន​​ ​តែ​​ធ្លាយ​រូបភាព​ជក់​បារី

 

Balotelli ​ស្វែង​រក​ក្លឹប​ថ្មី​មិន​ទាន់​បាន​​ ​តែ​​ធ្លាយ​រូបភាព​ជក់​បារី

 

Balotelli ​ស្វែង​រក​ក្លឹប​ថ្មី​មិន​ទាន់​បាន​​ ​តែ​​ធ្លាយ​រូបភាព​ជក់​បារី

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail