ច្រឹង​ ពលរដ្ឋ ​​ជឿ​ថា​ ការពារ​ជាតិ​នឹង​ឈ្នះ​ពាន​លីគ​​កម្ពុជា​២០១៦​

ក្រោយ​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ​ភ្នំពេញ​ក្រោន​ដោយ​លទ្ធផល​ ១-០ ខ្សែ​បម្រើ​​កណ្តាល​ ច្រឹង ពលរដ្ឋ​បាន​គិត​ថា​ ក្រសួង​ការពារ​ជាតិ​នឹង​ឈ្នះ​ពាន​រង្វាន់​​លីគ​​បាល់ទាត់​កម្ពុជា​​រដូវ​កាល​​២០១៦​នេះ។

 

ច្រឹង​ ពលរដ្ឋ ​​ជឿ​ថា​ ការពារ​ជាតិ​នឹង​ឈ្នះ​ពាន​លីគ​​កម្ពុជា​២០១៦​ ច្រឹង ពលរដ្ឋ (កណ្តាល)

 

ច្រឹង​ ពលរដ្ឋ​បាន​និយាយ​ថា​ រូប​គេ​ពិត​ជា​សប្បាយ​ចិត្ត​ដែល​ក្រុម​របស់​ខ្លួន​គឺ​​ក្រសួង​ការពារ​ជាតិ​​បាន​យក​ឈ្នះ​ភ្នំពេញ​ក្រោន​តាមរយៈ​ទម្រង់​លេង​ដ៏​ល្អ​ និង​យល់​ចិត្ត​គ្នា​​សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី​១៤​នៅ​កីឡដ្ឋាន​ RSN។ ទោះ​ជា​រហូត​ដល់​ពេល​​នេះ​ ក្រសួង​ការពារ​ជាតិ​ចាញ់​ក្រុម​កំពូល​តារាង​បឹងកេត​អង្គរ​៣​ពិន្ទុ​​ក៏​ដោយ​ ក៏​រូប​គេ​នៅ​តែ​មាន​សង្ឃឹម​ថា​ ការពារ​ជាតិ​នឹង​ឈ្នះ​ពាន​លីគ​កំពូល​កម្ពុជា​បាន។

 

ការ​ប្រកួត​លីគ​បាល់ទាត់​កម្ពុជា​នៅ​សល់​តែ​៤​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​នឹង​បញ្ចប់​ហើយ​ដោយ​ក្រុម​ណា​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​នឹង​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​តែ​ម្តង។ ៤​ប្រកួត​ចុង​ក្រោយ​ក្រសួងការពារជាតិ​ ត្រូវ​ជួប​ជា​មួយ​ក្រុម​ ខេម​បូឌាន​ថាយ​ហ្គឺរ​ អាស៊ី​អឺរ៉ុប​ មជ្ឈមណ្ឌល​កម្ពុជា​ និង​ក្រុម​ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង៕

 

ច្រឹង​ ពលរដ្ឋ ​​ជឿ​ថា​ ការពារ​ជាតិ​នឹង​ឈ្នះ​ពាន​លីគ​​កម្ពុជា​២០១៦​ ក្រុម​ក្រសួង​ការពារ​ជាតិ

 

អត្ថបទ៖ នួន ស៊ីណា​​