រញ្ជួយ​ដី​កម្រិត ៥.៤ រ៉ិ​ច​ទ័​រ ធ្វើ​ឲ្យ​ចលាចល​ភាគខាងត្បូង​ចិន​

គ្រោះរញ្ជួយដីមួយកម្រិតប្រហែល ៥,៤ រ៉ិចទ័រ បានវាយប្រហារស្រុក Cangwu ស្ថិតក្នុងទីក្រុង Wuzhou តំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន កាលពីវេលាម៉ោង ៥ និង ១៨ នាទី ល្ងាចថ្ងៃអាទិត្យ (៣១, ២០១៦) ។

តំបន់ចំណុចកណ្តាលនេះ ត្រូវបានពិនិត្យតាមដានមានកម្រិត ២៤,០៨ អង្សារយៈទទឹងខាងជើង និង ១១១.៥៦ អង្សារយៈបណ្តោយខាងកើត, រួមជាមួយជម្រៅ ១០ គីឡូម៉ែត្រ, នេះបើយោងតាមមជ្ឈមណ្ឌលបណ្តាញគ្រោះរញ្ជួយដីចិន (CENC) ។

មជ្ឈមណ្ឌលនេះបាននិយាយជំហ៊ានដំបូងថា វាជាគ្រោះរញ្ជួយដីមួយមានកម្រិត ៥.១ រ៉ិចទ័រ ដោយផ្អែកតាមការវាស់វែងបឋម ។

ការរញ្ជួយដីនេះ ដែលបានធ្វើឲ្យគេមានអារម្មណ៍គិតថា បានកើតឡើងនៅក្នុងទីក្រុងជាច្រើន នៅក្នុងខេត្ត Guangxi និងតំបន់ជិតខាងខេត្ត Guangdong, បានធ្វើឲ្យផ្ទះសំបែងមួយចំនួនខូចខាត, ប៉ុន្តែ គ្មានការស្លាប់ និងរបួស ត្រូវបានរាយការណ៍នោះទេ ។

ខ្សែរថភ្លើងជាច្រើនត្រូវបានផ្អាកដំណើរការ នៅក្នុងតំបន់នេះ ដើម្បីធានាសុវត្ថិភាព, នេះបើយោងតាមការិយាល័យរថភ្លើង Nanning ។

លោក Pan Huaiwen ប្រធាន CENC និយាយថា បើទោះជាការរញ្ជួយដីនេះពុំធ្ងន់ធ្ងរ និងពុំបណ្តាលឲ្យមនុស្សស្លាប់ ឬ របួសក៏ដោយ ក៏កម្លាំងសង្គ្រោះត្រូវបានបញ្ជូនទៅកាន់តំបន់រងផលប៉ះពាល់នេះ ដើម្បីត្រៀមទប់ទល់សង្គ្រោះបន្ទាន់ ។

យ៉ាងណាមិញ ការបាក់ដី និងធ្លាក់ដុំថ្មធំៗ ពីហេតុការណ៍គ្រោះរញ្ជួយដីនេះ ក៏បានកំពុងបិទផ្លូវជាច្រើនកន្លែង នៅក្បែរតំបន់ចំណុចកណ្តាលនេះ ៕

 


Related Posts