ទិដ្ឋភាព​​ស្ពាន​​​​​អាកាស​​​​​ខ្ពស់​ជាង​គេ​បំផុត​​មួយ​​លើ​លោក ពេល​ចុះអ័ព្ទ​

រូប​​ភាព​​​​​​​​​​​ស្ពាន​ Labajin ​ដ៏​ស្រស់​ស្អាត​​ពី​លើ​អាកាស​​​​​​​​​​​​​​នៅ​ខេត្ត​​ស៊ីឈួន​ ប្រទេស​ចិន​ បាន​អន្ទង​ចិត្ត​អ្នក​ទស្សនា​​ ឃើញ​ហើយ​​​​​​ចង់​​ទៅ​លេង​​ភ្លាម​ ​​ពេល​កំពុង​​មាន​ផ្សែង​អ័ព្ទ​​​​​​​ទម្លាក់​ខ្លួន​ចុះ​​​​​​​​​​​​នៅ​លាយ​ឡំ​​ជាមួយ​ស្ពាន​ ​ធ្វើ​ឲ្យ​ស្ពាន​​បង្កើន​​សម្រស់​ទ្វេ​ដង​​​។

 

ទិដ្ឋភាព​​ស្ពាន​​​​​អាកាស​​​​​ខ្ពស់​ជាង​គេ​បំផុត​​មួយ​​លើ​លោក ពេល​ចុះអ័ព្ទ​

 

Labajin ស្ថិត​​នៅ​​ក្បែរ​ស្រុក​​​ Yingjing នៅ​​ខេត្ត​ស៊ីឈួន​ ​​​តាម​បណ្ដោយ​​ផ្លូវ​​ G5 Beijing-Kunming Expressway។ ជើង​សសរ​ទ្រ​ស្ពាន​លេខ​១០ ​​​មាន​​កម្ពស់​​ ១៨២​ម៉ែត្រ​​ពី​គ្រឹះ​ខាង​ក្រោម​ និង​ទ្រ​ស្ពាន​​​​​​ចំនួន​ពីរ​ទៅមក​​ មាន​ចម្ងាយ​ ២០០​ម៉ែត្រ​។

 

ស្ពាន​អាកាស​​កាត់​តាម​ចង្កេះ​ភ្នំ​នេះ​​​មាន​ប្រវែង​ ​១១៤០​​​ម៉ែត្រ ​​និង​អនុញ្ញាត​​ឲ្យ​​​ភ្ញៀវ​ទេសចរ​អាច​​ឈប់​លើ​ស្ពាន​​គយគន់​​សម្រស់​​​ធម្មជាតិ​បាន​ទៀត​​ផង៕

ទិដ្ឋភាព​​ស្ពាន​​​​​អាកាស​​​​​ខ្ពស់​ជាង​គេ​បំផុត​​មួយ​​លើ​លោក ពេល​ចុះអ័ព្ទ​

ទិដ្ឋភាព​​ស្ពាន​​​​​អាកាស​​​​​ខ្ពស់​ជាង​គេ​បំផុត​​មួយ​​លើ​លោក ពេល​ចុះអ័ព្ទ​

ទិដ្ឋភាព​​ស្ពាន​​​​​អាកាស​​​​​ខ្ពស់​ជាង​គេ​បំផុត​​មួយ​​លើ​លោក ពេល​ចុះអ័ព្ទ​

ទិដ្ឋភាព​​ស្ពាន​​​​​អាកាស​​​​​ខ្ពស់​ជាង​គេ​បំផុត​​មួយ​​លើ​លោក ពេល​ចុះអ័ព្ទ​

ទិដ្ឋភាព​​ស្ពាន​​​​​អាកាស​​​​​ខ្ពស់​ជាង​គេ​បំផុត​​មួយ​​លើ​លោក ពេល​ចុះអ័ព្ទ​

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ People’s Daily