មូលនិធិ ម៉េង​លី ជេ​. គួច បរិច្ចាគ​អាហារ​សប្បុរសធម៌ និង បណ្ណាល័យ​ចល័ត នៅ​សាលាបឋមសិក្សា ហ៊ុន សែន ចំបក់​ និពន្ធដោយ : ថ្មីៗ       August-02-2016, 9:53 am         440

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មូលនិធិ ម៉េង​លី ជេ​. គួច បរិច្ចាគ​អាហារ​សប្បុរសធម៌ និង បណ្ណាល័យ​ចល័ត នៅ​សាលាបឋមសិក្សា ហ៊ុន សែន ចំបក់​​ធនាគារ​អាហារ​សប្បុរ​ស​ធម៌ ម៉េង​លី ជេ​. គួច លើក​ទី​៤៧ និង​បណ្ណាល័យ​ចល័ត ម៉េង​លី ជេ​.   គួច លើក​ទី​៣ នៃ​មូលនិធិ ម៉េង​លី ជេ​. គួច បានរៀបចំ​ប្រារព្ធ​ធ្វើ​នៅ​សាលាបឋមសិក្សា ហ៊ុន សែន ចំបក់ ដែលមាន​អាសយដ្ឋាន​ស្ថិតនៅ​ភូមិ​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​។
សិស្សានុសិស្ស​សរុប​ទាំងអស់​មាន​ចំនួន​៤៥១​នាក់ ដែល​ក្នុង​ម្នាក់ៗ​ទទួលបាន​អំណោយ​សម្ពៀត​សិក្សា​ចំនួន​១ សៀវភៅសរសេរ​ចំនួន​២​ក្បាល សៀវភៅ​រឿងនិទាន​សម្រាប់​កុមារ​ចំនួន​២​ក្បាល អាហារសម្រន់ និង​ភេសជ្ជៈ​ផ្សេងៗ ព្រមទាំង​រង្វាន់​លើកទឹកចិត្ត​សម្រាប់​សិស្ស​ដែល​ចូលរួម​កម្មវិធី​ផាត់​ពណ៌​រូបភាព​បាន​ស្អាត​ជាងគេ​ផងដែរ ដែល​សរុប​ជា​ទឹកប្រាក់​ចំនួន​១៣,០៥៧,៤០០​រៀល​។ កម្មវិធី​សប្បុរសធម៌​លើក​នេះ គឺ​ទទួលបាន​ការសហការ​ចូលរួម​ឧបត្ថម្ភ​ពី បណ្តា​ក្រុមហ៊ុន​ផ្សេងៗ​ចំនួន​៣ ដែល​រួមមាន ៖ ក្រុមហ៊ុន City Park Development ក្រុមហ៊ុន ស៊ីន​ដា Logistics និង​ហាង Deluxe Chicken​។​

​អ្នកគ្រូ ជា សុខ​នី បង្រៀន​ថ្នាក់​ទី​៤ នៅ​សាលាបឋមសិក្សា​ខាងលើ បាន​សម្តែង​នូវ​ទឹកចិត្ត​សប្បាយរីករាយ​ចំពោះ​ប្អូនៗ​សិស្សានុសិស្ស​ទាំងអស់ ដែល​ពួកគេ​បានទទួល​នូវ​អំណោយ​សប្បុរសធម៌​ជា​សម្ភារ​សិក្សា និង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​។ អ្នកគ្រូ សុខ​នី បាន​បន្តទៀតថា “​អំណោយ​ទាំងនោះ គឺ​បាន​ជួយ​សម្រាល​ទុក្ខលំបាករ​បស់​សិស្ស​បាន​មួយកម្រិត ក៏ដូចជា​ជួយ​ជម្រុញ​ទឹកចិត្ត​ពួកគេ​ឱ្យ​ប្រឹងប្រែង​រៀនសូត្រ និង​មក​រៀន​ទៀងទាត់​បន្តទៀត​។ ខ្ញុំ​សូម​សំណូមពរ​ឱ្យ​មូលនិធិ ម៉េង​លី ជេ​. គួច មេត្តា​បន្ត​ជួយឧបត្ថម្ភ​នូវ​សម្ភារ​សិក្សា និង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​បន្ថែមទៀត ជូន​ដល់​សិស្សានុសិស្ស ជាពិសេស​បរិច្ចាគ​សៀវភៅអាន​ផ្សេងៗ សម្រាប់​ទុកឱ្យ​ពួកគេ​សិក្សា​ស្រាវជ្រាវ​បន្ថែម​នៅក្នុង​បណ្ណាល័យ​”​។​

មូលនិធិ ម៉េង​លី ជេ​. គួច បរិច្ចាគ​អាហារ​សប្បុរសធម៌ និង បណ្ណាល័យ​ចល័ត នៅ​សាលាបឋមសិក្សា ហ៊ុន សែន ចំបក់​ និពន្ធដោយ : ថ្មីៗ       August-02-2016,  9:53 am         440

​អារម្មណ៍​ត្រេកអរ និង​សាទរ​ចំពោះ​សិស្សានុសិស្ស​ទាំង​៤៥១​នាក់ លោក យិន ជឿន នាយក​សាលាបឋមសិក្សា ហ៊ុន សែន ចំបក់ បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ចំពោះ​សកម្មភាព​សប្បុរសធម៌​របស់​មូលនិធិ ម៉េង​លី ជេ​. គួច ដែល​បាន​នាំយក​នូវ​អំណោយ​សប្បុរសធម៌​ផ្សេងៗ មក​បរិច្ចាគ​ជូន​សិស្សានុសិស្ស​នៅទីនេះ​។

មូលនិធិ ម៉េង​លី ជេ​. គួច បរិច្ចាគ​អាហារ​សប្បុរសធម៌ និង បណ្ណាល័យ​ចល័ត នៅ​សាលាបឋមសិក្សា ហ៊ុន សែន ចំបក់​ និពន្ធដោយ : ថ្មីៗ       August-02-2016,  9:53 am         440

​លោក ខឹម ប៊ុណ្ណា​វឌ្ឍន៍ ប្រធាន​កម្មវិធី នៃ​មូលនិធិ ម៉េង​លី ជេ​. គួច បាន​លើកឡើងថា មូលហេតុ​ចម្បង​ដែល​មូលនិធិ ម៉េង​លី ជេ​. គួច បានរៀបចំ​កម្មវិធី​ទាំងពីរ​ខាងលើ នៅ​សាលាបឋមសិក្សា ហ៊ុន សែន ចំបក់ ទី​១ មូលនិធិ​ចង់​ចូលរួម​លើកកម្ពស់​នូវ​វប្បធម៌​នៃ​ការអាន​ទៅកាន់​កុមារ​តូចៗ ដោយ​ក្រុមការងារ​មូលនិធិ​បាន​បញ្ចូល​នូវ​សកម្មភាព​ប្លែកៗ​ជាច្រើន សម្រាប់​ឱ្យ​កុមា​រងា​កមក​ចាប់អារម្មណ៍​លើ​ការអាន រួមមាន​ដូចជា ការនិទាន​រឿង គូររូប​ភាព និង​ផាត់​ពណ៌​រូបភាព​ជាដើម ដើម្បី​ទាក់ទាញ​នូវ​ចំណាប់អារម្មណ៍​ពួកគេ​ឱ្យចូល​ចិត្ត​សៀវភៅ និង​ចាប់ផ្តើម​អាន​សៀវភៅ​។ ខណៈពេលដែល​ប្អូនៗ​អាន​កាន់តែច្រើន ពួកគេ​នឹង​យល់ដឹង​កាន់តែច្រើន​ពី​តថភាព​ក្នុងសង្គម ហើយ​ពួកគេ​នឹង​ទទួលបាន​នូវ​ចំណេះដឹង​យ៉ាង​ទូលំទូលាយ​តាមរយៈ​ការអាន​ផងដែរ​។ មិនតែប៉ុណ្ណោះ ពួកគេ​ថែមទាំង​មានលទ្ធភាព​អាច​ដោះស្រាយ​នូវ​រាល់​បញ្ហា​ផ្សេងៗ ដែល​ពួកគេ​ជួបប្រទះ​បាន​យ៉ាង​ល្អប្រសើរ​។ ទី​២ មូលនិធិ​ចង់​ចូលរួម​ថែរក្សា​នូវ​វប្បធម៌​នៃ​ការចែករំលែក​រវាង​គ្នា​និង​គ្នា​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព និង​សេចក្តីស្រឡាញ់​ចំពោះ​គ្នា​ទៅវិញទៅមក​៕

មូលនិធិ ម៉េង​លី ជេ​. គួច បរិច្ចាគ​អាហារ​សប្បុរសធម៌ និង បណ្ណាល័យ​ចល័ត នៅ​សាលាបឋមសិក្សា ហ៊ុន សែន ចំបក់​ និពន្ធដោយ : ថ្មីៗ       August-02-2016,  9:53 am         440

(អត្ថបទសាលា)