រដ្ឋាភិបាល​ចែក «​ចំណាំងផ្លាត​សុវត្ថិភាព​ចរាចរណ៍​» ៣,៤​លាន​បន្ទះ​ដើម្បី​បន្ថយ​គ្រោះថ្នាក់​តាមផ្លូវ​ និពន្ធដោយ : ញ៉ុង​ ហេង       August-02-2016, 10:20 am         468

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រដ្ឋាភិបាល​ចែក «​ចំណាំងផ្លាត​សុវត្ថិភាព​ចរាចរណ៍​» ៣,៤​លាន​បន្ទះ​ដើម្បី​បន្ថយ​គ្រោះថ្នាក់​តាមផ្លូវ​​នៅថ្ងៃនេះ រដ្ឋាភិបាល​ប្រកាស​បើក​យុទ្ធនា​ការចែកជូន​ចំណាំងផ្លាត​សុវត្ថិភាព​ចរាចរណ៍​ចំនួន ៣​លាន និង​៤​សែន​បន្ទះ ដោយ​ឥតគិតថ្លៃ​ដល់​ម្ចាស់​យានយន្ត​នៅ​ទូទាំងប្រទេស ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅពេល​យប់​។

​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល  ប្រកាស​បើក​យុទ្ធនា​ការចែក​ចំណាំងផ្លាត​សុវត្ថិភាព​នេះ ក្នុង​ពិធី​សម្ពោធ​ផ្លូវជាតិ​លេខ​៤៤ នៅ​ព្រឹក​នេះ ដែល​ក្រោម​អធិបតីភាព សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  ។​

​លោក ស៊ុន ចាន់ថុល ថ្លែងថា ចំណាំងផ្លាត​ទាំង ៣​លាន​និង​៤​សែន​បន្ទះ នឹងត្រូវ​ចែកជូន​ដោយ​ឥតគិតថ្លៃ សម្រាប់​បិត​ខាងក្រោយ​ទោចក្រយានយន្ត​, រ៉ឺម៉ក​, ម៉ូតូ​កង់​បី​, រទេះគោ​, គោយន្ត និង​គ្រឿងចក្រ​កសិកម្ម​គ្រប់​ប្រភេទ​នៅ​ទូទាំងប្រទេស ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​នៅពេល​យប់​។

​ថ្លែងក្នុងពិធីសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ផ្លូវជាតិ​លេខ​៤៤ នៅក្នុង​ខេត្តកំពង់ស្ពឺព្រឹកនេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ផ្តាំ​មន្ត្រី​ថ្នាក់មូលដ្ឋាន​មិន​ឲ្យ​ទទួល​ឬ​ទារ​យក​ថវិកា​ពី​ប្រជាពលរដ្ឋ​ឡើយ ដោយ​សម្ដេច​ព្រមាន​ថា បើ​មាន​មន្ត្រី​ណា​ម្នាក់​យកប្រាក់​ថ្លៃ​ចំណាំងផ្លាត​នេះ​ពី​ប្រជាពលរដ្ឋ​នោះ ពួកគេ​នឹងត្រូវ​រង​ការចាប់ខ្លួន​នៅនឹងកន្លែងភ្លាមៗ ៕

​ថ្លែងក្នុងពិធីសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ផ្លូវជាតិ​លេខ​៤៤ នៅក្នុង​ខេត្តកំពង់ស្ពឺព្រឹកនេះ