អ្នក​ឯកទេស​​​មក​ពីកូរ៉េ​ បង្ហាញ​ស្នាដៃ​ច្នៃម៉ូដ​សក់​នៅ Revlon

ដើម្បី​អបអរ​ការ​នាំ​ចូល​​ផលិត​ផល​ថ្មី​ ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​នៅ​កូរ៉េ Revlon​ បាន​អញ្ជើញ​អ្នក​ឯក​ទេស​ផ្នែក​ម៉ូដ​សក់​ជន​ជាតិ​កូរ៉េ​មក​បង្ហាញ​ស្នាដៃ​ដើម្បី​ជា​បទ​ពិសោធន៍​ល្អ​ៗ​ដល់​អតិថិជន។

 

កម្មវិធី​នេះ ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​២៩​ កក្កដា​ នៅ​មជ្ឈមណ្ឌល​ Beauty Center របស់​ Revlon មហាវិថី​ព្រះសីហនុ ដោយ​មាន​បង្ហាញ​អំពី​ការ​កាត់​សក់​ ការ​លាប​ពណ៌​សក់ និង​ច្នៃ​ម៉ូដ​សក់​ផ្សេង​ៗ​ដោយ​ផ្ដោត​ជា​ពិសេស​លើ​ស្ទាយ​ Cute Cuteតាម​បែប​កូរ៉េ។

 

អ្នក​ឯកទេស​​​មក​ពីកូរ៉េ​ បង្ហាញ​ស្នាដៃ​ច្នៃម៉ូដ​សក់​នៅ Revlon

 

​ថ្លែង​នៅ​ក្នុង​កម្មវិធី ​លោក​ MC JD អ្នក​ឯក​ទេស​ និង​ជា​គ្រូ​បង្រៀន​ផ្នែក​សក់​ជន​ជាតិ​កូរ៉េ​ជាមួយ​បទ​ពិសោធន៍​ជាង​៣០​ឆ្នាំ បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី​១​ដែល​លោក​មាន​ឱកាស​មក​បង្ហាញ​ថ្វី​ដៃ​នៅ​កម្ពុជា។ លោក​ចាប់​អារម្មណ៍​លើ​ការ​និយម​ស្ទាយ​កូរ៉េ​របស់​យុវវ័យ​កម្ពុជា​ ហើយ​លោក​ក៏​សង្ឃឹម​ថា​កម្មវិធី​នេះ​អាច​ចូលរួម​ជា​បទ​ពិសោធន៍​ខ្លះ​ៗ​ដល់​ពួក​គាត់។

 

​កញ្ញា​ ឡុច​ រ៉ាវី ជា​ Training Manager នៅ​Revlon​ បាន​ថ្លែង​មក​កាន់​​ Sabay​ ​ថា​៖ ”ការ​ចែក​ចាយ​បទ​ពិសោធន៍​នេះ​គឺ​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​​យុវវ័យ​ដែល​និយម​លេង​ម៉ូដ​សក់​ តែ​គាត់​អត់​ដឹង​ថា​ទម្រង់​មុខ​គាត់​គួរ​កាត់​សក់​ប្រភេទ​អី​ ឬ​កាត់​ប្រភេទ​ម៉េច​សម។ អញ្ចឹង​អ្នក​ឯក​ទេស​ហ្នឹង​ ក៏​មាន​ជា​គន្លឹះ​ខ្លះ​ៗ​ សម្រាប់​គាត់​ផង​ដែរ”។

 

ចង់​ដឹង​ថា​ថ្វី​ដៃ​របស់​ MC JD មាន​ភាព​ប្លែក​ និង​ទាក់​ទាញ​កម្រិត​ណា ​សូម​​វីដេអូ​ខាង​ក្រោម៖

 

 

អ្នក​ឯកទេស​​​មក​ពីកូរ៉េ​ បង្ហាញ​ស្នាដៃ​ច្នៃម៉ូដ​សក់​នៅ Revlon

 

អ្នក​ឯកទេស​​​មក​ពីកូរ៉េ​ បង្ហាញ​ស្នាដៃ​ច្នៃម៉ូដ​សក់​នៅ Revlon

 

អ្នក​ឯកទេស​​​មក​ពីកូរ៉េ​ បង្ហាញ​ស្នាដៃ​ច្នៃម៉ូដ​សក់​នៅ Revlon

 

អ្នក​ឯកទេស​​​មក​ពីកូរ៉េ​ បង្ហាញ​ស្នាដៃ​ច្នៃម៉ូដ​សក់​នៅ Revlon

 

អត្ថបទ៖ ឆៃ យ៉ារិទ្ធ