ផ្ទុះ​សំណើច​ជាមួយ ខាត់ សុឃីម ក្នុង​កម្មវិធី «វេទិកា​ព្រហ្ម​ម៉ាញ» របស់​ភីអិនអិន

ខែ​សីហា នេះ ទូរ​ទស្សនិកជន នឹង​បាន​ផ្ទុះ​សំណើច​ជាមួយ​វេហា​សព្ទ​កំប្លុកកំប្លែង​រវាង​អ្នក​នាង ខាត់ សុឃីម និង​លោក ចាប ចៀន ក្នុង​កម្មវិធី «វេទិកា​ព្រហ្ម​ម៉ាញ» របស់​ភីអិនអិន។ អ្នកនាង ខាត់ សុឃីម នឹង​ចូល​ខ្លួន​ជា​ពិធីករ​ជំនួស​លោក ព្រហ្មម៉ាញ ដែល​នឹង​អវត្តមាន​នៅ​ក្នុង​ខែ​សីហា​នេះ។

 

ខាត់ សុឃីម នឹង​បញ្ចេញ​វេហា​សព្ទ​កំប្លែង ប្រដេញ​ប្រសង​ជាមួយ​ដៃ​គូ​គឺ​លោក ចាប ចៀន ដើម្បី​បង្ក​នូវ​បរិយាកាស​សប្បាយ​រីករាយ​ជូន​ដល់​ទូរ​ទស្សនិកជន​ភីអិនអិន នៅ​រៀងរាល់​រាត្រី​ថ្ងៃ​ពុធ។

 

ផ្ទុះ​សំណើច​ជាមួយ ខាត់ សុឃីម ក្នុង​កម្មវិធី «វេទិកា​ព្រហ្ម​ម៉ាញ» របស់​ភីអិនអិន

 

«វេទិកា​ព្រហ្ម​ម៉ាញ» បាន និង​កំពុង​ចាក់​ផ្សាយ ហើយ​ក៏​កំពុង​តែ​ទទួល​បាន​ប្រជា​ប្រិយភាព​ពី​សំណាក់​ទូរ​ទស្សនិកជន​អស់​ជាច្រើន​សប្តាហ៍​មក​ហើយ។ កម្មវិធី​នេះ​ចាក់​ផ្សាយ​នៅ​ក្នុង​ម៉ោង​មាស​របស់​ភីអិនអិន រៀង​រាល់ថ្ងៃ​ពុធ វេលា​ម៉ោង ៨:៣០​ ដល់​ម៉ោង​ ៩​ យប់។ កម្មវិធី​វេទិកា​ព្រហ្ម​ម៉ាញ​កន្លង​មក​ មាន​ការ​ចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស​ជា​តារា​ល្បីៗ ដូចជា លោក នេន ទុំ អ្នកនាង សារ៉ាយ សក្កណា អ្នកនាង ទូច ស្រីល័ក្ខ កញ្ញា ព្រះកាយច័ន្ទ និង​កញ្ញា នៅ សូនីតា ជា​ដើម។

 

សម្រាប់​ថ្ងៃ​ពុធ ទី​៣ សីហា ស្អែក​នេះ កម្មវិធី «វេទិកា​ព្រហ្ម​ម៉ាញ» នឹង​មាន​ទស្សនីយភាព​ថ្មី​សម្រាប់​បម្រើ​អារម្មណ៍​របស់​ទូរ​ទស្សនិកជន ដែល​មាន​ការ​ចូលរួម​ពី​លោក សាឡាត់ និង​លោក ហេង សារ៉េត។ ពួកគាត់​ទាំង​ពីរ​នាក់​រួម​នឹង​ពិធីករ​ទាំង​ពីរ គឺ​លោក ចាប ចៀន និង​អ្នកនាង ខាត់ សុឃីម នឹង​សម្តែង​ឈុត​ឆាក​រឿង​កំប្លែង ឪពុក​ក្មេក​រើស​កូនប្រសា​ ជឿជាក់​ថា​ទូរ​ទស្សនិកជន​នឹង​ទទួល​បាន​សំណើច​សើច​ក្អាកក្អាយ​ដូច​សព្វ​ដង។

 

ផ្ទុះ​សំណើច​ជាមួយ ខាត់ សុឃីម ក្នុង​កម្មវិធី «វេទិកា​ព្រហ្ម​ម៉ាញ» របស់​ភីអិនអិន

 

​សូម​ទស្សនា​ឈុត​ខ្លី​របស់​កម្មវិធី​វេទិកា​ព្រហ្មម៉ាញ៖

 

អត្ថបទ៖ ពាណិជ្ជកម្ម