កំពូលហ្វាប្លេតដ៏ទំនើបរបស់ Huawei, Honor Note 8 ចេញជាផ្លូវការហើយ កាលពីម្សិលមិញនេះ

កំពូលហ្វាប្លេតដ៏ទំនើបរបស់ Huawei, Honor Note 8 ចេញជាផ្លូវការហើយ កាលពីម្សិលមិញនេះ

កំពូលហ្វាប្លេតដ៏ទំនើបមួយរបស់ក្រុមហ៊ុន Huawei គឺ Honor Note 8 បានចេញជាផ្លូវការហើយ កាលពីម្សិលមិញនេះ

នៅក្នុងប្រទេសចិន ។ ហ្វាប្លេតនេះពិតជាមានអានុភាពដ៏ខ្លាំងអស្ចរ្យមែន វាមានអេក្រង់ដ៏ធំទូលាយដល់ទៅ 6.6 inch

ជាប្រភេទ Super AMOLED ជាមួយនឹងកម្រិតភាពច្បាស់ដល់ទៅ 1440 x 2560 pixels, មានកាមេរ៉ាក្រោយទំហំ 13 MP

និងកាមេរ៉ាមុខទំហំ 5 MP ហើយវាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android OS, v6.0.1 (Marshmallow)។ ហ្វាប្លេត Honor

Note 8 ប្រើបន្ទះឈីប HiSilicon Kirin 955 ហើយដើរដោយស៊ីភីយូ Quad-core 2.5 GHz Cortex-A72 & quad-core 1.8 GHz

Cortex-A53 ជាមួយនឹងរ៉េមទំហំ 4 GB ចំពោះមេម៉ូរីក្នុងម៉ាស៊ីនរបស់វាមានទំហំ 32/64/128 GB, មានថាមពលថ្មទំហំធំដល់ទៅ

4500 mAh ឯណោះ ហើយក៏មានបំពាក់នូវទ្រនាប់ស្គែនក្រយ៉ៅដៃ នៅផ្នែកខាងក្រោយផងដែរ ។

ហ្វាប្លេតនេះបានដាក់អោយកម៉្មង់ទិញចាប់ថ្ងៃម្សិលមិញនេះតទៅហើយ ហើយនឹងមានលក់ផ្ទាល់នៅថ្ងៃទី09 ខែសីហា

ខាងមុខនេះហើយ សំរាប់តម្លៃរបស់វាមាន3ប្រភេទ ទៅតាមទំហំមេម៉ូរីម៉ាស៊ីនរបស់វាគឺ មេម៉ូរីម៉ាស៊ីនទំហំ

32GB តម្លៃប្រហែល 345 $, មេម៉ូរីម៉ាស៊ីនទំហំ 64GB តម្លៃប្រហែល

375 $ និង មេម៉ូរីម៉ាស៊ីនទំហំ 128GB តម្លៃប្រហែល 420 $

កំពូលហ្វាប្លេតដ៏ទំនើបរបស់ Huawei, Honor Note 8 ចេញជាផ្លូវការហើយ កាលពីម្សិលមិញនេះ

ឥឡូវនេះយើងខ្ញុំនឹងបង្ហាញលក្ខណៈសម្បត្តិរបស់ហ្វាប្លេត Huawei Honor Note 8 ដែលមានដូចខាងក្រោម៖

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 6.6 inch, Super AMOLED (1440 x 2560 pixels)
  • បន្ទះឈីប : HiSilicon Kirin 955
  • CPU : Quad-core 2.5 GHz Cortex-A72 & quad-core 1.8 GHz
  • RAM : 4 GB
  • Memory ខាងក្នុង : 32/64/128 GB
  • Memory ខាងក្រៅៈ អាចបន្ថែមមេម៉ូរីកាតបានរហូតដល់ទំហំ 256 GB
  • កាមេរ៉ាក្រោយ : 16 MP, LED flash
  • កាមេរ៉ាមុខ : 5 MP
  • ថាមពលថ្ម : 4500 mAh (មិនអាចដោះថ្មបាន)
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v6.0.1 (Marshmallow)
  • ពណ៌ : White, Gold, Gray

កំពូលហ្វាប្លេតដ៏ទំនើបរបស់ Huawei, Honor Note 8 ចេញជាផ្លូវការហើយ កាលពីម្សិលមិញនេះ

កំពូលហ្វាប្លេតដ៏ទំនើបរបស់ Huawei, Honor Note 8 ចេញជាផ្លូវការហើយ កាលពីម្សិលមិញនេះ

កំពូលហ្វាប្លេតដ៏ទំនើបរបស់ Huawei, Honor Note 8 ចេញជាផ្លូវការហើយ កាលពីម្សិលមិញនេះ

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
កំពូលហ្វាប្លេតដ៏ទំនើបរបស់ Huawei, Honor Note 8 ចេញជាផ្លូវការហើយ កាលពីម្សិលមិញនេះ

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
កំពូលហ្វាប្លេតដ៏ទំនើបរបស់ Huawei, Honor Note 8 ចេញជាផ្លូវការហើយ កាលពីម្សិលមិញនេះ

ចុះថ្ងៃទី02 ខែសីហា ឆ្នាំ2016 ម៉ោង 10:50 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ