វៀតណាម​​ឈប់​បញ្ជូន​​​ពលករ​​​១០ខេត្ត​​ ទៅ​កូរ៉េខាងត្បូង​

ក្រសួងការងារវៀតណាម បាននិយាយថាខ្លួននឹងឈប់បញ្ជូនពលករចំនួន ១០ខេត្តក្នុងចំណោម ៦៣ខេត្ត ទៅកាន់ប្រទេសកូរ៉េខាងត្បូងហើយនៅឆ្នាំនេះ។

វៀតណាម​​ឈប់​បញ្ជូន​​​ពលករ​​​១០ខេត្ត​​ ទៅ​កូរ៉េខាងត្បូង​

ក្រសួងបានប្រកាសក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី ២៩កក្កដាថ្មីៗនេះថា ពលករមកពី ៤៤ស្រុក ក្នុងខេត្តចំនួន១០ ខាងលើ មានពលករជាង ៦០នាក់ធ្វើការដោយខុសច្បាប់នៅកូរ៉េខាងត្បូង ហើយគេនឹងហាមឃាត់ពលករមកពីខេត្តទាំងនេះមិនឲ្យចូលប្រទេសដ៏ទំនើបមួយនេះទៀតឡើយ។

ចំណែកពលករនៅស្រុកចំនួន ៤៦ផ្សេងទៀត ត្រូវក្រសួងនឹងពិចារណា ដោយសារពួកគេទាំងនោះជាង ៣៥% បញ្ចប់កិច្ចសន្យា ហើយមិនព្រមមកប្រទេសកំណើតវិញ។

អនុរដ្ឋមន្ត្រីក្រសួងការងារដដែលលោក Doan Mau Diep និយាយថា ពលករវៀតណាមចប់កិច្ចសន្យា សម្រេចក្រាញននៀលនៅកូរ៉េ ដោយសារពួកគេអាចរកចំណូលបានជាង ១០០០ដុល្លារក្នុងមួយខែ ខណៈប្រាក់ចំណូលប្រចាំឆ្នាំពលរដ្ឋវៀតណាមមានប្រមាណតែ ២ ១១១ដុល្លារប៉ុណ្ណោះកាលពីឆ្នាំមុន។ លោកបន្តថា ប្រសិនបើពលករទាំងនោះត្រលប់មកវៀតណាមវិញ វាពិបាកសម្រាប់ពួកគេក្នុងការស្វែងរកប្រាក់ខែខ្ពស់ប្រហាក់ប្រហែលនៅកូរ៉េណាស់។

តែទោះជាយ៉ាងណា ចំនួនពលករខុសច្បាប់វៀតណាមដ៏ច្រើនលើសលប់នៅរយៈពេល ៣ឆ្នាំចុងក្រោយនេះ គេបានរកឃើញថាមានប្រហែល ៣៥ ០០០ ទៅ៤០០០០នាក់ ត្រូវគេរារាំងមិនឲ្យធ្វើការនៅកូរ៉េខាងត្បូង។ កាលពីឆ្នាំ ២០១៥ វៀតណាមឈរនៅលំដាប់កំពូលក្នុងការបញ្ជូនពលករទៅកូរ៉េច្រើនជាងគេ ដោយរួមបញ្ចូលទាំងពលករខុសច្បាប់ ១៥០០០នាក់ផង ស្មើនឹងចំនួន ៣៥%នៃពលករវៀតណាមសរុប។

គួរបញ្ជាក់ថា វៀតណាមចាប់ផ្ដើមបញ្ជូនពលករទៅកាន់កូរ៉េខាងត្បូងលើកដំបូងក្នុងឆ្នាំ ១៩៩៣ ប៉ុន្តែក្រុងសេអ៊ូលប្រកាសឈប់ទទួលក្នុងឆ្នាំ ២០១២ ដោយសារពលករវៀតណាមច្រើនឡើងៗចប់កុងត្រា មិនព្រមវិលចូលប្រទេសវិញ។ ក្នុងឆ្នាំ ២០១៣ កូរ៉េខាងត្បូងព្រមបន្តទទួលលំហូរពលករវៀតណាមឡើងវិញ តែមានកម្រិត៕

វៀតណាម​​ឈប់​បញ្ជូន​​​ពលករ​​​១០ខេត្ត​​ ទៅ​កូរ៉េខាងត្បូង​

 

ប្រែសម្រួល៖ sabay (ឡេង ភារុណ)
ប្រភព៖ Vnexpress

  • វៀតណាម​​ឈប់​បញ្ជូន​​​ពលករ​​​១០ខេត្ត​​ ទៅ​កូរ៉េខាងត្បូង​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/02  Category:កំសាន្ត
Tags: