ចិន​ធ្វើ​សម​យុទ្ធ​ដែន​ទឹក​ទ្រង់ទ្រាយ​ធំ ប្រើ​នាវា​ជាង​៣០០​គ្រឿង មាន​ទាំង​មីស៊ីល និង​គ្រាប់បែក​ Torpedo

កងទ័ពជើងទឹកចិនបានធ្វើសមយុទ្ធដ៏ធំមួយ ដោយធ្វើការបាញ់គ្រាប់មីស៊ីលស្ដែងៗនៅសមុទ្រចិនខាងកើត ដែលមានការចូលរួមពីនាវា និងនាវាមុជទឹករាប់រយគ្រឿង មកពីកងទ័ពជើងទឹក៣ក្រុមធំៗ (Fleets) របស់កងទ័ពរំដោះប្រជាជនចិន ដោយក្នុងនោះមាន East Sea Fleet, North Sea Fleet, និង South Sea Fleet ។

ក្នុងសមយុទ្ធនេះដែរ កងទ័ពជើងទឹករបស់ប្រជាជនចិនប្រើនាវាជាង៣០០គ្រឿង យន្តហោះចម្បាំងរាប់សិបគ្រឿង កងទ័ពការពារដែនសមុទ្រ ក្រុមទំនាក់ទំនង និងក្រុមធ្វើសង្គ្រាមអេឡិចត្រូនិកផងដែរ ដោយមានទាំងសមយុទ្ធក្នុងការវាយប្រហារ និងសមយុទ្ធក្នុងការការពារ ។

កងទ័ពដែលបានចូលរួមក្នុងសមយុទ្ធនេះ ត្រូវបានបែងចែកជា២ក្រុម គឺក្រុមខៀវ និងក្រុមក្រហម ដោយក្រុមក្រហមធ្វើការវាយប្រហារក្រុមខៀវ ហើយក្រុមខៀវត្រូវប្រើមីស៊ីល និងគ្រាប់បែកទម្លាក់ក្នុងទឹក (Torpedo) ដើម្បីទប់ទល់នឹងក្រុមក្រហម មិនត្រឹមតែប៉ុណ្ណោះ សមយុទ្ធនេះក៏មានប្រើប្រព័ន្ធការពារមីស៊ីលដែនអាកាស សម្រាប់កងទ័ពជើងទឹក និងការវាយប្រហាររយៈចម្ងាយឆ្ងាយផងដែរ។

សមយុទ្ធយោធាលើកនេះ គឺធ្វើឡើងក្នុងពេលដែលភាពតានតឹងនៃជម្លោះសមុទ្រខាងកើត មានការកើនឡើងខ្លាំង ព្រមទាំងការប្រកាសសាលក្រមរបស់តុលាការអាជ្ញាកណ្ដាលអន្តរជាតិ ដែលកាត់ឲ្យហ្វីលីពីនឈ្នះក្ដី តែត្រូវចិនបដិសេធចោលនូវការសម្រេចនេះ ដោយចិនបានហៅសាលក្រមនោះថា “គ្រាន់ជាក្រដាសបោះចោលមួយសន្លឹកប៉ុណ្ណោះ” ហើយក្រៅពីសមយុទ្ធនេះ ចិននឹងត្រូវធ្វើសមយុទ្ធជាមួយរុស្ស៊ីមួយទៀត ដែលវាត្រូវបានប្រកាសកាលពីសប្ដាហ៍មុន ។

គួរបញ្ជាក់ថា យោងតាមប្រភពជិត ស្និតរបស់កងទ័ពចិន បានថ្លែងប្រាប់ទីភ្នាក់ងារ Reuters ថា “កងទ័ពប្រជាជនចិនត្រៀមខ្លួនរួចរាល់ហើយ ។ យើងគួរតែចូលទៅដាល់វៀតណាមមួយដៃឲ្យបែកឈាមច្រមុះ ដូចអ្វីដែលលោក Deng Xiaoping បានធ្វើកាលពីឆ្នាំ១៩៧៩” ។

សូមបញ្ជាក់ថា Fleet គឺសំដៅលើកងទ័ពជើងទឹកមួយក្រុម ដែលប្រមូលផ្ដុំដោយកងកម្លាំងខ្លាំងៗ និងសំខាន់ៗ ដោយក្នុងនោះមាននាវាច្រើនគ្រឿង និងច្រើនប្រភេទ និងដំណើរការក្នុងបេសកកម្មតែមួយ ហើយភាគច្រើនវាត្រូវបានគេបញ្ឈរជើងនៅក្នុងដែនទឹកមួយជាក់លាក់ ដែលមានសមត្ថភាពអាចការពារបានដែនទឹកក្នុងបរិវេណដ៏ធំធេង ៕

ប្រែសម្រួល៖ kqube
ប្រភព៖ RT

  • ចិន​ធ្វើ​សម​យុទ្ធ​ដែន​ទឹក​ទ្រង់ទ្រាយ​ធំ ប្រើ​នាវា​ជាង​៣០០​គ្រឿង មាន​ទាំង​មីស៊ីល និង​គ្រាប់បែក​ Torpedo已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/02  Category:កំសាន្ត
Tags: