អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ត្រូវ​សងលុយ​ជាង​៨​ពាន់​លាន​ដុល្លារ​ជុំវិញ​គម្រោង​ទិញស្រូវ​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       August-02-2016, 10:57 am         2072

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ត្រូវ​សងលុយ​ជាង​៨​ពាន់​លាន​ដុល្លារ​ជុំវិញ​គម្រោង​ទិញស្រូវ​​របប​យោធា​ថៃ​ដែល​កំពុងតែ​ដឹកនាំ​ប្រទេស តាមរយៈ​ការធ្វើ​រដ្ឋប្រហារ​ទម្លាក់​នាយករ​ដ្ខ​មន្ត្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ចេញពី​តំណែង​នោះ បានបង្ហាញ​លទ្ធផល​នៃ​ការស៊ើបអង្កេត​របស់ខ្លួន​ជុំវិញ​គម្រោង​ទិញស្រូវ​អង្ករ​របស់​លោកស្រី យី​ង​ឡាក់​។ ហើយ​លទ្ធផល​បង្ហាញថា គម្រោង​ទិញស្រូវ​នេះ ធ្វើ​ឲ្យ​ខាតបង់​លុយ​រដ្ឋ​ច្រើនជាង​៨​ពាន់​លាន​ដុល្លារ ហើយ​លោកស្រី យី​ង​ឡាក់ នឹងត្រូវ​សង​ប្រាក់​ទាំងនេះ​មកវិញ​។​

​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) នឹង​ត្រ​វ​ពិន័យ​ជា​ទឹកប្រាក់​ដល់​ទៅ ២៨៦.៦​ពាន់​លាន​បាត ដែល​ស្មើនឹង​ជាង​៨​ពាន់​លាន​ដុល្លារ ជា​ប្រាក់​សំណង​នៃ​ការខាតបង់​ទឹកប្រាក់ ជុំវិញ​គម្រោង​ទិញស្រូវ​របស់​រដ្ឋបាល​លោកស្រី​។ នេះ​បើ​យោងតាម​លទ្ធផល​ស៊ើបអង្កេត​របស់​រដ្ឋាភិបាល​យោធា​ថៃ ដែល​កំពុង​គ្រប់គ្រង​អំណាច​។

​លោក ML Panadda Diskul រដ្ឋមន្ត្រី​នៅ​ការិយាល័យ​នាយករដ្ឋមន្ត្រី បាន​ប្រាប់​អ្នករាយការណ៍​ព័ត៌មាន​នៅ​ថ្ងៃទី​១ ខែសីហា ថា ក្រៅពី​លោកស្រី យី​ង​ឡាក់ ក្រុម​អ្នកស៊ើប​អង្កេត ក៏បាន​រកឃើញ​មន្ត្រីជាន់ខ្ពស​ជាច្រើន​នាក់​ទៀត ក៏ត្រូវ​សង​ប្រាក់​វិញ​ផងដែរ​។ អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្ម លោក Boonsong Teriyapirom និង​មន្ត្រី​មកពី​ក្រសួង​សំខាន់ៗ​៥​ផ្សេងទៀត ត្រូវ​សង​ប្រាក់​ដល់​ទៅ​១៨.៧​ពាន់​លាន​បាត ដល់​រដ្ឋាភិបាល​វិញ ពាក់ព័ន្ធ​នឹង​គម្រោង​ទិញស្រូវ​នេះ​ផងដែរ​។​

​រដ្ឋមន្ត្រី​ដដែល​បន្តថា រដ្ឋបាល​លោកស្រី យី​ង​ឡាក់ បានទទួល​ស្រូវ​ចំនួន​ជាង​១៣​លាន​តោន នៅក្រោម​គម្រោង​ទិញ​នេះ ប៉ុន្តែ​មាន​ចំនួន​តិចជាង​មួយ​លាន​តោន​ប៉ុណ្ណោះ ត្រូវបាន​នា​ចេញ ហើយ​ក្រៅពីនោះ គឺ​ត្រូវ​ស្តុក​ក្នុង​ឃ្លាំង​ទាំងអស់​។ យ៉ាងណាក្ដី រដ្ឋមន្ត្រី​រូបនេះ ក៏បាន​បញ្ជាក់ដែរថា ការ​ស៊ើប​អង្ក​ត​នេះ គឺធ្វើឡើង​ដោយ​តម្លាភាព ស្មោះត្រង់ និង​មិនមាន​ការរើសអើង​អ្វី​ឡើយ​។

​បើតាម​កាសែត Bangkok Post លោក Panadda និយាយថា តួលេខ​ទាំងអស់​បានមកពី​ដំណើរការ​ពិភាក្សា​យ៉ាង​ហ្មត់ចត់ ដែល​ចូលរួម​ដោយ​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​កិច្ចប្រជុំ​។ លោក​សង្កត់ធ្ងន់​ដែរ​ថា គ្រប់​ស្ថាប័ន​ទាំងអស់​របស់​រដ្ឋ នឹងត្រូវ​ទទួលខុសត្រូវ​ចំពោះ​អ្វីដែល​ខ្លួន​បានធ្វើ​។ បន្ទាប់​ពីនេះ របប​យោធា​ថៃ ទំនងជា​ដាក់ពាក្យ​បណ្ដឹង​ដើម្បី​ទាមទារ​ឲ្យ​មាន​ការសង​ប្រាក់​ទាំងនេះ ពី​មនុ​ស្សទាំង​ពាក់ព័ន្ធ​ខាងលើ​។​

​សូមបញ្ជាក់ថា គម្រោង​ទិញស្រូវ​ពី​កសិករ​ក្នុងតម្លៃ​ថ្លៃ​ជាង​តម្លៃ​ទីផ្សារ បង្កើន​ប្រជាប្រិយ​លោកស្រី យី​ង​ឡាក់ យ៉ាងខ្លាំង ជាពិសេស​ក្នុងចំណោម​កសិករ​ក្រីក្រ​នៅ​ភាគ​ឦសាន​ប្រទេស ដែលជា​មូលដ្ឋាន​រឹងមាំ​របស់​ក្រុម​អាវ​ក្រហម​។ ប៉ុន្តែ​អ្នក​ប្រឆាំងនឹង​លោកស្រី អះអាងថា កម្មវិធី​នេះ​ធ្វើ​ឲ្យ​រដ្ឋ​ខាត​បង់ និង​ជា​យុទ្ធសាស្ត្រ​របស់លោក​ស្រី យី​ង​ឡាក់ ដើម្បី​ទិញ​សន្លឹកឆ្នោត​ពី​ប្រជាជន​៕