ខំជិះយន្តហោះឆ្លងទ្វីប ព្រោះចង់ឃើញមុខសង្សារផ្ទាល់ ស្គាល់គ្នាតាមអនឡាញ លទ្ធផលចុងក្រោយ បានត្រឹមចុកឈាម

ចិន៖ ពិតជាគួរឲ្យអាណិត ដល់បុរសជនជាតិហូឡង់ម្នាក់ ដែលខំជិះយន្តហោះពីនាយដល់អាយ ចេញពីស្រុកកំណើតរបស់ខ្លួន ដើម្បីមកស្កាត់ជួបមុខសង្សារផ្ទាល់ ដែលស្គាល់គ្នាតាមរយៈអនឡាញ រស់នៅស្រុកចិន ប៉ុន្តែផ្ទុយមកវិញ បានត្រឹមខូចចិត្ត វិលត្រឡប់ទៅស្រុកទេសខ្លួនវិញ ទាំងសោកសៅតែប៉ុណ្ណោះ។

លោក Alexander Pieter Cirk វ័យ ៤១ឆ្នាំ ជាជនជាតិហូឡង់ បានស្គាល់នារីជនជាតិចិនម្នាក់ ឈ្មោះ Zhang វ័យ២៦ឆ្នាំ តាមរយៈអនឡាញ អស់រយៈពេល២ខែ ធ្វើឲ្យលោក ងប់ងល់ឈ្លក់វង្វេង ស្រលាញ់នារីជនជាតិចិនរូបនោះ យ៉ាងពេញទំហឹងជាងនរណាៗទាំងអស់។

បុរសហូឡង់រូបនេះ បានសម្រេចចិត្តចំណាយលុយទិញសំបុត្រយន្តហោះធ្វើដំណើរ ចេញពីប្រទេសរបស់ខ្លួន  មកដល់ប្រទេសចិន និងទន្ទឹងរង់ចាំមិត្តស្រីអស់រយៈពេល ១០ថ្ងៃនៅព្រលានយន្តហោះអន្តរជាតិ Changsha Huanghua ដោយយកទីតាំងចំណតរង់ចាំ ធ្វើជាទីស្នាក់អាស្រ័យរបស់គាត់តែម្តង។

ប៉ុន្តែជាលទ្ធផលពុំឃើញមានមិត្តស្រីក្នុងពិភពអនឡាញនោះ ចេញមុខមកជួបគាត់ឡើយ ជាហេតុធ្វើឲ្យលោក Cirk បាយក៏ចង់នឹក ទឹកក៏មិនចង់ស្រេក រហូតធ្លាក់ខ្លួនឈឺ ហើយត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាល នៅឯមន្ទីរពេទ្យថែមទៀតផង។ ក្រោយមក បុរសអភព្វស្នេហ៍រូបនេះ បានវិលត្រលប់ទៅស្រុកកំណើតរបស់ខ្លួនវិញ ទាំងក្តីឈឺចាប់ នៃពិភពស្នេហាគ្មានរូបរាងនេះផងដែរ។

យ៉ាងណាមិញ ប្រភពក៏បានឲ្យដឹងដែរថា Zhang បានធ្វើការទាក់ទង ទៅកាន់ស្ថានីយ៍ទូរទស្សន៍ Hunan TV ផងដែរ ក្រោយពីនាងបានដឹងរឿងរ៉ាវ ដែលបានកើតឡើងនោះ។ នាងបានពន្យល់ប្រាប់ថា លោក Cirk បានផ្ញើរូបថតមកកាន់នាងដែរ ទាក់ទងនឹងការហោះហើររបស់គាត់ មុនពេលដែលគាត់រៀបនឹងធ្វើដំណើរចេញមក ប៉ុន្តែនាងពិតជាមិនយល់ថា រូបថតនោះចង់មានន័យយ៉ាងណានោះទេ។

បើតាមការឲ្យដឹងពីស្រីស្រស់ Zhang បានលើកឡើងទៀតថា ពីមុនពួកគេទាំងពីរ ធ្លាប់បានសន្យានឹងគ្នាថា នឹងជួបមុខគ្នាផ្ទាល់ តែត្រូវរង់ចាំរយៈ១ឆ្នាំសិន។ តែស្រាប់តែពេលនេះបែរជា លោក Cirk សម្រេចចិត្តមកដោយចិត្តឯងទៅវិញ ពិតជាធ្វើឲ្យរូបនាងរន្ធត់ចិត្តជាខ្លាំង ដោយមិននឹកស្មានថា អាចមានរឿងយ៉ាងដូច្នោះកើតឡើងឡើយ ព្រោះជានិច្ចជាកាល ទំនាក់ទំនងរបស់ពួកគេទាំងពីរ គឺពិតជាល្អណាស់។

ស្របពេលជាមួយគ្នានេះដែរ Zhang ក៏បានប្រាប់ថា មូលហេតុដែលនាងមិនអាច មកជួបលោក Cirk ពេលដែលគាត់បានមកដល់ទីក្រុង Changsha ខេត្ត Hunan នោះ ក៏ដោយសារតែនាង មិនបាននៅក្នុងទីក្រុងនោះឡើយ នាងបានចេញទៅវះកាត់កែសម្ផស្ស នៅទីក្រុង Zhengzhou ខេត្ត Henan ឯណោះបាត់ទៅហើយ។

Zhang បានប្រាប់អ្នកសារព័ត៌មានថា នាងនៅតែចាប់អារម្មណ៍ និងរក្សាទំនាក់ទំនងជាមួយ Cirk ជានិច្ច ហើយនាងក៏សង្ឃឹមថា Cirk អាចនឹងត្រលប់មករកនាង សាជាថ្មីម្តងទៀតផងដែរ៕ 

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត