ផ្អើល​ពេញ​សាលា ! អ្នកគ្រូ​ធ្វើ​អត្តឃាត​ក្នុង​បន្ទប់ទឹក

ខេត្តព្រៃវែង ៖ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ក្នុង​វិទ្យាល័យ​បាភ្នំ ស្ថិត​ក្នុងភូមិ​មាត់ព្រៃ ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ខណៈ​ប្រទះ​ឃើញ​អ្នកគ្រូ​អនុ​វិទ្យាល័យ​បាភ្នំ​ម្នាក់​បាន​ចង​.​ក​ធ្វើ​អត្តឃាត​នៅ​ក្នុង​បន្ទប់ទឹក​សាលា​កាលពី​វេលា​ម៉ោង​៨ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៦ ។ សមត្ថកិច្ច​ស្រុក​បាភ្នំ​បាន​ឲ្យ​ដឹង​ថា អ្នកគ្រូ​រង​គ្រោះ​ឈ្មោះ ស៊ុំ បុប្ផា​ម​តី អាយុ​២៩​ឆ្នាំ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ម៉ោង​ប្រហែលជា​៨​ព្រឹក អ្នកគ្រូ បុប្ផា​ម​តី បាន​ទៅ​បន្ទប់ទឹក តែ​ដោយ​ចូល​បន្ទប់ទឹក​យូរ​ពេក គ្រូ​ដែល​បង្រៀន​ជាមួយ​គ្នា​ក៏​បាន​ទូរស័ព្ទ​រក តែ​ទូរស័ព្ទ​គ្មាន​អ្នក​លើក​សោះ ដោយ​មានការ​ឆ្ងល់ និង​សង្ស័យ​ក៏​នាំ​គ្នា​ទៅ​មើល​នៅ​បន្ទប់ទឹក តែ​បន្ទប់ទឹក​ដាក់​គន្លឹះ​ខាងក្នុង ក៏​អើត​មើល​តាម​ប្រហោង​ឥដ្ឋ​ខ្យល់ ស្រាប់តែ​ឃើញ​អ្នកគ្រូ​រង​គ្រោះ​បាន​ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

ប្រភព​ពី​ក្រុម​គ្រូ​សារ​អ្នកគ្រូ​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​អាច​មាន​ជំងឺសរសៃប្រសាទ​ម្តង​ៗ ព្រោះ​ស្ត្រី​រង​គ្រោះ​ធ្លាប់​បាន​ចង​.​ក​ធ្វើ​អត្តឃាត​២​ដង​រួច​មក​ហើយ តែ​ត្រូវ​ក្រុម​គ្រួសារ​ជួយ​ទាន់ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច ឃើញ​ថា ស្ត្រី​រង​គ្រោះ​ពិតជា​បាន​ចង​.​ក​ធ្វើ​អត្តឃាត​ពិតប្រាកដ​មែន ។ សព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត  នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិវត្ត សង្កាត់-ក្រុងប៉ៃលិន ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា យុវតីរងគ្រោះឈ្មោះ ម៉ៅ វិជួន អាយុ១៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើនេះ។ ក្រោយពីកូនស្រីធ្វើអត្តឃាត ដោយចងករួចមក ឪពុកម្តាយបានរាយការណ៍ ទៅកាន់សមត្ថកិច្ចមូលដ្ឋាន អោយចុះទៅត្រួតពិនិត្យ និងធ្វើកោសល្យវិច័្ចយ ហើយបានសន្និដ្ឋានថា សាកសពយុវតីរងគ្រោះពិតជា បានស្លាប់ដោយសារតែចង់ ក ខ្លួនឯងពិតមែន គឺបណ្ដាលមកពី បញ្ហាមានជម្ងឺផ្លូវចិត្ត និងគ្មានស្នាកស្នាមអ្វីពាក់ព័ន្ធនិងអំពើឃាតកម្មនោះឡើយ ។

បច្ចុប្បន្ននេះសមត្ថកិច្ចបានប្រគល់ សាកសពស្ត្រីរងគ្រោះទៅអោយ ក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ផ្អើល​ពេញ​សាលា ! អ្នកគ្រូ​ធ្វើ​អត្តឃាត​ក្នុង​បន្ទប់ទឹក

ផ្អើល​ពេញ​សាលា ! អ្នកគ្រូ​ធ្វើ​អត្តឃាត​ក្នុង​បន្ទប់ទឹក

ផ្អើល​ពេញ​សាលា ! អ្នកគ្រូ​ធ្វើ​អត្តឃាត​ក្នុង​បន្ទប់ទឹក