គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​១ សីហា ​

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០១ ​សីហា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំ​នួ​១៤​លើក​(​យប់​៦​លើក​) បណ្តាល​ឱ្យ​ស្លាប់​០៦​នាក់​(​ប្រុស​) រង​របួសធ្ងន់​១៤​នាក់​(​ស្រី​២​នាក់​) របួសស្រាល​៣​នាក់​(​ប្រុស​ម្នាក់​) ។

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១៤​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប ចំនួន​២៤​គ្រឿងក្នុង​នោះ​មាន ម៉ូតូ​ចំនួន​១៩​គ្រឿង រថយន្ត​ធុន​តូច​២​គ្រឿង រថយន្ត​ធំ​១​គ្រឿង និង​យាន​ផ្សេង​ៗ២​គ្រឿង ។

មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​រួម​មាន ល្មើស​ល្បឿន​៦​លើក​ស្លាប់​៣​នាក់ ស្រវឹង​៣​លើក​ស្លាប់​៣​នាក់ ប្រជែង ១​លើក មិន​ប្រកាន់​ស្តាំ​១​លើក បត់​គ្រោះថ្នាក់​១​លើក មិន​គោរព​សិទ្ធិ​១​លើក ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះ​ថ្នាក់​ចរាចរណ៍​១៨​នាក់​(​យប់​៨​នាក់​) ។

គ្រោះ​ថ្នាក់លើ​ដងផ្លូវ​រួម​មាន ផ្លូវជាតិ​៨​លើក ផ្លូវលំ​៣​លើក ផ្លូវ​ខេត្ត​/​ក្រុង​៣​លើក ។ ដោយឡែក​យានយន្ត​បង្កហេតុ​រួម​មាន ម៉ូតូ​៩​លើក រថយន្ត​ធុន​តូច​២​លើក រថយន្ត​ធំ​១​លើក យាន​ផ្សេង​ៗ១​លើក ។ គ្រោះថ្នាក់​ប៉ះទង្គិច ម៉ូតូ​និង​មូ​៉​តូ​៥​លើកស្លា​ប់ម្នាក់ មូ​៉​តូ​និង​រថយន្ត​តូច​១​លើកស្លា​ប់ម្នាក់ មូ​៉​តូ​និង​រថយន្ត​ធំ​២​លើកស្លា​ប់ម្នាក់ មូ​៉​តូ​និង​ថ្មើរជើង​១​លើក មូ​៉​តូ​និង​យាន​ផ្សេង​ៗ៤​លើក​ស្លាប់​២​នាក់ រថយន្ត​តូច​ក្រឡាប់​ខ្លួនឯង​១​លើកស្លា​ប់ម្នាក់ ។

ខេត្ត​មាន​គ្រោះថ្នាក់​និង​រងគ្រោះថ្នាក់​មាន ខេត្តក្រចេះ​៣​លើកស្លា​ប់ម្នាក់ របួស​៣​នាក់ ខេត្ត​កែប​២​លើក​ស្លាប់មា្ន​ក់ របួស​៥​នាក់​(​ស្រី​២​នាក់​) ខេត្តកំពង់ធំ​២​លើកស្លា​ប់ម្នាក់ របួស​២​នាក់ ខេត្តព្រៃវែង​១​លើកស្លា​ប់ម្នាក់ របួស​ម្នាក់​ខេត្តតាកែវ​១​លើកស្លា​ប់ម្នាក់ និង​ខេត្ត​ព្រះវិហារ​​១​លើកស្លា​ប់ម្នាក់ ៕