ផ្អើល​ជីក​មាស​ជាង​២​ខែហើយ អាជ្ញាធរ​ទើបតែ​ដឹង

ខេត្ត​ត្បូងឃ្មុំ ៖ តំបន់​សំពៅ​លូន ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ ដែល​ល្បីល្បាញ​សំបូរ​ទៅ​ដោយ​កំណប់​រ៉ែ​មាស​ដ៏​សន្ធឹកសន្ធាប់ ត្រូវ​បាន​ក្រុម​ឈ្មួញ​សម្ងំ​នាំ​គ្នា​យក​ម៉ាស៊ីន​ជា​ច្រើន​គ្រឿង​ទៅ​ជីករែង​យក​មាស​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ប្រហែល​ជាង​២​ខែ​មក​ហើយដោយ​មាន​រណ្តៅ​ធំ​ៗ ​និង​​បាន​មិន​តិច​នោះ​ទេ ។ ទើបតែ​នៅ​រសៀល​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៦ ត្រូវ​បាន​អាជ្ញាធរ​ស្រុក ព្រមទាំង​អង្គភាព​ពាក់ព័ន្ធ ចុះ​ទៅ​ពិនិត្យ និង​បាន​ឲ្យ​ក្រុម​ដែល​កំពុង​តែ​ធ្វើ​អាជីវកម្ម ដោយ​ខុសច្បាប់​នោះ ត្រូវ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់ ។

ប្រភព​ពី​មន្ត្រី​នគរបាល​មួយ​រូប​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​ក្រុម​គណៈកម្មការ​ចម្រុះ​ចុះ​ទៅ​កាន់​ទីតាំង​កន្លែង​ជីក​រ៉ែ​មាស​នោះ គេ​បាន​សង្កេត​ឃើញ​មាន​ប្រជាពលរដ្ឋ​ចំនួន​២៦​គ្រួសារ ម៉ាស៊ីន​រែង​២០​គ្រឿង កំពុង​តែ​នាំ​គ្នា​ជីក​រក​មាស ដោយ​បាន​អះអាង​ថា​ជីក​មិនសូវ​បាន​ទេ ព្រោះតែ​បាន​ប្រមូល​អាចម៍ដី​របស់​ក្រុមហ៊ុន​ចិន ដែល​បាន​ជីក​នៅ​សេសសល់​នា​ពេល​កន្លង​មក ។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​មុន​ដែល​អាជ្ញាធរ​បាន​ចុះ​ទៅ​នោះ គឺ​កាលពី​ថ្មី​ៗ​នេះ​មាន​ម៉ាស៊ីន​ជា​ច្រើន​គ្រឿង​បាន​លួច​ធ្វើ​អាជីវកម្ម​យ៉ាង​គ​គ្រិ​ត​គគ្រេង លាន់ឮ​សូរ​សំ​ឡេ​ម៉ាស៊ីន​ឲ្យ​ទ្រហឹង​ពេញ​ព្រៃ​តែ​ម្តង ដើម្បី​ជីករែង​យក​រ៉ែ​មាស​យ៉ាង​អាណា​ធិ​ប​តេ​យ្យ និង​ដោយ​រលូន មិន​មានការ​រំខាន​ពី​ស្ថាប័ន​ណាមួយ​នោះ​ទេ សង្ស័យ​តែ​ត្រូវ​ដង​ត្រូវ​ផ្លែង​គ្នា​ហើយ​ទើប​អាច​ធ្វើ​អាជីវកម្ម​បាន​យ៉ាង​ដូច្នេះ ។

លោក ចេ​ង ប៊ុ​ន​ណា​រ៉ា អភិបាលស្រុក​មេមត់ ប្រាប់​ឲ្យ​ដឹង​ថា ដំបូង​តំបន់​ភ្នំ​សំពៅ​លូន​ខាងលើ គឺ​មាន​ក្រុមហ៊ុន​ស៊ី​ណូ​សាន់ ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ដោយ​បាន​ធ្វើ​សកម្មភាព​ជីក​យក​រ៉ែ​មាស​ពី​ក្នុង​ដី ដែល​មាន​ជំរៅ​ពី​៧០​ទៅ​១០០​ម៉ែត្រ ដោយ​ភាគច្រើន​រ៉ែ​មាស​មាន​ក្នុង​ដុំ​ថ្ម ត្រូវ​បាន​កិនបំបែក​ដើម្បី​រែង​យក​មាស ។ តែ​ក្រុមហ៊ុន​នោះ​ត្រូវ​បាន​ក្រសួង​រ៉ែ និង​ឋា​ម​ពល ដក​យក​អាជ្ញាប័ណ្ណ​ប្រហែលជា​១​ឆ្នាំ​ហើយ គ្រឿងចក្រ​ត្រូវ​បាន​ដឹក​យក​ត្រឡប់​ទៅ​វិញ​អស់ ។ ក្រោយមក​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទៅ​ជីក​យក​រ៉ែ​មាស ដោយ​មិន​មានច្បាប់​អនុញ្ញាត ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​បាន​ចុះ​ទៅ​ធ្វើការ​ណែនាំ​ឲ្យ​បញ្ឈប់​ម្តង​រួច​មក​ហើយ ក្រោយមក​នៅ​ពេល​ដែល​ស្ងាត់​ៗ​ទំនងជា​មិន​អ្នក​ណា​ដឹង​នោះ បាន​ដាក់​ម៉ាស៊ីន​ទៅ​សម្ងំ​ជីក​យក​បន្ត​ទៀត ។ ពេល​ដែល​ថ្នាក់លើ​ដឹង ក៏​បាន​ចាត់​ឲ្យ​អាជ្ញាធរ​ស្រុក​ចុះ​ទៅ​ពិនិត្យ​នា​រសៀល​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៦ ព្រមទាំង​បាន​ប្រាប់​ដល់​ពួក​គាត់​ថា បើសិនជា​ចង់​ជីក​យក​រ៉ែ​មាស​សូម​បង្កើត​សហគមន៍​ត្រឹមត្រូវ មាន​តំណាង​ច្បាស់លាស់ ធ្វើ​ពាក្យ​ស្នើ​សុំ​ច្បាប់​ទៅ​មន្ទីរ​រ៉ែ និង​ឋា​ម​ពល ដើម្បី​ជីក​ស្រប​ច្រាប់ ។

លោក​អភិបាលស្រុក​បាន​ប្រ​លយ​ពាក្យ​ថា នៅ​ថ្ងៃក្រោយ​បើសិនជា​រក​ឃើញ​នៅ​តែ​ផ្គើន​បន្ត​លួច​ជីក​ដោយ​ខុសច្បាប់​ទៀត នឹង​ត្រូវ​ចុះ​ទៅ​រឹបអូស​យក​ម៉ាស៊ីន​តែ​ម្តង ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន យ៉ាងហោចណាស់ មាន ស្ថិតក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី។

បើតាមលោក ឆាយ ធី ប្រធានសមាគម អាដហុក ខេត្តរតនគិរី ប្រាប់ឲ្យដឹងថា បន្ទាប់ពីមាន សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅតំបន់ខាងលើ ថាមានជនជាតិយួន លួចជីករ៉ែមាសនោះ មន្ត្រីសមាគម អាដហុក កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥ បានចុះទៅរុករកកន្លែង លួចជីករ៉ែមាស ខុសច្បាប់ លុះរហូតដល់ ម៉ោង១២ថ្ងៃត្រង់ ក៏ប្រទះឃើញកម្មករ ប្រមាណ១០នាក់ និងមានម៉ាស៊ីន កិនរ៉ែមាស មួយគ្រឿង កំពុងធ្វើសកម្មភាពជាក់ស្តែង។

ភ្លាមៗនោះដែរ មន្ត្រីសមាគមអាដហុក សុំអន្តរាគមន៍ទៅ តំណាងអយ្យការ អមសាលាដំបូង ខេត្តរតនគិរី ដោយចាត់បញ្ជូន កម្លាំងនគរបាលប៉ុស្តិ៍ ឃុំល្បាំង២ ចុះដល់កន្លែង ជីករ៉ែមាសនោះ ប៉ុន្តែក្រុមកម្មករ បានរត់គេចខ្លួន តាមជ្រលងភ្នំ បាត់ទៅហើយ បន្សល់ទុកតែ ម៉ាស៊ីនកិនរ៉ែមាស មួយគ្រឿងតែប៉ុណ្ណោះ។ 

ប្រភពព័ត៌មានខាងលើ ប្រាប់បន្តទៀតថា ទីតាំងជីករ៉ែមាស និងម៉ាស៊ីកិនរ៉ែមាស មួយគ្រឿងនេះ ត្រូវបានស្ត្រីម្នាក់ ដែលគេស្គាល់ថា ជាភរិយាលោក ម៉ម គឹមឆេង ជាមន្ត្រីនគរបាលមានឋានៈ ជាអនុប្រធាន ការិយាល័យកណ្តាល មធ្យោបាយនៃ ស្នងការនគរបាល ខេត្តរតនគិរី ថាជារបស់គាត់។

មិនថាយ៉ាងណា​ វត្ថុតាងបទល្មើស ម៉ាស៊ីនកិនរ៉ែមាស មួយគ្រឿង នាំយកមករក្សាទុក នៅស្នងការដ្ឋាន គរបាលខេត្តរតនគិរី។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋរស់នៅ តំបន់ខាងលើ បានសម្តែងការ មិនពេញចិត្ត ចំពោះសកម្មភាពក្រុមលួចជីករ៉ែមាសនោះ ព្រោះថាពួកគេបាន យករ៉ែមាសទៅកិន ហើយបង្ហូរទឹកកខ្វក់ និងមានសារធាតុគីមី ចូលទៅអូរធម្មជាតិ ដែលប្រជាពលរដ្ឋ ជនជាតិដើម នៅទីនោះប្រើប្រាស់ ប្រចាំថ្ងៃ។

គួរបញ្ជាក់ផងដែរថា ទីតាំងខាងលើនេះ គេសង្កេតឃើញមានរណ្តៅជីក រករ៉ែមាសជាច្រើន កន្លែងនៅតាម ជើងភ្នំ ហើយទីតាំងនេះ ទៀតសោត ត្រូវបានរាជរដ្ឋាភិបាល ប្រគល់សិទ្ធិវិនិយោគ ឲ្យក្រុមហ៊ុន អង្គរហ្គោល រួចហើយដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ផ្អើល​ជីក​មាស​ជាង​២​ខែហើយ អាជ្ញាធរ​ទើបតែ​ដឹង

ផ្អើល​ជីក​មាស​ជាង​២​ខែហើយ អាជ្ញាធរ​ទើបតែ​ដឹង

ផ្អើល​ជីក​មាស​ជាង​២​ខែហើយ អាជ្ញាធរ​ទើបតែ​ដឹង

ផ្អើល​ជីក​មាស​ជាង​២​ខែហើយ អាជ្ញាធរ​ទើបតែ​ដឹង

ផ្អើល​ជីក​មាស​ជាង​២​ខែហើយ អាជ្ញាធរ​ទើបតែ​ដឹង

ផ្អើល​ជីក​មាស​ជាង​២​ខែហើយ អាជ្ញាធរ​ទើបតែ​ដឹង

ផ្អើល​ជីក​មាស​ជាង​២​ខែហើយ អាជ្ញាធរ​ទើបតែ​ដឹង

ផ្អើល​ជីក​មាស​ជាង​២​ខែហើយ អាជ្ញាធរ​ទើបតែ​ដឹង

ផ្អើល​ជីក​មាស​ជាង​២​ខែហើយ អាជ្ញាធរ​ទើបតែ​ដឹង

ផ្អើល​ជីក​មាស​ជាង​២​ខែហើយ អាជ្ញាធរ​ទើបតែ​ដឹង

ផ្អើល​ជីក​មាស​ជាង​២​ខែហើយ អាជ្ញាធរ​ទើបតែ​ដឹង