សមមុខ! អស់​ឱកាស​​​​ដោយ​សារ​​​ម៉ូយ​​ហៅ​

ខេត្ត​បាត់ដំបង​ ៖ ​ជន​សង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​​​ការ​ជួញដូរ​ថ្នាំ​ញៀន​​២​នាក់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​​ជា​បន្តបន្ទាប់ កាលពី​​ល្ងាច​ថ្ងៃ​ទី​០១ ​សីហា ២០១៦ ស្ថិត​នៅចំណុច​​ភូមិ​ជាម​មន្ត្រី ឃុំ​ត្រែង ស្រុក​រតនៈ​មណ្ឌល ខណៈ​​កំពុង​ធ្វើ​ដំណើរ​​នាំ​យក​ថ្នាំ​ញៀន​ ទៅ​លក់​​ម៉ូយ ​។

​ជនសង្ស័យ​ទាំង​២​​នាក់ ម្នាក់​ឈ្មោះ​ឈឹ​ម កុសល​ អាយុ​២២​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​រ៉េ​ត បូ​រិ​ន​​ អាយុ​២១​ឆ្នាំ ពួក​គេ​រស់​នៅ​ភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតន​​​មណ្ឌល​ ។ ​ជនសង្ស័យ​ទាំង​២​នាក់​​នេះ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​រតនៈ​មណ្ឌល ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ​ដែល​មាន​លាក់​ទុក​ថ្នាំ​​ញៀន​ជាប់​​នៅ​​ខ្លួន​​ ​។

សមត្ថកិច្ច​បញ្ជាក់​ថា ដំបូង​ឃាត់ខ្លួន​ឈ្មោះ​រ៉េ​ត បូ​រិ​ន ដកហូត​ថ្នាំ​ញៀន​បាន​មួយ​​ចំនួន ក្រោយ​ពី​សួរនាំ ទើប​ឈាន​ដល់​កា​ឃាត់ខ្លួន​ឈ្មោះ​ឈឹ​ម កុសល ម្នាក់​ទៀត​ ដែល​ជា​មេខ្លោង ថែម​ទាំង​ដកហូត​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​ផង​ ។

បើ​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ​រ៉េ​ត បូ​រិ​ន បាន​​និយាយ​ថា ឈ្មោះ​ឈឹ​ម កុសល បាន​ប្រគល់​ថ្នាំ​ញៀន​ (​ម៉ា​ទឹកកក​)​មួយ​កញ្ចប់ ប្រាប់​​ថា យក​ទៅ​ឱ្យ​​ម៉ូយ​នៅ​ចំណុច​ឃាត់ខ្លួន​​ខាងលើ ។ លុះ​ពេល​ខ្លួន​ជិះ​ម៉ូតូ​ដល់​ចំណុច​​នោះ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​​តែ​ម្ដង​ ។ រីឯ​ឈ្មោះ​ឈឹ​ម កុសល វិញ បាន​ឆ្លើយ​ដែរ​ថា ដំបូង​មាន​ម៉ូយ​ម្នាក់ បាន​ទូរស័ព្ទ​រក​ទិញ​ថ្នាំ​ញៀន​ប្រភេទ ​«​ម៉ា​ទឹកកក​» ​ក្នុង​តំលៃ​១០០​ដុល្លារ​ ហើយ​ក៏​ត្រូវ​រ៉ូវ និង​បាន​ណាត់​ទីតាំង​ ដើម្បី​ដោះ​ដូរ​ទំនិញ​នៅ​ចំណុច​​ខាងលើ ​។

​ក្រោយ​ពី​ច​ចារ​គ្នា​ត្រូវ ខ្លួន​ក៏​ប្រើ​ឈ្មោះ​បូ​រិ​ន ឲ្យ​ជិះ​ម៉ូតូ​យក​ថ្នាំ​នោះ​ទៅ​ឱ្យ​​ម៉ូយ​។ ប៉ុន្តែ​ឈ្មោះ​បូ​រិ​ន ជិះ​ចេញ​ទៅ​ដល់​កន្លែង​ណាត់ជួប ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​តែ​ម្ដង លុះ​បន្តិច​ក្រោយមក សមត្ថកិច្ច​ ក៏​តាម​មក​ចាប់ខ្លួន​ទៀត​ ។ បើ​តាម​របាយ​ការ​ណ៍​​របស់​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជាមួយ​និង​ការ​ឃាត់ខ្លួន​ឈ្មោះ​រ៉េ​ត បូ​រិ​ន សមត្ថកិច្ច​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ICE (​ម៉ា​ទឹកកក​)​​១​កញ្ចប់ មាន​ទម្ងន់​១,៧៧​ក្រាម និង​ដកហូត​ពី​ឈ្មោះ​ឈឹ​ម កុសល បាន​ចំនួន​១៨​កញ្ចប់ មាន​ទម្ងន់​៥,៦៤​ក្រាម ​។ ​ថ្នាំ​ញៀន​ដែល​ដកហូត​បាន​សរុប​១៩​កញ្ចប់ មាន​ទម្ងន់​៧,៤១​ក្រាម ម៉ូតូ​ម៉ាក​MSX​មួយ​គ្រឿង និង​ទូរស័ព្ទ​ដៃ​៤​គ្រឿង ​។ ​

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ​កក្កដា ​២០១៦ កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ​ សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​​ ដឹក​ដោយ​​លោក​សុខ ពេញ​​វុ​ធ អភិបាលរង​ខណ្ឌដូនពេញ​ បាន​ ។

ថ្នាក់ដឹកនាំ​ខណ្ឌដូនពេញ​មួយ​រូប​បាន​និយាយ​ថា ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​​គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ​ កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ​ និង​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ មិន​មាន​វត្តមាន​អាជ្ញាធរ​សង្កាត់​ស្រះ​ចក​ទេ​ បានឆ្មក់​​ចូល​ទីតាំង​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ ក្នុងភូមិ​ទី​២២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​ ហើយ​បាន​ដកហូត​ថ្នាំ​ញៀន​ និង​សម្ភា​រ​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន​ ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស-​ស្រី​៩​នាក់ ។  

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ទី​២២សង្កាត់​ស្រះ​ចក​បាន​និយាយ​ថា ការ​ចែកចាយ ​និង​ប្រើប្រាស់​ថ្នាំ​ញៀន​ គឺ​ភូមិ​ទី​២២​នេះ ​ទំនងជា​ជាប់​ចំណាត់ថ្នាក់​លេខ​១ ហើយ​ឱ្យ​​តែ​យប់​ឡើង​មិន​ទាន់​ទេ ​គឺ​មាន​ក្រុម​ស្ទាវ​ប្រុស-​ស្រី​ឈរ​​លក់​ថ្នាំ​ញៀន ​ដូច​លក់​ស្ករ​គ្រាប់​ចឹង។ ហើយ​​ក៏​មិន​ដែល​ឃើញ​អាជ្ញាធរ​សង្កាត់​ និង​នគរបាល​ប៉ុស្តិ៍​ចុះ​បង្ក្រាប​នោះ​ទេ ។

​កន្លង​មក​ ការ​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេ​ម​បាញ់​ត្រី​ក្នុង​សង្កាត់​ស្រះ​ចក​ គឺ​កុំ​បាន​តែអាជ្ញាធរ​ខណ្ឌដូនពេញ​ ម្ល៉េះ​មាន​រហូត​ដល់​សព្វ​ថ្ងៃនេះ​​ទៅ​ហើយ ។ ប្រជាពលរដ្ឋ​នៅ​ភូមិ​ខាងលើ​ សូម​អបអរសាទរ​ចំពោះ​វិធានការ​របស់​លោក​អភិបាល​ខណ្ឌដូនពេញ​ ក្នុង​ការ​យកចិត្តទុកដាក់​លុប​បំបាត់​ល្បែង​ស៊ី​សងគ្រប់​ប្រភេទ ​ក៏​ដូច​ជា​ការ​ចែកចាយ ​និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​សង្កាត់​ស្រះ​ចក ​តែ​សុំ​ឱ្យ​អនុវត្ត​ដូច​ភ្លៀងរលឹម​ បើ​សង្ឃឹម​ទៅ​លើ​អាជ្ញាធរ​សង្កាត់​ស្រះ​ចក ដូច​សង្ឃឹម​ផ្កាយ​លើ​មេឃ​ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សមមុខ! អស់​ឱកាស​​​​ដោយ​សារ​​​ម៉ូយ​​ហៅ​

សមមុខ! អស់​ឱកាស​​​​ដោយ​សារ​​​ម៉ូយ​​ហៅ​

សមមុខ! អស់​ឱកាស​​​​ដោយ​សារ​​​ម៉ូយ​​ហៅ​

សមមុខ! អស់​ឱកាស​​​​ដោយ​សារ​​​ម៉ូយ​​ហៅ​