មើលតារាស្រីថៃទាំងនេះចុះ ហេតុតែគេជាស្រីស្អាត ទោះយំ ឬសើច ក៏នៅតែស្អាតម្យ៉ាង!

ថៃ៖ តារាប្រុសស្រី ម្នាក់ៗសុទ្ធតែមានទេពកោសល្យនៃការសម្តែងដ៏ប៉ិនប្រសព្វ ខុសៗគ្នាអាស្រ័យតម្រូវទៅតាមទម្រង់នៃសិល្បៈនីមួយៗ។ សិល្បៈបានចូលខ្លួនបម្រើ អារម្មណ៍អ្នកទស្សនា គ្រប់ស្រទាប់វណ្ណៈ គ្រប់វ័យ នៅទូទាំងពិភពលោក មិនថាក្នុង ប្រទេសរីកចម្រើន ឬអន់ថយទេ។ រឿងសោកសៅ សុខ ទុក្ខ សើច និងយំ ជាធម្មជាតិរបស់មនុស្ស គ្មាននរណាត្រេកអរទេពេលដែលមានទឹកភ្នែកនៅលើថ្ពាល់។ មនុស្សភាគច្រើនពេលយំគឺមុខមិនបាច់មើលទេ ប៉ុន្តែសម្រាប់តារាស្រីថៃទាំងអស់នេះ វិញ ហេតុតែគេជាស្រីស្អាត ទោះយំ ឬសើច ក៏នៅតែស្អាតម្យ៉ាងម្នាក់ដែរ ឬបើទោះបីជាត្រូវសម្តែងជាតួអង្គកម្សត់ ព្រាតប្រាស់ មានទុក្ខវេទនាយ៉ាងណាក្តី តែពួកគេក៏នៅតែមើលទៅស្អាតមិនចាញ់គ្នា។ តោះយើងមកមើលបន្តិចទៅមើលថា ពួកគេពិតជានៅតែស្រស់ស្អាត ឬយ៉ាងណា?

១. នាង Kwan Usamanee៖ ពេលដែលនាងយំគឺពិតជាគួរឱ្យអាណិតខ្លាំងណាស់ តែក៏នៅតែមានភាពស្រស់ស្អាតមិនណយដែរ។

២. នាង Chompoo Araya៖ មិនថានាងដើរតួរកម្សត់ត្រូវសម្រក់ទឹកភ្នែកអស់ ប៉ុន្មានដំណក់ក៏ដោយក៏នាងមើលទៅស្រស់ស្អាត និងគួរឱ្យអាណិតខ្លាំងជាទីបំផុត។

៣. នាង Sririta Jensen៖ រាជនីកំពូលសម្រស់ម្នាក់នេះ មិនថាធ្វើអ្វី នៅទីណាទេ គឺស្រស់ស្អាតគ្រប់ជំហាន ជាពិសេសពេលយំក៏នៅតែស្អាតដូចជាទេពអប្សរ។

៤. នាង Yaya Urassayas៖ នារីកូនកាត់រូបនេះ ពេលយំក៏មើលទៅស្អាតម្យ៉ាង ថែមទាំងមានមុខគួរឱ្យស្រណោះអាណិតទៀតផង។

៥. នាង Kimberley៖ ជាតារាដែលសម្តែងបានគ្រប់ឈុតឆាក ទាំងសប្បាយ ទាំងកើតទុក្ខ ទាំងកម្សត់ស្រស់ទឹកភ្នែក ឃើញហើយចង់យំតាម តែបើនិយាយពី សម្រស់វិញគឺនៅដដែល។

៦. នាង Aum Patcharapa៖ ល្បីលេខមួយហើយខាងកំពូលសម្រស់ មើលចុះសូម្បីតែយំសោះក៏ស្អាតម្យ៉ាង។

៧. នាង Ann Thongprasom៖ ថ្វីត្បិតតែមានវ័យចំណាស់បន្តិចមែន តែតារាសម្តែង ជើងចាស់ម្នាស់នេះ នៅតែមានសម្រស់ស្រស់ស្អាតមិនចាញ់ក្មេង ទោះបីជាពេលយំ ឬក៏សើច។

៨. នាង Ploy Cherman៖ ពេលយំក៏ស្អាត ពេលធម្មតាក៏ស្អាតដែរ អាននិយាយបានថាគឺស្អាតគ្រប់ពេល។

៩. នាង Davika៖ ក៏មិនខុសអី ពីនារីៗឈ្មោះល្បីប៉ុន្មាននាក់ខាងលើដែរ ពេលយំគឺនៅតែមានភាពស្រស់ស្អាតរបៀបផ្សេងមួយបែបទៀត។

១០. នាង Non Woranut៖ ទោះជាពេលដើរតួកម្សត់ ស្រស់ទឹកភ្នែកប៉ុណ្ណា ក៏នាងនៅតែស្អាត គួរឱ្យច្រណែន។

ប្រភព ៖
បរទេស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload