គូស្នេហ៍តារាថៃ៥គូ ស្រឡាញ់គ្នាខ្លាំង តែក៏មិនភ្លេច ស្រឡាញ់សុខភាពដែរ!

ថៃ៖ ធ្លាប់បានឃើញគូស្វាមីភរិយាតារាថៃជាច្រើនគូ ដែលមានរាងស្គមៗ ក្នុងនោះគូខ្លះស្ទើរតែមិនបានចំណាយពេលហាត់ប្រាណផងក៏មាន ព្រោះជាប់រវល់ជាមួយនឹង ការងារសិល្បៈខ្លាំងពេក។

ប៉ុន្តែគូស្នេហ៍តារាថៃវ័យក្មេង៥គូនេះវិញ បែរជាចំណាយ ពេលវេលានៅជាមួយគ្នាមកហាត់ប្រាណដើម្បីទទួលបាននូវសុខភាពល្អ។ នេះគឺជារឿងល្អមួយរបស់ពួកគេដែលស្រលាញ់គ្នាខ្លាំងហើយ តែក៏មិនភ្លេចស្រឡាញ់ សុខភាពដែរ។ តោះទៅមើលសកម្មភាពរបស់គូស្នេហ៍ទាំងនេះជាមួយគ្នា៖

១. នាង Natapohn Tameeruk និង Art Liasakon៖ តារាឯកនាង Natapohn មិនបានស្គមហួសហេតុពេកទេ ព្រោះដោយសារតែនាងនិងគូស្នេហ៍តែងធ្វើការធ្វើ លំហាត់ប្រាណជាញឹកញាប់។ ដូចគ្នានេះផងដែរមិត្តប្រុសរបស់នាងជាមនុស្សម្នាក់ ដែលស្រឡាញ់កីឡាប្រដាល់។ ដូចនេះពួកគេតែងបបួលគ្នា មកបញ្ចេញកម្លាំងកាយ ជាប្រចាំក្រោយពីបញ្ចប់ម៉ោងធ្វើការ។

២. នាង Kimberly និង Mark៖ គូស្នេហ៍ផ្អែមល្ហែមមួយគូនេះ ក្រៅពីបបួលគ្នាទៅ ដើរលេងសាងអនុស្សាវរីយ៍ហើយ ក៏តែងមកប្រាកដខ្លួនជានិច្ចនៅទីលានហាត់ប្រាណ ជាគូ ទោះបីជាមានភារកិច្ចការងារជាប់រវល់យ៉ាងណាក៏ដោយ។ ក្រោយពីស្រកទម្ងន់ អស់ជិត២០គីឡូ នាង Kimberly កាន់តែមកហាត់ប្រាណញឹកញាប់ជាងមុនទៅទៀត ព្រោះមានកម្លាំងចិត្តពី Mark បែបនេះ ទោះហាត់រាល់ថ្ងៃក៏មិនត្អូញហត់មួយម៉ាត់ដែរ ។

៣. នាង Margie Rasi និង Phattsarakorn៖ ខ្លួនស្អិតជាប់គ្នារហូតតែម្តងហើយ មួយគូនេះ ទៅណាមកណាក៏មិនដែលចោលគ្នាដែរ។ ពួកគេតែងសហប្រតិបត្តិការ គ្នាយ៉ាងល្អនៅក្នុងការហាត់ប្រាណថែរក្សាសុខភាព។ ក្រៅពីបានបញ្ចេញញើស ពីរាងកាយហើយ នៅបានធ្វើការស្គាល់ចិត្តគ្នាកាន់តែខ្លាំងថែមទៀត។ រកឯណាបានគូស្នេហ៍ដែលស្រឡាញ់គ្នាខ្លាំងយ៉ាងនេះនោះ។

៤. នាង Myria និង Aum Atichart៖ នេះគឺជាវីរៈនារី និងវីរៈបុរស ដែលមានស្ទីលហាត់ ប្រាណដ៏អស្ចារ្យ។ អ្នកគាំទ្រដែលតែងតាមដានសកម្មភាព ពួកគេទាំង២ នៅក្នុងអ៉ីនស្តាក្រាម តែងឃើញការហាត់ប្រាណ ជាពិសេសគឺក្បាច់ហាត់ជារបៀបយូហ្គា ពិបាកៗ។ គួរឱ្យច្រណែនមែនមានក្តីស្នេហ៍ស្មោះត្រង់ហើយ ចេះស្រឡាញ់មើលថែ សុខភាពគ្នាបានល្អថែមទៀត។

៥. នាង Icepreechaya និង Han The Star៖ សម្រាប់សេចក្ដីស្នេហានៃគូស្នេហ៍មួយគូ នេះវិញ គឺពោពេញទៅដោយភាពរ៉ូមែនទិក ពិសេសគឺនៅពេលហាត់កីឡានេះឯង។ ជាញឹកញាប់គេឧស្សាហ៍ឃើញនាង Icepreechaya ជួយគូស្នេហ៍ហាត់ប្រាណ ក្នុងកាយវិការផ្សេងៗ មើលទៅពិតជា Sweet ជាមួយគ្នាខ្លាំងណាស់។

ចុះប្រិយមិត្តវិញ មានបានបបួលគូស្នេហ៍ ទៅហាត់ខ្លះហើយឬនៅ? កុំស្រឡាញ់គ្នាតែរូបរាង និងចិត្តណា គិតគូរពីសុខភាពខ្លះផង ព្រោះបើគ្មានសុខភាពល្អ គឺគ្មានអ្វីៗទាំងអស់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload