ស៊ីម៉ាក់​ចាញ់​​៦​ប្រកួត​ជាប់​គ្នា​ដោយ​សារ​បញ្ហា​កីឡាករ​របួស​ច្រើន

មជ្ឈមណ្ឌល​​​​កម្ចាត់​មីន​កម្ពុជា​(ស៊ីម៉ាក់)​បាន​ទទួល​រង​បរាជ័យ​​៦​ប្រកួត​ជាប់​គ្នា​ដែល​ធ្វើ​ឲ្យ​ក្រុម​មួយ​នេះ​ធ្លាក់​ទៅ​ចំណាត់​ថ្នាក់​លេខ​៨​នៃ​តារាង​លីគ​កំពូល​កម្ពុជា។ បញ្ហា​នេះ​​បណ្តាល​មក​ពី​កីឡាករ​របួស​ច្រើន​នាក់​ ហើយ​លោក​គ្រូ​បង្វឹក​កំពុង​​រៀប​ចំ​ក្រុម​ឲ្យ​បាន​ល្អ​​ឡើង​វិញ​សម្រាប់​ការ​​​ប្រកួត​​ដែល​នៅ​សល់។​​

 

 ស៊ីម៉ាក់​ចាញ់​​៦​ប្រកួត​ជាប់​គ្នា​ដោយ​សារ​បញ្ហា​កីឡាករ​របួស​ច្រើនលោក កែវ សារិន

 

​លោក កែវ សារិន បាន​ឲ្យ​ដឹង​ថា បរាជ័យ​ផ្ទួនៗ​របស់​​ស៊ីម៉ាក់​​​៦​​ប្រកួត​ជាប់​ៗ​គ្នា​នេះ​មក​ពី​កីឡាករ​មាន​របួស​ជា​​ច្រើន​នាក់។ ភាគ​ច្រើន​ជា​របួស​ចាស់​​ដែល​ញុំា​ញី​​យូរ​ហើយ​​​ ហេតុ​នេះ​ប៉ុន្មាន​ប្រកួត​​កន្លង​ទៅ​នេះ​ ​​ក្រុម​​របស់​លោក​លេង​មិន​បាន​​ពេញ​កម្លាំង​ល្អ​ទេ។

 

​គ្រូ​ជំនួយ​រូប​នេះ​បន្ត​ថា ​​កីឡាករ​​​​របួស​​មាន​៦​នាក់​ដែល​សុទ្ធ​​ជា​កីឡាករ​សំខាន់​ ហើយ​លោក​រំពឹង​ថា ចុង​សប្ដាហ៍​នេះ​ពួក​គេ នឹង​បាន​ប្រសើរ​ឡើង​វិញ។ ​​៤​ប្រកួត​ដែល​នៅ​សល់​ពិត​ជា​សំខាន់​ ដូច្នេះ​​ក្រុម​របស់​លោក​ត្រូវ​តែ​ពង្រឹង​ឲ្យ​​បាន​ល្អ​ប្រសើរ​ឡើង​វិញ ទាំង​កា​រ​ហ្វឹកហាត់ និង​បច្ចេកទេស​​​ ពិសេស​កីឡាករ​ត្រូវ​តែ​ប្រមូលអារម្មណ៍​​ឲ្យ​បាន​ល្អ។

 

​ក្រុម​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​( ស៊ីម៉ាក់​) ​កំពុង​ស្ថិត​នៅ​លេខ៨​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា​​ ​ពួក​គេ​រក​​​បាន​៨​ពិន្ទុ​ក្នុង​ចំណោម​​១៤​ប្រកួត​​ឈ្នះ​២​ ស្មើ​​២​ និង​ចាញ់​១០​ប្រកួត​៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​