Southampton បន្ថែមអ្នកចាំទីម្នាក់ និងខ្សែការពារម្នាក់ចូលក្នុងក្លិបទៀត

ក្លិប Southampton បានចុះហត្ថលេខាជាមួយអ្នកចាំទីរបស់ក្លិប Crystal Palace គឺកីឡាករ Alex McCarthy ក្នុងតម្លៃខ្លួនមិនត្រូវបានគេរាយការណ៍ឲ្យដឹងនោះឡើយ ខណៈខ្សែការពារស្លាបខាងស្តាំសញ្ជាតិបារាំង Jeremy Pied ក៏បានផ្ទេរចូលមកដោយគ្មានតម្លៃខ្លួនផងដែរ។

Jeremy Pied

McCarthy វ័យ ២៦ឆ្នាំ បានចំណាយពេលតែមួយឆ្នាំគត់នៅក្នុងក្លិប Palace ក្រោយពីផ្ទេរចេញពីក្លិប QPR កាលពីរដូវក្តៅឆ្នាំមុន ហើយបានមកចុះហត្ថលេខាលើកិច្ចសន្យាលេងចំនួន ៣ឆ្នាំ ជាមួយនិង Southampton នេះ។

Alex McCarthy

រីឯ កីឡាករ Pied វ័យ ២៧ឆ្នាំ ធ្លាប់បានលេង ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីរបស់ Southampton គឺលោក Claude Puel កាលនៅក្នុងក្លិបបារាំង Nice កាលពីរដូវកាលមុន និងក៏ធ្លាប់ស្ថិតក្រោមការដឹកនាំរបស់លោក ពេលដែលនៅក្លិប Lyon ផងដែរ។ Pied ចុះកុងត្រាពីរឆ្នាំជាមួយក្លិប ស្ថិតនៅឆ្នេរភាគខាងត្បូងនៃប្រទេសអង់គ្លេសមួយនេះ។

សរុបមកបច្ចុប្បន្ន Southampton បានចុះហត្ថលេខាកីឡាករ ៤រូបហើយនៅរដូវក្តៅនេះ ក្រោយការមកដល់របស់កីឡាករ Nathan Redmond ពីក្លិប Norwich និងកីឡាករ Pierre-Emile Hojbjerg ពីក្លិបយក្សអាល្លឺម៉ង់ Bayern Munich៕

The post Southampton បន្ថែមអ្នកចាំទីម្នាក់ និងខ្សែការពារម្នាក់ចូលក្នុងក្លិបទៀត appeared first on CamboSport.

  • Southampton បន្ថែមអ្នកចាំទីម្នាក់ និងខ្សែការពារម្នាក់ចូលក្នុងក្លិបទៀត已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/08/02  Category:កីឡា