អត្ថប្រយោជន៍​របស់​ផ្លែ​ព្រីង​ចំពោះ​សុខភាព

6 Videos


ផ្លែព្រីង ជារុក្ខជាតិហូបផ្លែម្យ៉ាងដុះនៅតំបន់ត្រូពិក ដែលមានប្រភពដើមពីប្រទេសបង់ក្លាដេស ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន ស្រីលង្កា ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូនេស៊ី ។

នៅប្រទេសកម្ពុជា ផ្លែព្រីងត្រូវបានចាត់ទុកជាផ្លែឈើព្រៃ និង ផ្តល់ផ្លែសម្រាប់ហូបតាមរដូវរបស់វា ពោលគឺមិនមានគ្រប់រដូវកាលទេ ។ មិត្តអ្នកអានពិតជាស្គាល់ផ្លែព្រីងច្បាស់ណាស់ ចុះអត្ថប្រយោជន៍របស់ព្រីងចំពោះសុខភាពវិញនោះ ?

P9

អត្ថប្រយោជន៍​របស់​ផ្លែ​ព្រីង​ចំពោះ​សុខភាព

អត្ថបទខាងក្រោម នឹងរៀបរាប់ពីគុណប្រយោជន៍របស់ព្រីងជាសង្ខេបៗ ៖

គ្រាប់ព្រីងមានគុណប្រយោជន៍អាចព្យាបាលជំងឺ និង អាការរោគមួយចំនួន ដូចជា

អត្ថប្រយោជន៍​របស់​ផ្លែ​ព្រីង​ចំពោះ​សុខភាព

– ជំងឺទឹកនោមផ្អែម
– ជំងឺរាគរូស ឬរាគមួល
– បញ្ហាប្រព័ន្ធរំលាយអាហារ ដូចជា ហើមពោះ រលាកក្រពះ ឈឺរមួលក្នុងពោះ
– ពុលគ្រាប់ស្លែង
– រីកផាល

សាច់ព្រីង អាចយកមកព្យាបាលអាការរោគមួយចំនួន

អត្ថប្រយោជន៍​របស់​ផ្លែ​ព្រីង​ចំពោះ​សុខភាព

– ជំងឺទឹកនោមផ្អែម
– ក្អករ៉ាំរ៉ៃ និង ដង្ហើមដង្ហក់ ( ដោយសារបញ្ហាហឺត )
– ក្អកសន្ធប់ ( ដោយសារជំងឺរបេង ) ហើយឈឺដើមទ្រូង
– ចុកក្រពះ និង រាគរូស

សម្បកដើមព្រីង អាចប្រើសម្រាប់ព្យាបាលជំងឺ

អត្ថប្រយោជន៍​របស់​ផ្លែ​ព្រីង​ចំពោះ​សុខភាព

– ជំងឺទឹកនោមផ្អែម
– រាគរូស
– ជ្រាំងមាត់ ជ្រាំងអណ្តាត ៕

                                                 លក្ខិណា