មាន សូ​នី​តា ខែ​ថ្មី ហេង​ចូល​

6 Videos


គ្រាន់តែចូលដល់ខែសីហា ភ្លាម ស្រាប់តែស្រីស្អាត មាន សូនីតា មានយីអ៊ុនល្អ ត្រូវថតរឿងថ្មីមួយភ្លែត រហូតនាងបានពោលពាក្យថា «ខែថ្មីហេងចូល ហេងចូល …» ។

នៅព្រឹកថ្ងៃទី ០១ ខែសីហាឆ្នាំ ២០១៦ នេះ មាន សូនីតា ទើបតែទទួលថតរឿងថ្មីមួយ ដែលមានចំណងជើងថា «ស្នេហ៍ស្វ័យគុណបួន »ឲ្យស្ថានីយ៍ទូរទស្សន៍ CTN នេះជារឿងទី២របស់នាងហើយ បន្ទាប់ពីនាងបាន បាត់ពីវិស័យសម្តែងអស់រយៈពេលជាច្រើនឆ្នាំមកនោះ ។

P9

មាន សូ​នី​តា ខែ​ថ្មី ហេង​ចូល​

មាន សូ​នី​តា ខែ​ថ្មី ហេង​ចូល​

មាន សូនីតា បានសរសេរនៅលើបណ្តាញសង្គមថា «សួស្តី សីហា ខែថ្មី នាំយកអ្វីដែលថ្មីៗ ។ ខែថ្មី ហេងចូល ហេងចូល » ។ មាន សូនីតា សង្ឃឹមថា ចាប់តាំងពីខែសីហានេះតទៅ ការងាររបស់នាងកាន់តែល្អប្រសើរឡើងជាងបណ្តាឆ្នាំមុនៗ ។

មាន សូ​នី​តា ខែ​ថ្មី ហេង​ចូល​

មាន សូនីតា កំពុងខិតខំពង្រឹងវិស័យសម្តែងឡើងវិញ ក្រោយពីបាត់មុខពីវិស័យនេះយ៉ាងយូរ បើតាមប្រភពពត៌មានពីអ្នកនៅក្នុងសិល្បៈបានបង្ហើបប្រាប់ថា មាន សូនីតា ត្រៀមខ្លួននឹងថតរឿងថ្មីៗជាបន្តបន្ទាប់ឲ្យបណ្តាផលិតកម្មជាច្រើនទៀត ។

មាន សូ​នី​តា ខែ​ថ្មី ហេង​ចូល​

មាន សូនីតា កាន់តែធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍នាងខ្លាំង តាមរយៈការងារសង្គម និងការងារផ្សេងៗ ជាពិសេសគេបានដាក់ងារឲ្យនាងថា ជារាជនីក្រមាទៀតផង ជាក់ស្តែងរាល់ពេលចូលរួមពិធីធំៗម្តងៗនាងតែងតែបង្ហាញនូវឈុតសម្លៀកបំពាក់ដែលច្នៃពីក្រមាឲ្យគេបានឃើញគ្រប់ៗគ្នា ៕

                                                                                    អាលីណា

មាន សូ​នី​តា ខែ​ថ្មី ហេង​ចូល​