​មិន​ដល់​មួយ​ឆ្នាំ​ផង រក​ប្រាក់​បាន​ប្រហែល​៥ម៉ឺន​ដុល្លារ ដោយ​គ្រាន់​តែ​ញ៉ាំ​អាហារ​ឲ្យ​គេ​មើល តាម​អនឡាញ

(កូរ៉េ)៖ នារីវ័យក្មេងម្នាក់ បានចូលកម្មវិធីផ្សាយ តាមកញ្ចក់ទូរទស្សន៍មួយ បង្ហាញឲ្យទស្សនិកជនបានឃើញ ពីថ្វីមាត់របស់នាង ដែលអាចបរិភោគអាហារ នៅក្នុងចានដ៏ច្រើនសន្ធឹកសន្ធាប់ ពេលនេះបានក្លាយជាមនុស្ស ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នៅទឹកដីកូរ៉េខាងត្បូង។

កាលពីខែមីនាកន្លងទៅ Mukbangs ឬឈ្មោះថា Wooang បានធ្វើឲ្យមហាជន ចាប់អារម្មណ៍ខ្លាំង ពីវិធីរកលុយរបស់នាង តែក៏មានអ្នករិះគន់ដែរ ពេលដឹងថានារីម្នាក់នេះ រកប្រាក់បានច្រើន ព្រោះតែថតខ្លួនឯងបរិភោគអាហារ ឲ្យគេមើលតាមអនឡាញ ដើម្បីប្តូរយកប្រាក់ដែលអ្នកទស្សនានោះ ផ្តល់ឲ្យ។ Wooang និយាយថា មិនដល់មួយឆ្នាំផង នាងអាចរកប្រាក់បានប្រហែល ៤០ ទៅ ៥០លានវ៉ុន ឬគិតជាដុល្លារប្រមាណពី ៤០.០០០ ទៅ ៥០.០០០ ដុល្លារ ដែលការអះអាងរបស់នាង សឹងតែធ្វើឲ្យគេមិនជឿឡើយ៕

 

ប្រភព ៖ khmertalking

  • ​មិន​ដល់​មួយ​ឆ្នាំ​ផង រក​ប្រាក់​បាន​ប្រហែល​៥ម៉ឺន​ដុល្លារ ដោយ​គ្រាន់​តែ​ញ៉ាំ​អាហារ​ឲ្យ​គេ​មើល តាម​អនឡាញ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/02  Category:ជីវិតនិងសង្គម
Tags: