រថយន្ត ISUZU Blue Power 2017 ផ្ដល់​កម្មវិធី​ពិសេស​ជូន​អតិថិជន

ក្រុមហ៊ុន ខេ (ខេមបូឌា) បាន​រៀបចំ​កម្មវិធី ISUZU Blue Power Day សម្រាប់​អតិថិជន​បើកបរ​សាក​ល្បង​រថយន្ត ISUZU Blue Power ស៊េរី​ថ្មី​ ២០១៧ នៅ​ Showroom របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី​៣០ កក្កដា កន្លង​ទៅ ដោយ​មាន​អតិថិជន​ជាច្រើន​ចូលរួម​បើក​បរ​សាក​ល្បង​ និង​ការ​ចាប់​រង្វាន់​ជា​ច្រើន​សម្រាប់​អ្នក​ចូលរួម។

 

រថយន្ត ISUZU Blue Power 2017 ផ្ដល់​កម្មវិធី​ពិសេស​ជូន​អតិថិជន

 

លោក ជា ហ៊ុយ អនុ​ប្រធាន​ក្រុមហ៊ុន ខេ (ខេមបូឌា) បាន​ថ្លែង​ក្នុង​កម្មវិធី​ថា “ដោយ​មាន​តម្រូវ​ការ​ទីផ្សារ និង​កំណើន​សេដ្ឋកិច្ច ថ្មីៗ​នេះ​ក្រុមហ៊ុន​បាន​នាំ​ចូល​រថយន្ត ISUZU D-MAX Blue Power និង ISUZU mu-X Blue Power ស៊េរី​ថ្មី​ ២០១៧ បំពាក់​បច្ចេកវិទ្យា​កាន់​តែ​ទំនើប ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់ ធន់​រឹង​មាំ ស៊ី​ប្រេង​តិច ជា​ពិសេស​កម្លាំង​ម៉ាស៊ីន​កាន់​តែ​ខ្លាំង​ជាង​មុន ព្រម​ជាមួយ​បចេ្ចកវិទ្យា ISUZU Insight ដែល​ជា​បច្ចេកវិទ្យា​ឆ្លាត​វៃ​ក្នុង​ការ​គណនា និង​វិភាគ​ពី​ឥរិយាបថ​អ្នក​បើកបរ ដើម្បី​ជួយ​ពង្រឹង និង​បង្កើន​ជំនាញ​នៃ​ការ​បើកបរ ដោយ​ឲ្យ​យល់​ច្បាស់​ពី​សក្ដានុពល​នៃ​កម្លាំង​ម៉ាស៊ីន​របស់​រថយន្ត និង​កម្រិត​សន្សំសំចៃ​ប្រេង​តាម​រយៈ​ទិន្នន័យ​នៃ​ការ​ប្រើប្រាស់​រថយន្ត ព្រម​ជាមួយលក្ខណៈ​សម្បត្តិ​ពិសេ​ស​ជា​ច្រើន​ទៀត”។

 

សម្រាប់​រថយន្ត​ស៊េរី​ថ្មី​ទាំង​ពីរ​នេះ ក្រុមហ៊ុន​បាន​រៀបចំ​កម្មវិធី​បើកបរ​សាកល្បង ចាប់​ពី​ថ្ងៃ​ទី២១ មិថុនា ដល់​ថ្ងៃ​ទី៣១ កក្កដា ២០១៦ ដើម្បី​ស្វាគមន៍​ដល់​អតិថិជន​ដែល​ចង់​បើកបរ​សាក​ល្បង និង​អាច​ទទួល​យក​បទពិសោធន៍​ដោយ​ផ្ទាល់​ពី​រថយន្ត​ម៉ូដែល​ថ្មី។

 

រថយន្ត ISUZU Blue Power 2017 ផ្ដល់​កម្មវិធី​ពិសេស​ជូន​អតិថិជន

 

ក្រុមហ៊ុន​ក៏​បាន​រៀបចំ​កម្មវិធី​សម្រាប់​អតិថិជន​ដែល​កក់​រថយន្ត ISUZU Blue Power ម៉ូដែល​ថ្មី​ណា​មួយ ចាប់ពី​ថ្ងៃ​ទី២១ មិថុនា ដល់ ថ្ងៃទី​៣១ សីហា នេះ អតិថិជន​នឹង​ទទួល​បាន​វត្ថុ​អនុស្សាវរីយ៍ និង​ការ​ចាប់​រង្វាន់​ជាច្រើន​ទៀត​ផង​ដែរ។

 

សូម​អញ្ជើញ​មក​ទស្សនា និង​បើកបរ​សាកល្បង​រថយន្ត ISUZU D-MAX Blue Power និង mu-X Blue Power ដែល​មាន​ដាក់​តាំង​បង្ហាញ​ និង​លក់​ជូន​អតិថិជន នៅ​អគារ​តាំង​បង្ហាញ​រថយន្ត​របស់ ក្រុមហ៊ុន ខេ (ខេមបូឌា)។ ក្នុង​ឱកាស​ពិសេស​នេះ តម្លៃ​ចាប់​ពី ២៨ ០០០ ដុល្លារ​សម្រាប់​រថយន្ត ISUZU D-MAX Blue Power និង​ចាប់​ពី ៤៧ ០០០ ដុល្លារ​សម្រាប់​រថយន្ត ISUZU mu-X Blue Power ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង 023 950 084 / 077 668 899

 

រថយន្ត ISUZU Blue Power 2017 ផ្ដល់​កម្មវិធី​ពិសេស​ជូន​អតិថិជន

 លោក ជា ហ៊ុយ អនុ​ប្រធាន​ក្រុមហ៊ុន ខេ (ខេមបូឌា)

 

រថយន្ត ISUZU Blue Power 2017 ផ្ដល់​កម្មវិធី​ពិសេស​ជូន​អតិថិជន

 

រថយន្ត ISUZU Blue Power 2017 ផ្ដល់​កម្មវិធី​ពិសេស​ជូន​អតិថិជន

 

អត្ថបទ៖ ពាណិជ្ជកម្ម