កង​ម៉ា​រី​ន​ចិន​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ក្នុង​សមុទ្រ​ចិន​ខាងកើត

យោង​តាម​ស៊ី​ន​ហួ​ថា កង​ម៉ា​រី​ន​ចិន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​១ សីហា ធ្វើ​សមយុទ្ធ​យោធា​មួយ​នៅ​សមុទ្រ​ចិន​ខាងកើត​ជាមួយ​ការ​បាញ់​គ្រាប់​មី​ស៊ី​ល និង​គ្រាប់បែក​បុក​ជា​ច្រើន​សិប​គ្រាប់ ។

ក្នុង​សេចក្តី​ប្រកាស​មួយ កង​ម៉ា​រី​ន​ចិន​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១ សីហា ថា សមយុទ្ធ​នេះ​មាន​ទិស​ដៅ​ធ្វើ​ឱ្យ​សុ​ក្រិ​ត្យ​ដល់​កម្លាំង​វាយប្រហារ ដល់​ស្ថេ​រ​ភាព និង​ភាព​រហ័ស ព្រមទាំង​កម្លាំង​វាយប្រហារ​របស់​កងទ័ព​ក្នុង​កាលៈទេសៈ​ដែល​មានការ​រីក​ចម្រើន​ខ្លាំង​ខាង​អេ​ឡិច​ត្រូ​ម៉ា​ញ៉េ​ទិ​ក ។

សេចក្តី​ប្រកាស​បន្ត​ថា សង្គ្រាម​ពឹងផ្អែក​លើ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ក្នុង​សមុទ្រ​ពិតជា​សាហាវ​ដែល​ទាមទារ​នូវ​ភាព​រហ័សរហួន​នៃ​ការ​ប្រយុទ្ធ ការ​រៀបចំ​ដោយ​រហ័ស និង​ប្រសិទ្ធភាព​វាយលុក​ខ្ពស់ ។ កង​យន្តហោះ​នាវាមុជទឹក បណ្តា​នាវាចម្បាំង ព្រមទាំង​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ចូលរួម​ក្នុង​សមយុទ្ធ​នេះ ៕