ញាក់សាច់ ! ម្សិលមិញ​ធ្លាក់​យន្តហោះ​នៅ​ថៃ

យន្តហោះ​១​គ្រឿង​បាន​ជួប​ឧបទ្ទវហេតុ​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​​នៅ​ជិត​វត្ត Lam Phra Ong ក្នុងស្រុក Lam Pak Chee ប្រទេស​ថៃ កាលពី​វេលា​ម៉ោង​ប្រហែល​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៦ ខណៈ​កំពុង​ធ្វើ​ដំណើរ​ពី​នគររាជ​សីមា​ឆ្ពោះទៅ​កាន់​ព្រ​លាន​យន្ត​សុវណ្ណ​ភូមិ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​រង​របួស​៤​នាក់ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​សង្គ្រោះ​បាន​រក​ឃើញ​មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​កាប៊ី​ន​យន្តហោះ ចំណែក​៤​នាក់​បាន​រង​របួស​នៅ​ក្នុង​ទឹក រួច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ Vejkarunrak ដែល​ក្នុង​ចំណោម​អ្នក​របួស​ទាំងនោះ​ត្រូវ​បាន​គេ​ស្គាល់​តែ​២​នាក់​ប៉ុណ្ណោះ គឺ​ម្នាក់​ឈ្មោះ Pitak Sobted អាយុ​៣៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ Sitthiporn Thanasung អាយុ​៤៤​ឆ្នាំ ។

តាម​ការ​អះអាង​របស់​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹង​ថា យន្តហោះ​នេះ ធុន Piper PA-31-350  គឺជា​ប្រភេទ​យន្ត​ឈ្នួល​ខ្នាត​តូច​សម្រាប់​ជួល​ឲ្យ​ប្រជាពលរដ្ឋ​ម៉ៅ​ជិះ​ជា​លក្ខណៈ​គ្រួសារ តែ​បាន​ជួបនឹង​ឧបទ្ទវហេតុ​ធ្លាក់​តែ​ម្តង ប៉ុន្តែ​គេ​មិន​ទាន់​ហាន​អះអាង​នៅឡើយ​ទេ​ថា តើ​ការ​ធ្លាក់​នេះ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ ដោយពេល​នេះ​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​នៅឡើយ ៕